Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 25:2 - អាល់គីតាប

2 ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​មែន​ដោយ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ចំពោះ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ស្ដេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ តែ​មិន​មែន​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 ទ្រង់​ប្រព្រឹត្ត​សេចក្ដី​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា តែ​មិន​មែន​ដោយ​ព្រះ‌ទ័យ​ស្មោះ​ចំពោះ​ទេ

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 25:2
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ស្តេច​មិន​បាន​លុប​បំបាត់​កន្លែង​សក្ការៈ​តាម​ទួល​ខ្ពស់ៗ​ទេ។ ប្រជា‌ជន​នៅ​តែ​ធ្វើ​គូរបាន និង​ដុត​គ្រឿង​ក្រអូប​តាម​ទួល​ខ្ពស់ៗ​ដដែល។


ស្តេច​យ៉ូអាស​ប្រព្រឹត្ត​អំពើ​សុចរិត ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា អស់​មួយ​ជីវិត​របស់​អ៊ីមុាំ​យេហូ‌យ៉ាដា។


ក្រោយ​ពេល​វាយ​ឈ្នះ​ជន‌ជាតិ​អេដុម​ហើយ ស្តេច​អម៉ា‌ស៊ីយ៉ា​វិល​ត្រឡប់​មក​វិញ ទាំង​នាំ​យក​ព្រះ​របស់​ជន‌ជាតិ​អេដុម​មក​ជា​មួយ។ ស្តេច​យក​ព្រះ​ទាំង​នោះ​ធ្វើ​ជា​ព្រះ​របស់​ខ្លួន​ដោយ​ក្រាប​ថ្វាយ‌បង្គំ និង​ដុត​គ្រឿង​ក្រអូប​ជូន​ព្រះ​ទាំង​នោះ​ទៀត​ផង។


ក្រោយ​ពី​ឡើង​គ្រង​រាជ្យ និង​ពង្រឹង​អំណាច​ហើយ ស្តេច​ប្រហារ​ជីវិត​ពួក​មេ‌ទ័ព​ដែល​បាន​សម្លាប់​ឪពុក​របស់​ស្តេច។


ស្តេច​បាន​ប្រព្រឹត្ត​អំពើ​សុចរិត​គ្រប់​យ៉ាង ដែល​ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ដូច​ស្តេច​អម៉ា‌ស៊ីយ៉ា​ជា​ឪពុក​ដែរ។


ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ទ្រង់​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ទ្រង់​ដែរ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: ប្រជា‌រាស្ត្រ​នេះ​ចូល​មក​ជិត​យើង ហើយ​លើក​តម្កើង​យើង​ត្រឹម​តែ​ពាក្យ​សំដី និង​បបូរ​មាត់​ប៉ុណ្ណោះ តែ​ចិត្ត​របស់​គេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់ រីឯ​ការ​ដែល​ពួក​គេ​គោរព​កោត​ខ្លាច​យើង គ្រាន់​តែ​ជា​ទំនៀម‌ទម្លាប់ ដែល​គេ​រៀន​ពី​មនុស្ស​ប៉ុណ្ណោះ។


ដោយ​ពួក​គេ​មាន​ចិត្ត​មិន​ស្មោះ ពួក​គេ​ត្រូវ​តែ​ទទួល​ទោស គឺអុលឡោះ‌តាអាឡា​នឹង​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ ព្រម​ទាំង​កំទេច​ស្ដូប​របស់​ពួក​គេ​ទៀត​ផង។


អ្នក​គ្មាន​ចំណែក គ្មាន​សិទ្ធិ​អ្វី​ក្នុង​កិច្ចការ​នេះ​ឡើយ ដ្បិត​ចិត្ដ​របស់​អ្នក​មិន​ទៀង​ត្រង់​ចំពោះ​អុលឡោះ​ទាល់​តែ​សោះ។


ព្រោះ​គេ​ជា​មនុស្ស​មាន​ចិត្ដ​ពីរ មិន​ដែល​នឹង​ន​ក្នុង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​ប្រព្រឹត្ដ​ទេ។


សូម​ចូល​ទៅ​ជិត​អុលឡោះ នោះ​ទ្រង់​នឹង​មក​ជិត​បង​ប្អូន​វិញ​ដែរ។ មនុស្ស​បាប​អើយ ចូរ​ជម្រះ​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ​ទៅ! មនុស្ស​មាន​ចិត្ដ​ពីរ​អើយ ចូរ​ជម្រះ​ចិត្ដ​គំនិត​ឲ្យ​បាន​ស្អាត​ឡើង!


ប៉ុន្តែ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «កុំ​មើល​តែ​សំបក​ក្រៅ ឬ​កំពស់​របស់​គេ​ឡើយ យើង​មិន​បាន​ជ្រើស​រើស​អ្នក​នេះ​ទេ។ អុលឡោះ‌តាអាឡា​មិន​វិនិច្ឆ័យ​ដូច​មនុស្ស​លោក ដែល​មើល​តែ​សំបក​ក្រៅ​ប៉ុណ្ណោះ​ទេ អុលឡោះ‌តាអាឡា​មើល​ចិត្ត​គំនិត​វិញ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម