ឱអុលឡោះតាអាឡាអើយ! សូមណែនាំខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ សូមបង្រៀនខ្ញុំអំពីផ្លូវរបស់ទ្រង់ផង
ព្រះយេហូវ៉ាអើយ សូមឲ្យទូលបង្គំបានស្គាល់ផ្លូវរបស់ព្រះអង្គផង! សូមបង្រៀនគន្លងរបស់ព្រះអង្គដល់ទូលបង្គំផង!
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញទូលបង្គំ ឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវច្រក របស់ព្រះអង្គផង
ឱព្រះអម្ចាស់អើយ! សូមណែនាំទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង
ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់
សូមទ្រង់ដែលនៅសូរ៉កាទ្រង់ស្តាប់ ហើយលើកលែងទោសពួកអ្នកបម្រើរបស់ទ្រង់ ឲ្យបានរួចពីបាបផង គឺអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់។ សូមបង្រៀនពួកគេឲ្យដើរតាមមាគ៌ាដ៏សុចរិត និងប្រទានទឹកភ្លៀងមកលើទឹកដីរបស់ទ្រង់ គឺទឹកដី ដែលទ្រង់ប្រទានឲ្យប្រជារាស្ត្រទ្រង់ទុកជាកេរមត៌ក។
សូមជួយខ្ញុំឲ្យយល់អំពីអត្ថន័យ នៃឱវាទរបស់ទ្រង់ ដើម្បីឲ្យខ្ញុំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលទ្រង់បានសំដែង!។
សូមសំដែងឲ្យខ្ញុំស្គាល់ចិត្ត មេត្តាករុណារបស់ទ្រង់តាំងពីព្រលឹម ដ្បិតខ្ញុំផ្ញើជីវិតលើទ្រង់ហើយ។ សូមប្រោសប្រទានឲ្យខ្ញុំស្គាល់ផ្លូវ ដែលខ្ញុំត្រូវដើរ ដ្បិតខ្ញុំផ្ចង់ចិត្តទៅរកទ្រង់។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ! សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ សូមណែនាំខ្ញុំឲ្យដើរតាមផ្លូវត្រង់ ព្រោះខ្ញុំមានសត្រូវជាច្រើន។
ឱអុលឡោះតាអាឡាអើយ សូមស្ដាប់ពាក្យរបស់ខ្ញុំ! សូមទ្រង់ស្តាប់សំរែកឈឺចាប់ របស់ខ្ញុំផង។
ឱអុលឡោះតាអាឡាជាម្ចាស់អើយ មានមនុស្សជាច្រើនប្រឆាំងនឹងខ្ញុំ! សូមដឹកនាំខ្ញុំឲ្យធ្វើតាមបំណង របស់ទ្រង់ សូមពង្រាបផ្លូវរបស់ទ្រង់នៅមុខខ្ញុំផង។
អុលឡោះតាអាឡាអើយ សូមបង្រៀនខ្ញុំ ឲ្យស្គាល់មាគ៌ារបស់ទ្រង់ ខ្ញុំនឹងប្រព្រឹត្តតាមសេចក្ដីពិតរបស់ទ្រង់ សូមប្រទានឲ្យខ្ញុំមានចិត្តស្មោះត្រង់ គោរពកោតខ្លាចនាមទ្រង់។
ឥឡូវនេះ ប្រសិនបើអុលឡោះពេញចិត្តនឹងខ្ញុំមែននោះ សូមបង្ហាញមាគ៌ារបស់ទ្រង់មកខ្ញុំ ដើម្បីឲ្យខ្ញុំស្គាល់ទ្រង់ ហើយពេញចិត្តទ្រង់ទៀតផង។ សូមនឹកចាំថា ប្រជាជាតិនេះជាប្រជារាស្ត្ររបស់ទ្រង់»។
ខ្ញុំដើរតាមមាគ៌ាដ៏សុចរិត និងប្រព្រឹត្តតាមផ្លូវយុត្តិធម៌។
ប្រជាជនជាច្រើននឹងឡើងទៅភ្នំនោះ ទាំងពោលថា «ចូរនាំគ្នាមក! យើងឡើងលើភ្នំរបស់អុលឡោះតាអាឡា យើងឡើងទៅដំណាក់នៃអុលឡោះ ជាម្ចាស់របស់យ៉ាកកូប។ ទ្រង់នឹងបង្រៀនយើងអំពី មាគ៌ារបស់ទ្រង់ ហើយយើងនឹងដើរតាមមាគ៌ានេះ» ដ្បិតការប្រៀនប្រដៅចេញមកពីក្រុងស៊ីយ៉ូន ហើយបន្ទូលរបស់អុលឡោះតាអាឡា ក៏ចេញមកពីក្រុងយេរូសាឡឹមដែរ។
អុលឡោះតាអាឡាមានបន្ទូលទៀតថា: «ចូរឈប់មួយសន្ទុះ ហើយពិចារណាមើល៍ ចូររំពឹងគិតអំពីមាគ៌ាជំនាន់ដើម ដើម្បីឲ្យដឹងថា តើមាគ៌ាណាជាមាគ៌ាល្អ រួចនាំគ្នាដើរតាមមាគ៌ានោះទៅ ចិត្តរបស់អ្នករាល់គ្នានឹងបានស្ងប់។ ប៉ុន្តែ ពួកគេឆ្លើយមកវិញថា: “យើងខ្ញុំមិនដើរតាមផ្លូវនោះទេ!”។