អុលឡោះបានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា ទ្រង់បានបង្កើតអ្នកបម្រើប្រុសស្រីមក យ៉ាងនោះដែរ គឺទ្រង់តែមួយដែលបានសូនយើង ក្នុងផ្ទៃម្ដាយដូចគ្នា។
ទំនុកតម្កើង 139:13 - អាល់គីតាប ទ្រង់បានបង្កើតខ្ញុំមក ទ្រង់បានបង្កប់ខ្ញុំនៅក្នុងផ្ទៃម្ដាយ។ ព្រះគម្ពីរខ្មែរសាកល គឺព្រះអង្គហើយ ដែលនិម្មិតបង្កើតគ្រឿងក្នុងរបស់ទូលបង្គំ ព្រះអង្គបានក្រងចេញជាទូលបង្គំឡើងនៅក្នុងផ្ទៃម្ដាយទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត ចិត្តថ្លើមទូលបង្គំ ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺទ្រង់ដែលបានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ |
អុលឡោះបានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា ទ្រង់បានបង្កើតអ្នកបម្រើប្រុសស្រីមក យ៉ាងនោះដែរ គឺទ្រង់តែមួយដែលបានសូនយើង ក្នុងផ្ទៃម្ដាយដូចគ្នា។
ទ្រង់បានបង្កើតខ្ញុំមក ហើយប្រទានឲ្យខ្ញុំបានមាំមួនឡើង ដូច្នេះ សូមប្រទានឲ្យខ្ញុំ មានប្រាជ្ញាសិក្សាបទបញ្ជារបស់ទ្រង់។
ខ្ញុំពឹងផ្អែកលើទ្រង់តាំងពីនៅក្នុងផ្ទៃម្ដាយ គឺទ្រង់ហើយដែលបានយក ខ្ញុំចេញពីផ្ទៃម្ដាយ ខ្ញុំសរសើរតម្កើងទ្រង់ឥតឈប់ឈរ!
ចូរនាំគ្នាមក យើងនឹងអោនកាយថ្វាយបង្គំទ្រង់ ចូរយើងក្រាបនៅចំពោះអុលឡោះតាអាឡា ដែលបានបង្កើតយើងមក
អុលឡោះតាអាឡាដែលបានបង្កើតអ្នក ទ្រង់ដែលបានសូនអ្នកតាំងពីក្នុងផ្ទៃម្ដាយ ទ្រង់ដែលជួយអ្នក ទ្រង់មានបន្ទូលថា: យ៉ាកកូបជាអ្នកបម្រើរបស់យើង យេស៊ូរូនដែលយើងបានស្រោចស្រង់អើយ កុំភ័យខ្លាចអ្វីឡើយ!
អ្នកទាំងអស់គ្នាជាពូជពង្សអ៊ីស្រអែល ដែលនៅសេសសល់ កូនចៅយ៉ាកកូបអើយ ចូរស្ដាប់យើង! យើងបានថែទាំអ្នករាល់គ្នា តាំងពីអ្នករាល់គ្នានៅក្នុងផ្ទៃម្ដាយ យើងបានបីបាច់ថែរក្សាអ្នករាល់គ្នា តាំងពីពេលអ្នករាល់គ្នាកើតមកម៉្លេះ។
«យើងស្គាល់អ្នកតាំងពីមុនពេល ដែលយើងបានសូនអ្នកក្នុងផ្ទៃម្ដាយម៉្លេះ យើងក៏បានញែកអ្នកទុកសម្រាប់យើង តាំងពីមុនពេលអ្នកកើតចេញពីផ្ទៃម្ដាយដែរ។ យើងតែងតាំងអ្នកឲ្យធ្វើជាណាពី សម្រាប់ប្រជាជាតិនានា»។
ប្រសិនបើរូបកាយទាំងមូលសុទ្ធតែជាភ្នែក ធ្វើម្ដេចនឹងស្ដាប់ឮបាន? ហើយបើរូបកាយទាំងមូលសុទ្ធតែជាត្រចៀក ធ្វើម្ដេចនឹងដឹងក្លិនបាន?