Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:1 - ព្រះគម្ពីរខ្មែរសាកល

1 ហាលេលូយ៉ា​! ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​ពី​ស្ថានសួគ៌ ចូរ​សរសើរតម្កើង​ព្រះអង្គ​នៅ​ស្ថានដ៏ខ្ពស់​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ! ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា​ពី​លើ​អាកាស ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​តាម​ទី​ខ្ពស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ហាលេ‌លូយ៉ា! ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់ នៅ​ស្ថាន​បរម‌សុខ! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ពី​លើ​ស្ថាន‌សួគ៌ ចូរ​សរសើរ​ដល់​ទ្រង់​នៅ​អស់​ទាំង​ទី​ដ៏​ខ្ពស់

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចូរ​សរសើរ‌តម្កើង​អុលឡោះ​! ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា នៅ​សូរ៉កា! អ្នក​រាល់​គ្នា​ដែល​ស្ថិត​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:1
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ ដែល​នៅ​គ្រប់​កន្លែង​ក្នុង​អំណាចគ្រប់គ្រង​របស់ព្រះអង្គ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!​៕


ហាលេលូយ៉ា​! ព្រលឹង​របស់ខ្ញុំ​អើយ ចូរ​សរសើរតម្កើង​ព្រះយេហូវ៉ា​!


ចូរឲ្យ​ផ្ទៃមេឃ និង​ផែនដី សមុទ្រ និង​របស់សព្វសារពើ​ដែល​រវើក​នៅ​ទីនោះ សរសើរតម្កើង​ព្រះអង្គ​!


ព្រះយេហូវ៉ា​អើយ បណ្ដាមេឃ​សរសើរតម្កើង​កិច្ចការដ៏អស្ចារ្យ​របស់ព្រះអង្គ សេចក្ដីស្មោះត្រង់​របស់ព្រះអង្គ​នៅក្នុង​អង្គប្រជុំ​នៃ​វិសុទ្ធជន​!


ផ្ទៃមេឃ​អើយ ចូរ​ច្រៀងដោយអំណរ​! ផែនដី​អើយ ចូរ​ត្រេកអរ​! ភ្នំ​ទាំងឡាយ​អើយ ចូរ​ហ៊ោកញ្ជ្រៀវ​ជា​សម្រែកហ៊ោសប្បាយ​! ដ្បិត​ព្រះយេហូវ៉ា​បាន​កម្សាន្តចិត្ត​ប្រជារាស្ត្រ​របស់ព្រះអង្គ ហើយ​អាណិតមេត្តា​មនុស្ស​រងទុក្ខ​របស់ព្រះអង្គ​។


ហ្វូងមនុស្ស​ដែល​ដើរពីមុខពីក្រោយ​ព្រះអង្គ ក៏​ស្រែក​ថា​៖ “ហូសាណា​ដល់​បុត្រ​ដាវីឌ​! សូមឲ្យ​មានព្រះពរ​ដល់​ព្រះអង្គ ដែល​យាង​មក​ក្នុង​ព្រះនាម​របស់​ព្រះអម្ចាស់​! ហូសាណា នៅ​ស្ថាន​ដ៏ខ្ពស់បំផុត​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម