Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 10:10 - អាល់គីតាប

10 បន្ទាប់​មក យើង​បាន​យក​ជ័យ‌ជំនះ​លើ​នគរ របស់​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​បដិមា ធំ​ជាង​រូប​ព្រះ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​សាម៉ារី​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ដូចដែល​ដៃ​របស់យើង​បាន​ចាប់​អាណាចក្រ​ទាំងឡាយ​នៃ​រូបបដិមាករឥតប្រយោជន៍ ដែល​រូបឆ្លាក់​របស់គេ​វិសេសជាង​យេរូសាឡិម ក៏​វិសេសជាង​សាម៉ារី​យ៉ាងណា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ដៃ​យើង​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់ នៅ​ក្រុង​យេរូ‌សាឡិម និង​ក្រុង​សាម៉ារី​ទៅ​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 បន្ទាប់​មក យើង​បាន​យក​ជ័យ‌ជម្នះ​លើ​នគរ របស់​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​បដិមា​ធំ ជាង​រូប​ព្រះ​នៅ​ក្រុង​យេរូ‌សាឡឹម និង​ក្រុង​សាម៉ារី​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ដៃ​អញ​បាន​លូក​ទៅ​ចាប់​យក​អស់​ទាំង​នគរ ដែល​គោរព​ដល់​រូប​ព្រះ ជា​ស្រុក​ដែល​មាន​រូប​ឆ្លាក់​វិសេស​ជាង​រូប​ឆ្លាក់​នៅ​ក្រុង​យេរូ‌សាឡិម នឹង​ក្រុង​សាម៉ារី​ទៅ​ហើយ

សូមមើលជំពូក ចម្លង




អេសាយ 10:10
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​និយាយ​ពី​អុលឡោះ​ជា​ម្ចាស់​នៃ​ក្រុង​យេរូ‌សាឡឹម ហាក់​ដូច​ជា​និយាយ​ពី​ព្រះ​របស់​ជាតិ​សាសន៍​នានា​នៅ​ផែនដី ដែល​សុទ្ធ​សឹង​ជា​ស្នា​ដៃ​របស់​មនុស្ស។


ស្តេច​នឹង​ចាប់​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន របស់​គាត់ ស្តេច​នឹង​ប្រើ​អំណាច​ចាប់​អស់​អ្នក ដែល​ស្អប់​គាត់។


យើង​បាន​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់ ប្រជា‌ជន​ទាំង‌ឡាយ ដូច​គេ​ប្រមូល​ពង​សត្វ ពី​សំបុក​ដែល​មេ​វា​បោះ​បង់​ចោល។ យើង​បាន​ប្រមូល​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដី ឥត​មាន​នរណា​ម្នាក់​ហ៊ាន​កំរើក ឬ​ហើប​មាត់​តវ៉ា​ឡើយ»។


ព្រម​ទាំង​យក​ព្រះ​របស់​គេ​ទៅ​ដុត​ឲ្យ​វិនាស​សូន្យ​ថែម​ទៀត​ផង។ ប៉ុន្តែ ព្រះ​ទាំង​នោះ​មិន​មែន​ជា​អ្វី​ទេ គឺ​គ្រាន់​តែ​ជា​រូប​ឈើ ឬ​ថ្ម​ដែល​ជា​ស្នា‌ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម