Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 19:13 - អាល់គីតាប

13 ទ្រង់​ធ្វើ​ឲ្យ​បង​ប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ បាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ‌អង្គ​បាន​ញែក​ពួក​បង‌ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​ធ្វើ​ឲ្យ​បងប្អូន​ខ្ញុំ​ចេញ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​ខ្ញុំ បាន​ក្លាយ​ជា​អ្នក​ដទៃ​ទៅ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ទ្រង់​បាន​ញែក​ពួក​បង​ប្អូន​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ហើយ​ពួក​អ្នក​ដែល​ខ្ញុំ​ស្គាល់ ក៏​ត្រឡប់​ទៅ​ជា​អ្នក​ដទៃ​ទាំង​អស់

សូមមើលជំពូក ចម្លង




យ៉ូប 19:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​ចំអក​ដាក់​ខ្ញុំ ខ្ញុំ​ស្រែក​អង្វរ​អុលឡោះទាំង​បង្ហូរ​ទឹក​ភ្នែក។


ឥឡូវ​នេះ អុលឡោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាក់​កម្លាំង… ទ្រង់​បាន​ធ្វើ​ឲ្យ​គ្រួសារ​ខ្ញុំ វិនាស​ទាំង​ស្រុង។


បង​ប្អូន​ប្រុស​ស្រី​ទាំង​ប៉ុន្មាន​របស់​គាត់ និង​ញាតិ‌មិត្ត​ទាំង​អស់​ដែល​គាត់​ធ្លាប់​ស្គាល់ នាំ​គ្នា​មក​សួរ​សុខ​ទុក្ខ​គាត់ ហើយ​បរិភោគ​អាហារ​រួម​ជា​មួយ​គាត់ នៅ​ក្នុង​ផ្ទះ​របស់​គាត់។ ពួក​គេ​សំដែង​ការ​អាណិត‌អាសូរ និង​សំរាល​ទុក្ខ​គាត់ ព្រោះ​តែ​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បណ្ដាល​ឲ្យ​កើត​មាន​ដល់​គាត់។ ពួក​គេ​យក​ប្រាក់​មួយ​ណែន​ម្នាក់ ព្រម​ទាំង​កង​មាស​ម្នាក់​មួយ មក​ជូន​គាត់។


បង​ប្អូន​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ខក​ចិត្ត ដូច​ទឹក​ជ្រោះ​ដែល​រីង ដូច​ជ្រលង​ដង​អូរ​ដែល​គ្មាន​ទឹក។


ប៉ុន្តែ ពួក​គេ​ត្រូវ​អាម៉ាស់ ព្រោះ​តែ​ទុក​ចិត្ត​លើ​អូរ​ទាំង​នោះ ហើយ​ពួក​គេ​ខក​ចិត្ត​នៅ​ពេល​ទៅ​ដល់។


ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ជា​ពិសេស​អ្នក​ជិត​ខាង នាំ​គ្នា​ត្មះ‌តិះ‌ដៀល​ខ្ញុំ ហើយ​សូម្បី​តែ​អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ ក៏​មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ដែរ បើ​គេ​ឃើញ​ខ្ញុំ​នៅ​តាម​ផ្លូវ គេ​នាំ​គ្នា​រត់​គេច។


គ្មាន​នរណា​នឹក​នា​ពី​ខ្ញុំ​ទៀត​ទេ ខ្ញុំ​ប្រៀប​បី​ដូច​មនុស្ស​ស្លាប់ និង​ដូច​ជា​ឆ្នាំង​កំបែក​ដែល​គេ​បោះ​ចោល។


មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ​នឹង​ខ្ញុំ មិន​ហ៊ាន​ចូល​ជិត​ខ្ញុំ​ទេ ព្រោះ​ខ្លាច​ដំបៅ​របស់​ខ្ញុំ សូម្បី​តែ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ក៏​ឈរ​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ដែរ។


អស់​អ្នក​ដែល​ចង់​ប្រហារ​ជីវិត​ខ្ញុំ នាំ​គ្នា​រាយ​អន្ទាក់​ចាំ​ចាប់​ខ្ញុំ ពួក​គេ​មួល​បង្កាច់​ខ្ញុំ ចង់​ឲ្យ​ខ្ញុំ​វិនាស គេ​ចេះ​តែ​រក​កល‌ល្បិច ប្រឆាំង​នឹង​ខ្ញុំ​មួយ​ថ្ងៃ​វាល់​ល្ងាច។


សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ខ្ញុំ គឺ​អ្នក​ដែល​ខ្ញុំ​ទុក​ចិត្ត ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ រួម​ជា​មួយ​ខ្ញុំ ក៏​ប្រឆាំង​នឹង​ខ្ញុំ​ដែរ​ ។


ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ ខ្ញុំ​មាន​ចិត្ត​ខ្លោច‌ផ្សា និង​គ្រាំ‌គ្រា ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​អាណិត​ខ្ញុំ តែ​គ្មាន​នរណា​ម្នាក់​អាណិត​សោះ! ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​គេ​រំលែក​ទុក្ខ​ខ្ញុំ តែ​រក​មិន​បាន​ឡើយ!


ញាតិ‌សន្ដាន​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​ដទៃ បង​ប្អូន​បង្កើត​របស់​ខ្ញុំ​ចាត់​ទុក​ខ្ញុំ ដូច​ជន​បរទេស។


មក​ពី​ខ្ញុំ​ស្រឡាញ់​ដំណាក់​របស់​ទ្រង់ បាន​ជា​គេ​ប្រហារ​ជីវិត​ខ្ញុំ ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក ដែល​តិះ‌ដៀល​ទ្រង់​បាន​ធ្លាក់​មក​លើ​ខ្ញុំ។


ទ្រង់​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ នឹង​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ខ្ញុំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។


ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ខ្ញុំ ខ្ញុំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។


ខ្ញុំ​បាន​ហៅ​គូ​ស្នេហ៍​របស់​ខ្ញុំ​ឲ្យ​មក​ជួយ តែ​ពួក​គេ​បែរ​ជា​បោក​ប្រាស់​ខ្ញុំ។ ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​របស់​ខ្ញុំ ដួល​ស្លាប់​នៅ​តាម​ផ្លូវ ក្នុង​ពេល​ពួក​គេ​ស្វែង​រក​អាហារ​បរិភោគ ដើម្បី​ឲ្យ​បាន​រស់​រាន​មាន​ជីវិត។


នៅ​ពេល​យប់ នាង​យំ​ឥត​ស្រាក‌ស្រាន្ត ទឹក​ភ្នែក​ហូរ​ចុះ​មក​លើ​ថ្ពាល់​ទាំង​ពីរ។ ក្នុង​ចំណោម​គូ​ស្នេហ៍​របស់​នាង​ទាំង​ប៉ុន្មាន គ្មាន​នរណា​ម្នាក់​សំរាល​ទុក្ខ​នាង​ឡើយ មិត្ត‌ភក្ដិ​របស់​នាង​នាំ​គ្នា​ក្បត់​នាង ហើយ​ក្លាយ​ទៅ​ជា​សត្រូវ​របស់​នាង​វិញ។


ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឲ្យ​បាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គីតាប​ណាពី។ ពេល​នោះ ពួក​សិស្ស​នាំ​គ្នា​បោះ​បង់​ចោល​អ៊ីសា ហើយ​រត់​បាត់​អស់​ទៅ។


ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បង​ប្អូន​ណា​ម្នាក់​មក​ជួយ​គាំ‌ទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​អុលឡោះ​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម