កាលបានឡើងសោយរាជ្យហើយ ស្តេចស៊ីមរីប្រហារជីវិតរាជវង្សរបស់ស្តេចបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកនាំសារក្តី។
ទំនុកតម្កើង 109:13 - អាល់គីតាប សូមដកជីវិតពូជពង្សរបស់គេ ហើយលុបបំបាត់នាមត្រកូលរបស់គេ នៅជំនាន់ក្រោយ! ព្រះគម្ពីរខ្មែរសាកល សូមឲ្យពូជពង្សរបស់គេត្រូវបានកាត់ចេញ ទាំងឲ្យឈ្មោះរបស់គេត្រូវបានលុបចេញពីជំនាន់ក្រោយដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យពូជពង្សរបស់វាត្រូវកាត់ចេញ សូមលុបបំបាត់ឈ្មោះរបស់វា ចេញពីមនុស្សជំនាន់ក្រោយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមដកជីវិតពូជពង្សរបស់គេ ហើយលុបបំបាត់នាមត្រកូលរបស់គេ នៅជំនាន់ក្រោយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យពូជវាត្រូវផុតចេញ លុះដល់ដំណជាន់ក្រោយ សូមឲ្យឈ្មោះ វាត្រូវសូន្យបាត់ទៅ |
កាលបានឡើងសោយរាជ្យហើយ ស្តេចស៊ីមរីប្រហារជីវិតរាជវង្សរបស់ស្តេចបាសាទាំងមូល ឥតទុកប្រុសៗណាម្នាក់ឲ្យនៅរស់ឡើយ ទោះបីក្នុងចំណោមញាតិវង្ស ឬក្នុងចំណោមអ្នកនាំសារក្តី។
ជាកូនប្រុសទាំងដប់នាក់របស់លោកហាម៉ាន ដែលត្រូវជាកូនរបស់លោកហាំម្ដាថា ជាបច្ចាមិត្តរបស់ជនជាតិយូដា។ ប៉ុន្តែ ជនជាតិយូដាពុំបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
គ្មាននរណានឹកនាដល់គេនៅផែនដីទៀតឡើយ ហើយក៏គ្មាននរណានិយាយពីឈ្មោះ របស់គេទៀតដែរ។
គេគ្មានកូន គ្មានចៅតពូជក្នុងចំណោម ប្រជាជនរបស់ខ្លួន ហើយនៅក្នុងក្រុមគ្រួសាររបស់គេ គ្មាននរណាម្នាក់នៅសេសសល់ឡើយ។
ស្តេចនឹងលុបបំបាត់ពូជពង្ស របស់ពួកគេឲ្យបាត់អស់ពីផែនដី ស្តេចនឹងប្រហារពួកគេឲ្យផុតពូជ។
ពួកគេឃុបឃិតគ្នាធ្វើបាបស្តេច តែពួកគេគ្មានកម្លាំងអាចសម្រេច តាមគម្រោងការរបស់ខ្លួនបានឡើយ
ដ្បិតអុលឡោះតាអាឡាពេញចិត្ត នឹងការអ្វីដែលត្រឹមត្រូវ ទ្រង់ថែរក្សា អស់អ្នកដែលជឿលើទ្រង់ជានិច្ច ទ្រង់មិនបោះបង់ពួកគេឡើយ តែទ្រង់កាត់កាល់ពូជពង្សរបស់មនុស្ស អាក្រក់ឲ្យវិនាសសាបសូន្យ។
គេតែងតែដឹងគុណមនុស្សសុចរិតជានិច្ច រីឯមនុស្សទុច្ចរិត សូម្បីតែឈ្មោះក៏គ្មាននរណានឹកឃើញផង។
អុលឡោះតាអាឡាមានបន្ទូលដូចតទៅ៖ «ចូរចាត់ទុកបុរសនេះដូចមនុស្សគ្មានកូនតពូជ និងដូចមនុស្សធ្វើអ្វីពុំបានសម្រេចនៅក្នុងជីវិត ដ្បិតក្នុងចំណោមពូជពង្សរបស់គេ នឹងគ្មាននរណាម្នាក់ស្នងរាជ្យរបស់ទត ហើយក៏គ្មាននរណាម្នាក់គ្រប់គ្រងលើស្រុកយូដាដែរ»។
មិនគួរឲ្យឈ្មោះរបស់ឪពុកយើងខ្ញុំ ត្រូវលុបបំបាត់ពីអំបូររបស់គាត់ ព្រោះតែគាត់គ្មានកូនប្រុសនោះឡើយ ហេតុនេះ សូមប្រគល់ទឹកដីមួយចំណែកឲ្យយើងខ្ញុំ នៅក្នុងចំណោមបងប្អូនរបស់ឪពុកយើងខ្ញុំផង»។
កាលណាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក កំចាត់ខ្មាំងសត្រូវទាំងអស់ដែលនៅជុំវិញអ្នក ហើយប្រោសឲ្យអ្នកបានសម្រាកនៅក្នុងស្រុក ដែលទ្រង់ប្រទានឲ្យអ្នកកាន់កាប់ជាកេរមត៌ក ចូរប្រហារជនជាតិអាម៉ាឡេកឲ្យវិនាសសូន្យ កុំឲ្យនរណាម្នាក់នៅលើផែនដីនឹកឃើញពួកគេឡើយ។ ចូរកុំភ្លេចឲ្យសោះ!»។
អុលឡោះតាអាឡានឹងដកអ្នកនោះចេញពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រអែល ដើម្បីឲ្យរងទុក្ខវេទនាស្របតាមបណ្តាសាទាំងប៉ុន្មាននៃសម្ពន្ធមេត្រី ដែលមានចែងទុកក្នុងគីតាបនៃហ៊ូកុំនេះ។
ចូរទុកឲ្យយើងបំផ្លាញពួកគេ និងលុបឈ្មោះពួកគេ ឲ្យបាត់សូន្យពីផែនដី រួចយើងនឹងធ្វើឲ្យមានប្រជាជាតិមួយកើតចេញពីអ្នក ជាប្រជាជាតិខ្លាំងពូកែ ហើយមានគ្នាច្រើនជាងប្រជាជននេះ”។
យើងបានប្រាប់គាត់រួចហើយថា យើងនឹងដាក់ទោសគ្រួសាររបស់គាត់រហូតតទៅ ព្រោះតែកំហុសដែលកូនៗរបស់គាត់បានប្រព្រឹត្ត ហើយគាត់ដឹងយ៉ាងច្បាស់ថា កូនៗរបស់គាត់ប្រមាថមើលងាយយើង តែគាត់មិនស្តីបន្ទោសកូនទេ។