អ៊ីស្រអែលនិយាយថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថា នឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អុលឡោះបានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
ទំនុកតម្កើង 107:41 - អាល់គីតាប ប៉ុន្តែ ទ្រង់យកមនុស្សទុគ៌តចេញពីភាពវេទនា ទ្រង់ធ្វើឲ្យគ្រួសាររបស់គេ មានកូនចៅជាច្រើន។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះអង្គទ្រង់លើកមនុស្សខ្វះខាតឲ្យរួចផុតពីទុក្ខវេទនា ហើយធ្វើឲ្យក្រុមគ្រួសាររបស់ពួកគេកើនឡើងដូចហ្វូងចៀម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គលើកមនុស្សកម្សត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ហើយធ្វើឲ្យគ្រួសាររបស់គេ មានគ្នាច្រើនដូចហ្វូងសត្វ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះអង្គយកមនុស្សទុគ៌តចេញពីភាពវេទនា ព្រះអង្គធ្វើឲ្យគ្រួសាររបស់គេ មានកូនចៅជាច្រើន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏តាំងមនុស្សកំសត់ទុគ៌តឡើង ឲ្យរួចពីសេចក្ដីវេទនា ព្រមទាំងឲ្យគ្រួសារគេសាយគ្រាយឡើង ដូចជាហ្វូងសត្វ |
អ៊ីស្រអែលនិយាយថា៖ «កាលពីមុន ពុកគ្មានសង្ឃឹមថា នឹងឃើញមុខកូនទៀតទេ។ ក៏ប៉ុន្តែ ឥឡូវនេះ អុលឡោះបានប្រោសឲ្យពុកឃើញពូជពង្សរបស់កូនថែមទៀត!»។
កូនតូចៗរបស់ពួកគេរត់លេង មានគ្នាច្រើនដូចហ្វូងសត្វ ហើយកូនធំៗរបស់គេនាំគ្នារាំយ៉ាងសប្បាយ។
ក៏ប៉ុន្តែ អុលឡោះប្រើភាពទុគ៌ត ដើម្បីរំដោះជនទុគ៌ត ទ្រង់ប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
ក្រោយមក អៃយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត គាត់បានឃើញកូនចៅរបស់គាត់រហូតដល់បួនតំណ។
អ្វីៗដែលអ្នកធ្លាប់មានពីមុន ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតអ្វីៗដែលទ្រង់ប្រទាននៅពេលខាងមុខ មានចំនួនច្រើនលើសនោះទៅទៀត។
ទ្រង់បាននាំប្រជារាស្ត្ររបស់ទ្រង់ ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល ទ្រង់ដឹកនាំពួកគេនៅវាលរហោស្ថាន ដូចអ្នកគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។
អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រអែល និងស្រុកយូដា។
យើងតែងតែសរសើរអស់អ្នកដែលចេះស៊ូទ្រាំថា ជាអ្នកមានសុភមង្គល។ បងប្អូនធ្លាប់ឮគេនិយាយស្រាប់ហើយថា ណាពីអៃយ៉ូបចេះស៊ូទ្រាំយ៉ាងណាៗនោះ ហើយបងប្អូនក៏ឃើញដែរថា នៅទីបំផុត អុលឡោះជាអម្ចាស់ឲ្យគាត់បានទៅជាយ៉ាងណា ដ្បិតអុលឡោះជាអម្ចាស់អាណិតអាសូរ និងមេត្ដាករុណាយ៉ាងក្រៃលែង។
អុលឡោះតាអាឡាប្រោសប្រណីដល់នាងហាណា នាងក៏មានផ្ទៃពោះជាបន្តបន្ទាប់ ហើយសំរាលបានកូនប្រុសបីនាក់ និងស្រីពីរនាក់។ រីឯកុមារសាំយូអែលមានវ័យចំរើនធំឡើងនៅចំពោះអុលឡោះតាអាឡា។
ទ្រង់លើកមនុស្សកំសត់ទុគ៌តចេញពីធូលីដី ហើយដកមនុស្សក្រីក្រចេញពីគំនរសំរាម ដើម្បីឲ្យគេបានអង្គុយទន្ទឹមនឹងអ្នកធំ ព្រមទាំងបានគ្រងរាជដ៏រុងរឿង ដ្បិតអុលឡោះតាអាឡាបានតែងតាំងគ្រឹះនៃផែនដី ហើយទ្រង់ដាក់ពិភពលោក នៅលើគ្រឹះនេះ។