ស្តេចរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្តេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកអុលឡោះតាអាឡាឡើយ។
ទំនុកតម្កើង 119:80 - អាល់គីតាប សូមជួយឲ្យខ្ញុំប្រព្រឹត្តតាមហ៊ូកុំ របស់ទ្រង់ឥតខ្ចោះ កុំឲ្យខ្ញុំត្រូវខ្មាសឡើយ។ ព្រះគម្ពីរខ្មែរសាកល សូមឲ្យចិត្តរបស់ទូលបង្គំបានគ្រប់លក្ខណ៍ក្នុងបទបញ្ញត្តិរបស់ព្រះអង្គផង ដើម្បីកុំឲ្យទូលបង្គំត្រូវអាម៉ាស់មុខឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យចិត្តទូលបង្គំបានឥតសៅហ្មង តាមច្បាប់របស់ព្រះអង្គ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមជួយឲ្យទូលបង្គំប្រព្រឹត្តតាមច្បាប់ របស់ព្រះអង្គឥតខ្ចោះ កុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ |
ស្តេចរេហូបោមបានប្រព្រឹត្តអំពើអាក្រក់ ដ្បិតស្តេចពុំបានផ្ចង់ចិត្តគំនិតស្វែងរកអុលឡោះតាអាឡាឡើយ។
ប៉ុន្តែ ទោះបីស្តេចស្រឡាញ់អុលឡោះតាអាឡាដោយស្មោះអស់មួយជីវិតក្តី ក៏ស្តេចពុំបានលុបបំបាត់កន្លែងសក្ការៈតាមទួលខ្ពស់ៗដែរ។
ស្តេចបានប្រព្រឹត្តអំពើសុចរិតជាទីគាប់ចិត្តអុលឡោះតាអាឡា តែមិនមែនដោយស្មោះអស់ពីចិត្តទេ។
ដូច្នេះ ពេលណាខ្ញុំពិនិត្យមើល បទបញ្ជាទាំងប៉ុន្មានរបស់ទ្រង់ នោះខ្ញុំនឹងមិនត្រូវអាម៉ាស់ឡើយ។
ខ្ញុំសង្ឃឹមទុកចិត្តលើទ្រង់ជានិច្ច សូមរក្សាជីវិតខ្ញុំ ដោយសេចក្ដីសប្បុរស និងទៀងត្រង់ផង!។
មានសុភមង្គលហើយ អស់អ្នកដែលអុលឡោះតាអាឡាមិនប្រកាន់ទោស ហើយជាមនុស្សដែលគ្មានចិត្តវៀចវេរ!
ចូរកូនថែរក្សាចិត្តគំនិតដោយប្រុងប្រយ័ត្ន ដ្បិតចិត្តគំនិតរបស់កូនយ៉ាងណា ជីវិតរបស់កូនក៏យ៉ាងនោះដែរ។
យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។
លោកភីលីពប្រាប់គាត់ថា៖ «សូមអញ្ជើញមកអ្នកនឹងបានឃើញ!»។ កាលអ៊ីសាឃើញលោកណាថាណែលដើរមករកគាត់ អ៊ីសាមានប្រសាសន៍អំពីលោកណាថាណែលថា៖ «អ្នកនេះជាជាតិអ៊ីស្រអែលដ៏ពិតប្រាកដមែន ដ្បិតគាត់គ្មានពុតត្បុតអ្វីក្នុងខ្លួនសោះ»។
សតិសម្បជញ្ញៈរបស់យើងបានបញ្ជាក់ប្រាប់យើងថា ឥរិយាបថដែលយើងប្រកាន់យកក្នុងលោកនេះពិតជាត្រូវមែន ជាពិសេស របៀបដែលយើងប្រព្រឹត្ដចំពោះបងប្អូនដោយចិត្ដស្មោះសរ និងដោយចិត្តបរិសុទ្ធចេញមកពីអុលឡោះ។ យើងមិនបានធ្វើតាមប្រាជ្ញារបស់លោកីយ៍ទេ តែធ្វើតាមក្តីមេត្តារបស់អុលឡោះវិញ ត្រង់នេះហើយដែលធ្វើឲ្យយើងបានខ្ពស់មុខ។
«ថ្ងៃនេះ អុលឡោះតាអាឡា ជាម្ចាស់របស់អ្នកបង្គាប់ឲ្យអ្នកប្រតិបត្តិតាមហ៊ូកុំទាំងនេះ។ ចូរកាន់ និងប្រតិបត្តិតាមឲ្យអស់ពីចិត្ត អស់ពីគំនិត។
ឥឡូវនេះ កូនចៅទាំងឡាយអើយ ចូរស្ថិតនៅជាប់នឹងអ៊ីសាចុះ ដើម្បីឲ្យយើងមានចិត្ដរឹងប៉ឹង នៅថ្ងៃដែលគាត់មកយ៉ាងរុងរឿង ហើយពេលគាត់មកនោះ យើងនឹងមិនត្រូវអៀនខ្មាសនៅចំពោះមុខគាត់ឡើយ។