ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 111:10 - អាល់គីតាប

ការ​គោរព​កោត​ខ្លាច​អុលឡោះ‌តាអាឡា ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ទ្រង់​រហូត​ត​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ការកោតខ្លាច​ព្រះយេហូវ៉ា​ជា​ការចាប់ផ្ដើម​នៃ​ប្រាជ្ញា​; អស់អ្នក​ដែល​អនុវត្ត​ការនេះ​មាន​សុភនិច្ឆ័យ​ដ៏ល្អ​។ សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ នៅស្ថិតស្ថេរ​ជារៀងរហូត​៕

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម តែង​មាន​ការ​យល់​ដឹង​ល្អ ការ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ជាប់​អស់‌កល្ប​ជា‌និច្ច។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ប្រភព​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​ប្រតិបត្តិ​តាម​ប្រាជ្ញា​នេះ តែងតែ​ដឹង​ខុស​ត្រូវ។ សូម​សរសើរ​តម្កើង​ព្រះអង្គ​រហូត​ត​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​ដើម​ចម​នៃ​ប្រាជ្ញា អស់​អ្នក​ដែល​កាន់​តាម នោះ​មាន​យោបល់​ល្អ សេចក្ដី​សរសើរ​នៃ​ទ្រង់​ជាប់​នៅ​អស់‌កល្ប‌ជានិច្ច។

សូមមើលជំពូក



ទំនុកតម្កើង 111:10
22 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ទ្រង់​មាន​បន្ទូល មក​កាន់​មនុស្ស​លោក​ថា: “ការ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ប្រាជ្ញា ការ​ងាក​ចេញ​ពី​អំពើ​អាក្រក់​ជា​ការ​យល់​ដឹង”»។


អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ហើយ​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន​ អ្វីៗ​ដែល​គាត់​ធ្វើ​សុទ្ធ​តែ​បាន​ចំរុង​ចំរើន​ទាំង​អស់។


ខ្ញុំ​សរសើរ​តម្កើង​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​កោត​សរសើរ​នាម របស់​ទ្រង់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!


ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ជា​ប្រភព​នៃ​ការ​ចេះ​ដឹង។ មនុស្ស​ខ្លៅ​តែងតែ​មើល‌ងាយ​តម្រិះ​ប្រាជ្ញា និង​ការ​ប្រៀន‌ប្រដៅ។


ពេល​នោះ កូន​នឹង​បាន​គាប់​ចិត្ត​អុលឡោះគាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។


ការ​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ជា​ប្រភព​នៃ​ប្រាជ្ញា ការ​ស្គាល់​អុលឡោះ​ជា​ម្ចាស់​ជា​ចំណេះ​របស់​ប្រជា‌ជន​ដ៏‌វិសុទ្ធ។


អ្វីៗ​ទាំង​ប៉ុន្មាន​ដូច​មាន​បរិយាយ​ខាង​លើ យើង​អាច​ទាញ​ជា​សេចក្ដី​សន្និ‌ដ្ឋាន​ថា ត្រូវ​គោរព​កោត​ខ្លាច​អុលឡោះហើយ​កាន់​តាម​បទ‌បញ្ជា​របស់​ទ្រង់។ នេះ​ហើយ​ជា​ការ​ដែល​មនុស្ស​គ្រប់ៗ​គ្នា​ត្រូវ​ធ្វើ។


មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់​បណ្តាល​ឲ្យ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក។ យើង​ជាអុលឡោះ‌តាអាឡា។


ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ មាន​ចិត្ដ​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។


ម្ចាស់​ក៏​ពោល​ទៅ​គាត់​ថាៈ “ល្អ​ហើយ! អ្នក​បម្រើ​ដ៏​ប្រសើរ​មាន​ចិត្ដ​ស្មោះ​ត្រង់​អើយ! អ្នក​បាន​ស្មោះ​ត្រង់​នឹង​កិច្ចការ​មួយ​ដ៏​តូច​នេះ ខ្ញុំ​នឹង​តាំង​អ្នក​ឲ្យ​មើល​ខុស​ត្រូវ​លើ​កិច្ចការ​ធំៗ។ ចូរ​អ្នក​ចូល​មក​សប្បាយ​រួម​ជា​មួយ​នឹង​ខ្ញុំ​ចុះ”។


ដ្បិត​ពួក​គេ​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​ពី​មនុស្ស ជា​ជាង​ទទួល​ការ​សរសើរ​ពី​អុលឡោះ។


ប្រសិន​បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​នេះ​ហើយ​ប្រតិបត្ដិ​តាម អ្នក​រាល់​គ្នា​មុខ​ជា​មាន​សុភមង្គល​មិន​ខាន។


តើ​ឲ្យ​អ្នក​រាល់​គ្នា​អាច​ជឿ​ដូច​ម្ដេច​បាន​បើ​អ្នក​រាល់​គ្នា​ចូល​ចិត្ដ​ទទួល​ការ​សរសើរ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ដូច្នេះ ហើយ​ពុំ​ស្វែង​រក​ការ​សរសើរ​ពី​អុលឡោះ​ជា​ម្ចាស់​តែ​មួយ​គត់​សោះ​នោះ?


សាសន៍​យូដា​ដ៏​ពិត​ប្រាកដ សំដៅ​ទៅ​ផ្នែក​ខាង​ក្នុង​ចិត្ដ​ឯ‌ណោះ​វិញ រីឯ​ការ​ខតាន់​ដ៏​ពិត​ប្រាកដ​ក៏​ស្ថិត​នៅ​លើ​ចិត្ដ​ដែរ គឺ​ជា​ការ​ខតាន់ ស្រប​តាម​រស‌អុលឡោះ មិន​មែន​តាម​គីតាប​ហ៊ូកុំ​ជា​លាយ​លក្ខណ៍​អក្សរ​នោះ​ឡើយ។ សាសន៍​យូដា​ប្រភេទ​នេះ ទទួល​ការ​កោត​សរសើរ​ពី​អុលឡោះ មិន​មែន​ពី​សំណាក់​មនុស្ស​ទេ។


អុលឡោះ​ប្រទាន​ជីវិត​អស់‌កល្ប​ជា‌និច្ច ដល់​អស់​អ្នក​ដែល​ព្យាយាម​ប្រព្រឹត្ដ​អំពើ​ល្អ ហើយ​ស្វែង​រក​សិរី‌រុង‌រឿង​កិត្ដិយស និង​អ្វីៗ​ដែល​មិន​ចេះ​សាប​សូន្យ


ហេតុ​នេះ សូម​បង​ប្អូន​កុំ​វិនិច្ឆ័យ​ទោស​នរណា​មុន​ពេល​កំណត់​ឡើយ ត្រូវ​រង់‌ចាំ​អ៊ីសា‌ជាអម្ចាស់​មក​ដល់​សិន គឺ​អ៊ីសា​នឹង​យក​អ្វីៗ​ដែល​មនុស្ស​បង្កប់​ទុក​ក្នុង​ទី‌ងងឹត មក​ដាក់​នៅ​ទី​ភ្លឺ ហើយ​អ៊ីសា​នឹង​បង្ហាញ​បំណង​ដែល​លាក់​ទុក​ក្នុង​ចិត្ដ​មនុស្ស។ នៅ​ពេល​នោះ អ៊ីសា‌ជាអម្ចាស់​នឹង​សរសើរ​មនុស្ស​ម្នាក់ៗ​ទៅ​តាម​ការ​ដែល​ខ្លួន​បាន​ប្រព្រឹត្ដ។


ដ្បិត​ទុក្ខ​លំបាក​បន្ដិច‌បន្ដួច​ដែល​យើង​ជួប​ប្រទះ​ម្ដង‌ម្កាល​នោះ ធ្វើ​ឲ្យ​យើង​មាន​សិរី‌រុង‌រឿង​ដ៏​ប្រសើរ​លើស‌លប់ ជា​សិរី‌រុង‌រឿង​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ដែល​រក​អ្វី​មក​ប្រៀប​ផ្ទឹម​ពុំ​បាន។


អ្នក​រាល់​គ្នា​ត្រូវ​កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​ហ៊ូកុំ​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នា​នា។ ពេល​ឮ​អំពី​ហ៊ូកុំ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា​ប្រជា‌ជាតិ​ដ៏​ធំ​នេះ ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មែន!។


ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់​ដំ​ជំនឿ​របស់​បង​ប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សំរាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​អ៊ីសា‌អាល់ម៉ា‌ហ្សៀស​សំដែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បង​ប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុង‌រឿង និង​កិត្ដិយស​ជា​មិន​ខាន។


អ្នក​ណា​បោក​អាវ​វែង​របស់​ខ្លួន​បាន​ស្អាត អ្នក​នោះ​មាន​សុភមង្គល​ហើយ គេ​នឹង​មាន​សិទ្ធិ​បេះ​ផ្លែ​ពី​ដើម​ឈើ​ដែល​ផ្ដល់​ជីវិត ព្រម​ទាំង​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ​ផង!។