ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើខ្ញុំធ្វើដូច្នេះ អុលឡោះដែលបង្កើតខ្ញុំមុខជា ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។
ទំនុកតម្កើង 12:3 - អាល់គីតាប សូមអុលឡោះតាអាឡាបំបិទមាត់ដែលចេះតែពោល ពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាត ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។ ព្រះគម្ពីរខ្មែរសាកល សូមព្រះយេហូវ៉ាកាត់អស់ទាំងបបូរមាត់រលូន និងអណ្ដាតដែលនិយាយព្រហើនចេញផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ានឹងកាត់អស់ទាំងបបូរមាត់ បញ្ចើចបញ្ចើចេញ ព្រមទាំងអណ្ដាតដែលអួតអាងយ៉ាងសម្បើម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះអម្ចាស់បំបិទមាត់ដែលចេះតែពោល ពាក្យបញ្ចើចបញ្ចើ និងកាត់អណ្ដាត ដែលចេះតែនិយាយយ៉ាងព្រហើននោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់នឹងកាត់អស់ទាំងបបូរមាត់បញ្ចើចចេញ ព្រមទាំងអណ្តាត ដែលពោលពាក្យធំនោះផង |
ខ្ញុំមិនចេះបញ្ចើចបញ្ចើទេ បើខ្ញុំធ្វើដូច្នេះ អុលឡោះដែលបង្កើតខ្ញុំមុខជា ដកជីវិតខ្ញុំយ៉ាងឆាប់មិនខាន។
ពេលខ្ញុំមានភ័យអាសន្ន ខ្ញុំពោលឡើងថា យើងមិនអាចទុកចិត្តលើមនុស្ស ណាម្នាក់បានឡើយ ។
ខ្ញុំដឹងថាអុលឡោះតាអាឡារកយុត្តិធម៌ឲ្យមនុស្ស កំសត់ទុគ៌ត ទ្រង់ការពារមនុស្សក្រីក្រ។
ចូរផ្ញើជីវិតលើអុលឡោះតាអាឡា នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន ដ្បិតទ្រង់មិនដែលទុកឲ្យមនុស្សសុចរិត ត្រូវបរាជ័យរហូតនោះទេ។
ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ ខ្ញុំនឹងតាមគេទាន់ ខ្ញុំនឹងទទួលចំណែកជ័យភ័ណ្ឌ យ៉ាងបរិបូណ៌ហូរហៀរ ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
ស្លាប់ ឬរស់ ព្រោះតែសំដី អ្នកណាចូលចិត្តនិយាយ អ្នកនោះត្រូវទទួលផលពីពាក្យសំដីរបស់ខ្លួន។
បន្ទាប់មក យើងបានយកជ័យជំនះលើនគរ របស់ព្រះក្លែងក្លាយ ដែលមានរូបបដិមា ធំជាងរូបព្រះនៅក្រុងយេរូសាឡឹម និងក្រុងសាម៉ារីទៅទៀត។
ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។
សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
អណ្ដាតរបស់ពួកគេជាព្រួញពិស គេពោលតែពាក្យបោកបញ្ឆោត មាត់របស់ពួកគេពោលពាក្យផ្អែមល្ហែម ទៅកាន់អ្នកដទៃ តែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។
«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំនៅលើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះរបស់ខ្លួន។
នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។
ចូរប្រកាសថា អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ហ្វៀរ៉អ៊ូនជាស្ដេចស្រុកអេស៊ីបអើយ យើងប្រឆាំងនឹងអ្នកហើយ! អ្នកជាក្រពើដ៏ធំសំបើម ដេកនៅតាមដៃទន្លេ ហើយពោលថា ទន្លេនីលជារបស់អ្នក អ្នកបានបង្កើតទន្លេនេះ។
ស្ដេចនេះនឹងមានប្រសាសន៍ប្រឆាំងអុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចនឹងជិះជាន់សង្កត់សង្កិនប្រជារាស្ត្រដ៏វិសុទ្ធរបស់អុលឡោះជាម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត ហើយមានបំណងនឹងផ្លាស់ប្ដូរពេលកំណត់ធ្វើពិធីបុណ្យ និងផ្លាស់ប្ដូរហ៊ូកុំទៀតផង។ ស្តេចនឹងធ្វើបាបប្រជាជនដ៏វិសុទ្ធអស់រយៈពេលមួយឆ្នាំ ពីរឆ្នាំ និងពាក់កណ្ដាលឆ្នាំ។
ខ្ញុំសង្កេតមើលស្នែងទាំងនោះ ស្រាប់តែឃើញមានស្នែងមួយទៀតតូចជាងគេ ដុះចេញពីកណ្ដាលចំណោមស្នែងទាំងដប់។ គេដកស្នែងមុនៗបីចេញពីមុខស្នែងតូច។ ស្នែងនេះមានភ្នែកដូចភ្នែកមនុស្ស ហើយមានមាត់ពោលចេញមកនូវពាក្យព្រហើនកោងកាច»។
អុលឡោះតាអាឡាមានបន្ទូលថា៖ «អ្នករាល់គ្នាពោលពាក្យទ្រគោះបោះបោក ប្រឆាំងនឹងយើង ហើយអ្នករាល់គ្នាពោលថា: “តើយើងខ្ញុំនិយាយគ្នាប្រឆាំងនឹងទ្រង់ ដូចម្ដេចខ្លះ?”។
គេព្រោកប្រាជ្ញអំពីរឿងសម្បើមអស្ចារ្យ តែគ្មានខ្លឹមសារអ្វីសោះ ហើយប្រើតណ្ហាលោភលន់តាមនិស្ស័យលោកីយ៍ មកទាក់ទាញអស់អ្នកដែលទើបនឹងរួចពីចំណោមពួកវង្វេង។
ពួកគេជាមនុស្សរអ៊ូរទាំ មិនដែលសប្បាយចិត្ដសោះ គេប្រព្រឹត្ដតាមចិត្ដលោភលន់របស់ខ្លួន។ ពាក្យសំដីរបស់គេចេញមកសុទ្ធតែជាពាក្យអួតដ៏សម្បើម ហើយគេតែងតែបញ្ចើចបញ្ចើអ្នកដទៃ ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួន។
សត្វនោះបានទទួលសិទ្ធិពោលពាក្យព្រហើនៗ ព្រមទាំងប្រមាថអុលឡោះទៀតផង។ វាបានទទួលអំណាចបញ្ចេញសកម្មភាព ក្នុងអំឡុងពេលសែសិបពីរខែ។
កុំចេះតែពោលពាក្យអួតបំប៉ោងឡើយ ហើយក៏មិនត្រូវឲ្យមានពាក្យសំដីព្រហើន ចេញពីមាត់អ្នករាល់គ្នាដែរ ដ្បិតអុលឡោះតាអាឡាជាម្ចាស់ ដែលជ្រាបសព្វគ្រប់ទាំងអស់ ទ្រង់វិនិច្ឆ័យគ្រប់អំពើរបស់មនុស្ស។