Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 139:13 - ព្រះគម្ពីរខ្មែរសាកល

13 គឺ​ព្រះអង្គ​ហើយ ដែល​និម្មិតបង្កើត​គ្រឿងក្នុង​របស់ទូលបង្គំ ព្រះអង្គ​បាន​ក្រងចេញជា​ទូលបង្គំ​ឡើង​នៅក្នុង​ផ្ទៃ​ម្ដាយ​ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ៙ ដ្បិត​គឺ​ព្រះ‌អង្គ​ហើយ​ដែល​បាន​បង្កើត ចិត្ត​ថ្លើម​ទូល‌បង្គំ ហើយ​បាន​ផ្សំ​គ្រឿង​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ​មក ព្រះអង្គ​បាន​បង្កប់​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ទ្រង់​បាន​បង្កើត​ខ្ញុំ​មក ទ្រង់​បាន​បង្កប់​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 139:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះហស្ត​របស់ព្រះអង្គ​បាន​បង្កើត​ទូលបង្គំ ហើយ​ធ្វើឲ្យ​ទូលបង្គំ​មានរូបរាងឡើង​; សូម​ធ្វើឲ្យ​ទូលបង្គំ​មានការយល់ច្បាស់​ផង នោះ​ទូលបង្គំ​នឹង​រៀនចេះ​សេចក្ដីបង្គាប់​របស់ព្រះអង្គ​។


ទូលបង្គំ​បាន​ពឹងផ្អែក​លើ​ព្រះអង្គ​តាំងពី​ផ្ទៃម្ដាយ​មក​; ព្រះអង្គ​យក​ទូលបង្គំ​ចេញ​ពី​ពោះ​ម្ដាយ​ទូលបង្គំ​។ ការសរសើរតម្កើង​របស់ទូលបង្គំ គឺ​សម្រាប់​ព្រះអង្គ​ជានិច្ច​។


មក៍! យើង​នាំគ្នា​ឱន​ថ្វាយបង្គំ យើង​នាំគ្នា​លុតជង្គង់​នៅចំពោះ​ព្រះយេហូវ៉ា ព្រះសូនបង្កើត​របស់យើង​!


ព្រះយេហូវ៉ា​ដែល​បង្កើត​អ្នក ដែល​សូន​អ្នក​ឡើង​តាំងពី​ផ្ទៃម្ដាយ ជា​ព្រះអង្គ​ដែល​ជួយ​អ្នក គឺ​ព្រះអង្គ​មានបន្ទូល​ដូច្នេះ​ថា​៖ “យ៉ាកុប​អ្នកបម្រើ​របស់យើង​អើយ យេស៊ូរុន​ដែល​យើង​បាន​ជ្រើសរើស​អើយ កុំ​ខ្លាច​ឡើយ​!


“វង្សត្រកូល​យ៉ាកុប និង​អស់អ្នក​ដែលនៅសល់​នៃ​វង្សត្រកូល​អ៊ីស្រាអែល ដែល​យើង​បាន​ផ្ទុក​តាំងពី​ក្នុង​ផ្ទៃម្ដាយ ហើយ​បាន​បី​តាំងពី​កំណើត​អើយ ចូរ​ស្ដាប់​យើង​!


ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ភ្នែក តើ​នឹង​ស្ដាប់​នៅ​ត្រង់ណា​? ប្រសិនបើ​រូបកាយ​ទាំងមូល​ជា​ត្រចៀក តើ​នឹង​ដឹងក្លិន​នៅ​ត្រង់ណា​?


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម