ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ សំរែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។
ទំនុកតម្កើង 31:10 - អាល់គីតាប ជីវិតខ្ញុំកាន់តែអន់ថយទៅ ដោយកើតទុក្ខ ខ្ញុំស្រែកថ្ងូរអស់មួយជីវិត កម្លាំងខ្ញុំកាន់តែទ្រុឌទ្រោម ព្រោះតែកំហុសរបស់ខ្ញុំ ហើយសូម្បីតែឆ្អឹងរបស់ខ្ញុំ ក៏កាន់តែពុកទៅៗដែរ។ ព្រះគម្ពីរខ្មែរសាកល ជាការពិត ជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងទុក្ខព្រួយ ហើយអាយុជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងការថ្ងូរ; កម្លាំងរបស់ទូលបង្គំបានធ្លាក់ចុះព្រោះតែអំពើទុច្ចរិតរបស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏បានខ្សោះទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតជីវិតទូលបង្គំនឹងផុតទៅដោយទុក្ខព្រួយ ហើយឆ្នាំនៃអាយុទូលបង្គំ ថយទៅដោយស្រែកថ្ងូរ កម្លាំងទូលបង្គំចុះខ្សោយ ព្រោះតែអំពើបាប របស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជីវិតទូលបង្គំកាន់តែអន់ថយទៅ ដោយកើតទុក្ខ ទូលបង្គំស្រែកថ្ងូរអស់មួយជីវិត កម្លាំងទូលបង្គំកាន់តែទ្រុឌទ្រោម ព្រោះតែកំហុសរបស់ទូលបង្គំ ហើយសូម្បីតែឆ្អឹងរបស់ទូលបង្គំ ក៏កាន់តែពុកទៅៗដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតជីវិតទូលបង្គំនឹងផុតទៅ ដោយសេចក្ដីទុក្ខព្រួយ ហើយអស់ទាំងឆ្នាំនៃអាយុទូលបង្គំ ដោយដំងូរផង កំឡាំងនៃទូលបង្គំចេះតែខ្សោយទៅ ដោយព្រោះសេចក្ដីទុច្ចរិតនៃទូលបង្គំ ហើយអស់ទាំងឆ្អឹងទូលបង្គំក៏ខ្សោះទៅដែរ |
ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ សំរែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។
តើខ្ញុំត្រូវមានកង្វល់ក្នុងចិត្ត ដល់ពេលណាទៅ? តើចិត្តខ្ញុំត្រូវរងទុក្ខព្រួយ ទាំងយប់ ទាំងថ្ងៃដល់អង្កាល់? តើខ្មាំងសត្រូវមានជ័យជំនះលើខ្ញុំ ដល់កាលណាទៀត?
ឱអុលឡោះតាអាឡាអើយ! សូមទ្រង់ស្តាប់ស្នូរសំរែករបស់ខ្ញុំ សូមមេត្តាប្រណីសន្ដោសខ្ញុំ និងឆ្លើយតបមកខ្ញុំវិញផង!។
កំហឹងរបស់ទ្រង់ បានធ្វើឲ្យខ្ញុំឈឺសព្វសព៌ាង្គកាយ ហើយអំពើបាបរបស់ខ្ញុំ បានធ្វើឲ្យឆ្អឹងឆ្អែងរបស់ខ្ញុំពុកអស់
ពេលទ្រង់វាយប្រដៅមនុស្សណាម្នាក់ ដែលបានធ្វើខុស ទ្រង់ធ្វើឲ្យអ្វីៗដែលអ្នកនោះ ចូលចិត្តត្រូវវិនាសហិនហោចដូចកណ្ដៀរស៊ីដែរ។ ពិតមែនហើយ ជីវិតមនុស្សលោក ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ។ - សម្រាក
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅ ដ្បិតអុលឡោះតាអាឡា ទ្រង់ស្តាប់ឮសំឡេង យំសោករបស់ខ្ញុំហើយ។
សូមកុំលះបង់ខ្ញុំ នៅគ្រាដែលខ្ញុំមានវ័យចាស់ជរា សូមកុំបោះបង់ចោលខ្ញុំ នៅគ្រាដែលកម្លាំងខ្ញុំចុះអោនថយនេះឡើយ!
ដូច្នេះ ទ្រង់ក៏ប្រហារជីវិតរបស់គេ តែក្នុងមួយរយៈពេលដ៏ខ្លី ទ្រង់ផ្ដាច់អាយុជីវិតរបស់គេ យ៉ាងសែនវេទនាបំផុត។
ខ្ញុំលំបាកវេទនា ជិតស្លាប់តាំងពីក្មេងមកម៉្លេះ ទ្រង់ធ្វើឲ្យខ្ញុំភ័យ តក់ស្លុតអស់សង្ឃឹម។