ទ្រង់ធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បានក្លាយជាអ្នកដទៃទៅវិញ។
ទំនុកតម្កើង 31:12 - អាល់គីតាប គ្មាននរណានឹកនាពីខ្ញុំទៀតទេ ខ្ញុំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ |
ទ្រង់ធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បានក្លាយជាអ្នកដទៃទៅវិញ។
សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
ខ្ញុំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែខ្ញុំមិនបំភ្លេចហ៊ូកុំ របស់ទ្រង់ឡើយ។
អស់អ្នកដែលចង់ប្រហារជីវិតខ្ញុំ នាំគ្នារាយអន្ទាក់ចាំចាប់ខ្ញុំ ពួកគេមួលបង្កាច់ខ្ញុំ ចង់ឲ្យខ្ញុំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងខ្ញុំមួយថ្ងៃវាល់ល្ងាច។
កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកំទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។