ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 27:7 - អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ទ្រង់​ស្តាប់​ស្នូរ​សំរែក​របស់​ខ្ញុំ សូម​មេត្តា​ប្រណី​សន្ដោស​ខ្ញុំ និង​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ផង!។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ នៅពេល​ទូលបង្គំ​ស្រែកហៅ​ផង​! សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូលបង្គំ​អំពាវ‌នាវ សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង

សូមមើលជំពូក



ទំនុកតម្កើង 27:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​អង្វរ​អុលឡោះ​ថា: សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ! សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​ថា តើ​ទ្រង់​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ខ្ញុំ?


ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ខ្ញុំ​អើយ សូម​មើល​មក​ខ្ញុំ ហើយ​ឆ្លើយ​តប​នឹង​ខ្ញុំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ខ្ញុំ កុំ​ទុក​ឲ្យ​ខ្ញុំ​ស្លាប់​ឡើយ


ទ្រង់​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ខ្ញុំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ទ្រង់​បាន​យក​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សំលៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ខ្ញុំ​វិញ។


ជីវិត​ខ្ញុំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ ខ្ញុំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ខ្ញុំ​កាន់​តែ​ទ្រុឌ‌ទ្រោម ព្រោះ​តែ​កំហុស​របស់​ខ្ញុំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ខ្ញុំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។


ឱ​អុលឡោះ​ដែល​រក​យុត្តិធម៌ ឲ្យ​ខ្ញុំ​អើយ ពេល​ខ្ញុំ​ដង្ហោយ​ហៅ​រក​ទ្រង់ សូម​ឆ្លើយ​តប​មក​ខ្ញុំ​ផង! ពេល​ខ្ញុំ​មាន​ទុក្ខ‌ធុរៈ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ស្បើយ​ ។ សូម​អាណិត​មេត្តា​ខ្ញុំ សូម​ស្តាប់​ពាក្យ​អង្វរ​របស់​ខ្ញុំ​ផង។


ឱ​អុលឡោះ​ជា​ស្តេច​នៃ​ខ្ញុំ​អើយ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​សូរ​សំរែក របស់​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​ទូរអា​រក​ទ្រង់។