ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 148:1 - អាល់គីតាប

ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា នៅ​សូរ៉កា! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​ពី​ស្ថានសួគ៌ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​ពី​លើ​អាកាស ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​តាម​ទី​ខ្ពស់!

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ នៅ​ស្ថាន​បរម‌សុខ! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ពី​លើ​ស្ថាន‌សួគ៌ ចូរ​សរសើរ​ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់

សូមមើលជំពូក



ទំនុកតម្កើង 148:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ​ស្នា‌ដៃ​ទាំង‌ឡាយ​របស់​អុលឡោះ‌តាអាឡា​អើយ ទោះ​បី​នៅ​ទី​ណា​ក្ដី ក៏​អ្នក​រាល់​គ្នា​ស្ថិត​នៅ ក្រោម​ការ​គ្រប់‌គ្រង​របស់​ទ្រង់​ដែរ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! ខ្ញុំ​សូម​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ខ្ញុំ​សូម​សរសើរ តម្កើង​អុលឡោះ‌តាអាឡា!


សូម​ឲ្យ​ផ្ទៃ​មេឃ និង​ផែនដី សរសើរ​តម្កើង​ទ្រង់ ហើយ​សូម​ឲ្យ​សមុទ្រ​ទាំង‌ឡាយ និង​អ្វីៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ សរសើរ​តម្កើង​ទ្រង់​ដែរ


អុលឡោះ‌តាអាឡា​អើយ សូម​ឲ្យ​ផ្ទៃ​មេឃ សរសើរ​តម្កើង​ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់ សូម​ឲ្យ​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធ​ច្រៀង សរសើរ​ចិត្ត​ស្មោះ‌ស្ម័គ្រ​របស់​ទ្រង់។


ផ្ទៃ​មេឃ​អើយ ចូរ​ហ៊ោ​កញ្ជ្រៀវ! ផែនដី​អើយ ចូរ​ត្រេក​អរ​សប្បាយ! ភ្នំ​ទាំង‌ឡាយ​អើយ ចូរ​ស្រែក​អបអរ‌សាទរ! ដ្បិតអុលឡោះ‌តាអាឡា​សំរាល​ទុក្ខ ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​អាណិត​មេត្តា​កូន​ចៅ​របស់​ទ្រង់ ដែល​រង​ទុក្ខ​វេទនា។


មហា‌ជន​ដែល​ដើរ​ហែ‌ហម​អ៊ីសា ពី​មុខ​ពី​ក្រោយ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ជយោ! ជយោ! អុលឡោះ​នៅ​ស្ថាន​ដ៏​ខ្ពង់‌ខ្ពស់​បំផុត!»។