Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 27:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ឱ​ព្រះ‌អម្ចាស់​អើយ! សូម​ទ្រង់​ព្រះ‌សណ្ដាប់​ស្នូរ​សម្រែក​របស់​ទូលបង្គំ សូម​មេត្តា​ប្រណី​សន្ដោស​ទូលបង្គំ និង​ឆ្លើយ​តប​មក​ទូលបង្គំ​វិញ​ផង!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 ព្រះយេហូវ៉ា​អើយ សូម​សណ្ដាប់​សំឡេង​របស់ទូលបង្គំ នៅពេល​ទូលបង្គំ​ស្រែកហៅ​ផង​! សូម​មេត្តា​ដល់​ទូលបង្គំ ហើយ​ឆ្លើយ​មក​ទូលបង្គំ​ផង​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពេល​ទូល‌បង្គំ​អំពាវ‌នាវ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ និង​ឆ្លើយ​តប​មក​ទូល‌បង្គំ​ផង!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ៙ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ស្តាប់​កាល​ទូលបង្គំ​អំពាវ‌នាវ សូម​អាណិត​មេត្តា​ឆ្លើយ​តប​មក​ទូលបង្គំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ឱ​អុលឡោះ‌តាអាឡា​អើយ! សូម​ទ្រង់​ស្តាប់​ស្នូរ​សំរែក​របស់​ខ្ញុំ សូម​មេត្តា​ប្រណី​សន្ដោស​ខ្ញុំ និង​ឆ្លើយ​តប​មក​ខ្ញុំ​វិញ​ផង!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 27:7
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​នឹង​ទូល​ព្រះ‌ជាម្ចាស់​ថា: សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ! សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង​ថា តើ​ព្រះអង្គ​មាន​មូល​ហេតុ​អ្វី ចោទ​ប្រកាន់​ទូលបង្គំ?


ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ទូលបង្គំ​អើយ សូម​ទត​មក​ទូលបង្គំ ហើយ​ឆ្លើយ​តប​នឹង​ទូលបង្គំ​ផង! សូម​ប្រទាន​កម្លាំង​ដល់​ទូលបង្គំ កុំ​ទុក​ឲ្យ​ទូលបង្គំ​ស្លាប់​ឡើយ


ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ការ​សោក​សង្រេង របស់​ទូលបង្គំ​ប្រែ​ទៅ​ជា​អំណរ​សប្បាយ ព្រះអង្គ​បាន​យក​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ ហើយ​ប្រទាន​សម្លៀក‌បំពាក់ សម្រាប់​ពិធី​បុណ្យ​ឲ្យ​ទូលបង្គំ​វិញ។


ជីវិត​ទូលបង្គំ​កាន់​តែ​អន់‌ថយ​ទៅ ដោយ​កើត​ទុក្ខ ទូលបង្គំ​ស្រែក​ថ្ងូរ​អស់​មួយ​ជីវិត កម្លាំង​ទូលបង្គំ​កាន់​តែ​ទ្រុឌ‌ទ្រោម ព្រោះ​តែ​កំហុស​របស់​ទូលបង្គំ ហើយ​សូម្បី​តែ​ឆ្អឹង​របស់​ទូលបង្គំ ក៏​កាន់​តែ​ពុក​ទៅៗ​ដែរ។


ឱ​ព្រះ‌ជាម្ចាស់​ដែល​រក​យុត្តិធម៌ ឲ្យ​ទូលបង្គំ​អើយ ពេល​ទូលបង្គំ​ដង្ហោយ​ហៅ​រក​ព្រះអង្គ សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ផង! ពេល​ទូលបង្គំ​មាន​ទុក្ខ‌ធុរៈ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ធូរ​ស្បើយ ។ សូម​អាណិត​មេត្តា​ទូលបង្គំ សូម​ព្រះ‌សណ្ដាប់​ពាក្យ​អង្វរ​របស់​ទូលបង្គំ​ផង។


ឱ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ​ទូលបង្គំ​អើយ សូម​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​សូរ​សម្រែក របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​អធិស្ឋាន​រក​ព្រះអង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម