ទំនុកតម្កើង 25:5 - អាល់គីតាប5 សូមអប់រំខ្ញុំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ទ្រង់ ដ្បិតទ្រង់ជាម្ចាស់សង្គ្រោះខ្ញុំ ខ្ញុំសង្ឃឹមលើទ្រង់ជារៀងរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល5 សូមនាំទូលបង្គំឲ្យដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ ហើយបង្រៀនទូលបង្គំផង ដ្បិតព្រះអង្គជាព្រះនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំ; ទូលបង្គំទន្ទឹងរង់ចាំព្រះអង្គវាល់ព្រឹកវាល់ល្ងាច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦5 សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំ ទូលបង្គំសង្ឃឹមដល់ព្រះអង្គជារៀងរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥5 សូមអប់រំទូលបង្គំឲ្យរស់នៅ ស្របតាមសេចក្ដីពិតរបស់ព្រះអង្គ ដ្បិតព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមលើព្រះអង្គជារៀងរាល់ថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤5 សូមនាំ ហើយបង្រៀនទូលបង្គំ ក្នុងសេចក្ដីពិតរបស់ទ្រង់ផង ដ្បិតទ្រង់ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំ ទូលបង្គំសង្ឃឹមដល់ទ្រង់ដរាបរាល់ថ្ងៃ សូមមើលជំពូក |
កាលណារសអុលឡោះជារសនៃសេចក្ដីពិតមកដល់ ទ្រង់នឹងណែនាំអ្នករាល់គ្នាឲ្យស្គាល់សេចក្ដីពិតគ្រប់ជំពូក ដ្បិតសេចក្ដីផ្សេងៗដែលរសអុលឡោះថ្លែង មិនចេញមកពីរសអុលឡោះផ្ទាល់ទេ គឺទ្រង់ថ្លែងតែសេចក្ដីណាដែលទ្រង់ឮ ព្រមទាំងថ្លែងឲ្យអ្នករាល់គ្នាដឹង អំពីហេតុការណ៍ដែលត្រូវកើតមាននៅថ្ងៃមុខផង។
រសដែលអុលឡោះប្រទានមកអ្នករាល់គ្នា ទ្រង់នៅក្នុងអ្នករាល់គ្នាស្រាប់ហើយ ហេតុនេះ អ្នករាល់គ្នាមិនត្រូវការឲ្យនរណាមកបង្រៀនអ្នករាល់គ្នាឡើយ។ បើរសអុលឡោះបង្រៀនគ្រប់សេចក្ដីដល់អ្នករាល់គ្នា (ទ្រង់មិនកុហកទេ ទ្រង់ជាសេចក្ដីពិត) ដូច្នេះ អ្នករាល់គ្នាត្រូវស្ថិតនៅជាប់នឹងអាល់ម៉ាហ្សៀសដូចរសអុលឡោះបានបង្រៀនអ្នករាល់គ្នាស្រាប់ហើយ។