អុលឡោះបានបង្កើតសត្វដ៏ធំៗអស្ចារ្យ ក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌ ពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយអុលឡោះក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
ទំនុកតម្កើង 148:7 - អាល់គីតាប ចូរសរសើរតម្កើងអុលឡោះតាអាឡានៅលើផែនដី មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ ចូរសរសើរតម្កើងទ្រង់។ ព្រះគម្ពីរខ្មែរសាកល ចូរសរសើរតម្កើងព្រះយេហូវ៉ាពីផែនដីចុះ! សត្វសមុទ្រធំសម្បើម និងអស់ទាំងទីជម្រៅអើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ចូរសរសើរតម្កើងព្រះយេហូវ៉ាចេញពីផែនដី ឯងដែលជាសត្វដ៏សម្បើមនៅក្នុងសមុទ្រ និងទីជម្រៅទាំងប៉ុន្មាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះអម្ចាស់នៅលើផែនដី មហាសាគរ និងសត្វដ៏ធំៗនៅក្នុងសមុទ្រអើយ ចូរសរសើរតម្កើងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ាពីផែនដីដែរ នែ អស់ទាំងសត្វសំបើមនៅក្នុងសមុទ្រ នឹងទីជំរៅទាំងប៉ុន្មាន |
អុលឡោះបានបង្កើតសត្វដ៏ធំៗអស្ចារ្យ ក្នុងសមុទ្រ ព្រមទាំងសត្វទាំងប៉ុន្មានដែលហែលរវើករវ័ណ្ឌ ពាសពេញនៅក្នុងទឹក តាមពូជរបស់វា ហើយអុលឡោះក៏បានបង្កើតបក្សាបក្សី តាមពូជរបស់វាដែរ។ អុលឡោះឃើញថា សត្វទាំងនោះល្អប្រសើរហើយ។
ពេលនោះ គាត់ចេញដំណើរទៅ ឃើញសាកសព នៅកណ្តាលផ្លូវ។ សត្វលា និងសត្វសឹង្ហឈរនៅក្បែរសពនោះ ប៉ុន្តែ សឹង្ហពុំបានហែកសាកសពស៊ីទេ ហើយក៏ពុំបានខាំសត្វលាដែរ។
ឱអុលឡោះតាអាឡាអើយ ស្នាដៃរបស់ទ្រង់មានច្រើនឥតគណនា ទ្រង់ធ្វើការទាំងអស់នោះ ប្រកបដោយប្រាជ្ញាញាណ ផែនដីមានពោរពេញទៅដោយអ្វីៗ សព្វសារពើដែលទ្រង់បានបង្កើតមក។
នៅថ្ងៃនោះ អុលឡោះតាអាឡានឹងប្រើ ដាវដ៏ធំ ហើយមុត និងប្រកបដោយអំណាច ដើម្បីដាក់ទោសពស់ដ៏កំសាក ហើយមានកលល្បិច ទ្រង់នឹងសម្លាប់សត្វនាគដ៏សំបើមដែលស្ថិតនៅក្នុងសមុទ្រ។
សត្វព្រៃទាំងឡាយ គឺមានឆ្កែព្រៃ និងត្មាតជាដើម នឹងនាំគ្នាលើកតម្កើងសិរីរុងរឿងរបស់យើង ដ្បិតយើងធ្វើឲ្យមានទឹក ក្នុងវាលរហោស្ថាន និងធ្វើឲ្យមានទន្លេហូរកាត់វាលហួតហែង ដើម្បីផ្ដល់ទឹកឲ្យប្រជាជន ដែលយើងបានជ្រើសរើស