២ របាក្សត្រ 32:16 - អាល់គីតាប16 អ្នកបម្រើរបស់ស្តេចសានហេរីប ចេះតែនាំគ្នាពោលពាក្យប្រមាថអុលឡោះតាអាឡាជាម្ចាស់ និងប្រមាថស្តេចហេសេគា ជាអ្នកបម្រើរបស់ទ្រង់បន្តទៅទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦16 ពួករាជទូតរបស់ស្តេចនោះ ក៏ប្រមាថមើលងាយដល់ព្រះយេហូវ៉ាដ៏ជាព្រះ និងព្រះបាទហេសេគា ជាអ្នកបម្រើរបស់ព្រះអង្គជាច្រើនតទៅទៀត។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥16 រាជបម្រើរបស់ព្រះចៅសានហេរីបចេះតែនាំគ្នាពោលពាក្យប្រមាថព្រះជាអម្ចាស់ និងប្រមាថព្រះបាទហេសេគា ជាអ្នកបម្រើរបស់ព្រះអង្គ បន្តទៅទៀត។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤16 ពួករាជទូតរបស់ស្តេចនោះ ក៏ប្រមាថមើលងាយដល់ព្រះយេហូវ៉ាដ៏ជាព្រះ នឹងហេសេគា ជាអ្នកបំរើទ្រង់ជាច្រើនតទៅទៀត សូមមើលជំពូក |
ដូច្នេះមិនត្រូវឲ្យស្តេចហេសេគាបញ្ឆោតអ្នករាល់គ្នា នៅពេលនេះ កុំជឿសំដីរបស់ស្តេចបែបនេះឡើយ! ដ្បិតគ្មានព្រះរបស់ប្រជាជាតិណាមួយ ឬនគរណាមួយ អាចរំដោះប្រជាជនរបស់ខ្លួន ឲ្យរួចពីកណ្តាប់ដៃរបស់យើង ឬដូនតារបស់យើងបានឡើយ។ ដូច្នេះព្រះទាំងឡាយរបស់អ្នករាល់គ្នា ក៏ពុំអាចរំដោះអ្នករាល់គ្នាឲ្យរួចពីកណ្តាប់ដៃរបស់យើងបានដែរ!»។
ស្តេចស្រុកអាស្ស៊ីរីសរសេរលិខិតមួយ ដើម្បីប្រមាថអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល គឺក្នុងលិខិតនោះស្តេចថ្លែងថា៖ «ព្រះទាំងប៉ុន្មានរបស់ប្រជាជាតិនានានៅផែនដីនេះ មិនអាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចផុតពីកណ្តាប់ដៃរបស់យើងបានឡើយ។ ដូច្នេះព្រះរបស់ស្តេចហេសេគា ក៏ពុំអាចរំដោះប្រជាជនរបស់ខ្លួនឲ្យរួចពីកណ្តាប់ដៃរបស់យើងបានដែរ!»។