Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 18:19 - អាល់គីតាប

19 គេ​គ្មាន​កូន គ្មាន​ចៅ​ត​ពូជ​ក្នុង​ចំណោម ប្រជា‌ជន​របស់​ខ្លួន ហើយ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ គ្មាន​នរណា​ម្នាក់​នៅ​សេស‌សល់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 គេ​នឹង​គ្មាន​កូន ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​នៅ​សល់​ក្នុង​កន្លែង ដែល​គេ​អាស្រ័យ​នោះ​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 គេ​គ្មាន​កូន គ្មាន​ចៅ​ត​ពូជ​ក្នុង​ចំណោម ប្រជា‌ជន​របស់​ខ្លួន ហើយ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​គេ គ្មាន​នរណា​ម្នាក់​នៅ​សេស‌សល់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 គេ​នឹង​គ្មាន​កូន​ឬ​ចៅ​ក្នុង​វង្ស​ត្រកូល​របស់​គេ ឬ​អ្នក​ណា​សល់​នៅ ក្នុង​កន្លែង​ដែល​គេ​អាស្រ័យ​នោះ​ឡើយ

សូមមើលជំពូក ចម្លង




យ៉ូប 18:19
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្រាប់​តែ​មាន​ខ្យល់​ព្យុះ​បក់​មក​ពី​វាល​រហោ‌ស្ថាន ប៉ះ​នឹង​ជ្រុង​ផ្ទះ​ទាំង​បួន ផ្ទះ​ក៏​រលំ​សង្កត់​យុវជន​ទាំង​នោះ ស្លាប់​អស់​ហើយ។ មាន​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​រស់ ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក»។


គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់ តែ​ភាព​ចំរុង​ចំរើន​របស់​គេ នឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។


ប្រសិន​បើ​កូន​ប្រុស​របស់​អ្នក​ប្រព្រឹត្ត អំពើ​បាប​ទាស់​នឹង​បំណង​របស់​ទ្រង់ ទ្រង់​ដាក់​ទោស​ពួក​គេ តាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។


សូម​ដក​ជីវិត​ពូជ‌ពង្ស​របស់​គេ ហើយ​លុប​បំបាត់​នាម​ត្រកូល​របស់​គេ នៅ​ជំនាន់​ក្រោយ!


ដ្បិត​អុលឡោះ‌តាអាឡា​ពេញ​ចិត្ត នឹង​ការ​អ្វី​ដែល​ត្រឹម​ត្រូវ ទ្រង់​ថែ‌រក្សា អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់​ជា‌និច្ច ទ្រង់​មិន​បោះ​បង់​ពួក​គេ​ឡើយ តែ​ទ្រង់​កាត់‌កាល់​ពូជ‌ពង្ស​របស់​មនុស្ស អាក្រក់​ឲ្យ​វិនាស​សាប‌សូន្យ។


អ្នក​ពុំ​បាន​សម្រាក​នៅ​ក្នុង​ផ្នូរ​ជា​មួយ​ស្ដេច​ឯ​ទៀតៗ​ទេ ព្រោះ​អ្នក​បាន​បំផ្លាញ​ស្រុក​របស់​អ្នក និង​សម្លាប់​ប្រជា‌រាស្ត្រ​របស់​អ្នក។ ទៅ​ថ្ងៃ​មុខ គេ​នឹង​លែង​នឹក​នា​ដល់​ឈ្មោះ ពូជ​ដ៏​កំណាច​របស់​អ្នក​ទៀត​ហើយ។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ៖ «ចូរ​ចាត់​ទុក​បុរស​នេះ​ដូច​មនុស្ស​គ្មាន​កូន​ត​ពូជ និង​ដូច​មនុស្ស​ធ្វើ​អ្វី​ពុំ​បាន​សម្រេច​នៅ​ក្នុង​ជីវិត ដ្បិត​ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​គេ នឹង​គ្មាន​នរណា​ម្នាក់​ស្នង​រាជ្យ​របស់​ទត ហើយ​ក៏​គ្មាន​នរណា​ម្នាក់​គ្រប់‌គ្រង​លើ​ស្រុក​យូដា​ដែរ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម