អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
ទំនុកតម្កើង 107:38 - អាល់គីតាប អុលឡោះប្រទានពរឲ្យពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ទ្រង់មិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គប្រទានពរពួកគេ នោះពួកគេក៏កើនចំនួនឡើងយ៉ាងច្រើន; ព្រះអង្គមិនធ្វើឲ្យសត្វស្រុករបស់ពួកគេថយចុះឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គប្រទានពរឲ្យគេចម្រើនឡើងជាច្រើន ហើយព្រះអង្គមិនឲ្យហ្វូងសត្វ របស់គេថយចុះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានពរឲ្យពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ព្រះអង្គមិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ប្រទានពរដល់គេដែរ ដើម្បីឲ្យគេបានចំរើនជាច្រើនឡើង ហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ |
អុលឡោះបានប្រទានពរឲ្យគេ គឺអុលឡោះមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដី ហើយត្រួតត្រាផែនដីទៅ។ ចូរមានអំណាចលើត្រីសមុទ្រ លើបក្សាបក្សីដែលហើរនៅលើមេឃ និងលើសត្វទាំងប៉ុន្មានដែលលូនវារនៅលើដី»។
យើងនឹងឲ្យប្រជាជាតិមួយដ៏ធំ កើតចេញពីអ្នក ហើយយើងនឹងឲ្យពរអ្នក។ យើងនឹងធ្វើឲ្យអ្នកមានឈ្មោះល្បី។ ដូច្នេះ ចូរធ្វើជាអ្នកផ្តល់ពរដល់អ្នកដទៃចុះ!។
យើងនឹងឲ្យពរនាង ហើយយើងនឹងឲ្យអ្នកមានកូនមួយតាមរយៈនាង។ យើងនឹងឲ្យពរនាង នាងនឹងបង្កើតប្រជាជាតិជាច្រើន ហើយក៏នឹងមានស្តេចរបស់សាសន៍នានា កើតចេញពីនាងដែរ»។
ចំពោះអ៊ីស្មាអែលវិញ យើងបានឮពាក្យរបស់អ្នកហើយ យើងនឹងឲ្យពរវា យើងនឹងធ្វើឲ្យវាមានកូនចៅជាច្រើន ហើយធ្វើឲ្យពូជពង្សវាកើនចំនួនយ៉ាងច្រើនអនេក។ ស្តេចដប់ពីរនាក់ នឹងកើតចេញពីវា ហើយយើងក៏នឹងធ្វើឲ្យមានប្រជាជាតិមួយដ៏ធំ កើតចេញពីវាដែរ។
យ៉ាកកូបមានសម្បត្តិទ្រព្យ កាន់តែច្រើនឡើងៗ។ គាត់មានហ្វូងសត្វយ៉ាងបរិបូណ៌ ព្រមទាំងមានអ្នកបម្រើស្រីប្រុស មានអូដ្ឋ និងមានលាជាច្រើនផង។
អុលឡោះប្រទានពរដល់ណុះហ៍ ព្រមទាំងកូនប្រុសទាំងបីនាក់របស់គាត់ ដោយមានបន្ទូលថា៖ «ចូរបង្កើតកូនចៅឲ្យបានកើនចំនួនឡើងយ៉ាងច្រើន ពាសពេញផែនដីទៅ!
ទ្រង់ធ្វើឲ្យប្រជាជាតិនានាចំរើនឡើង ហើយទ្រង់ធ្វើឲ្យពួកគេវិនាសទៅវិញ ទ្រង់ពង្រីកទឹកដីរបស់ប្រជាជាតិនានា យ៉ាងទូលាយ រួចទ្រង់កំចាត់កំចាយពួកគេ។
ប៉ុន្តែ ជនជាតិអេស៊ីបសង្កត់សង្កិនជនជាតិអ៊ីស្រអែលរឹតតែខ្លាំងយ៉ាងណា ជនជាតិអ៊ីស្រអែលកើនចំនួនរឹតតែច្រើនឡើង ហើយរស់នៅពាសពេញស្រុកយ៉ាងនោះដែរ ជាហេតុបណ្តាលឲ្យជនជាតិអេស៊ីបភ័យខ្លាច។
ជនជាតិអ៊ីស្រអែលបង្កើតកូនចៅបន្តពូជពង្ស កើនចំនួនច្រើនសន្ធឹកសន្ធាប់ មានកម្លាំងកាន់តែខ្លាំងឡើងៗ ហើយរស់នៅពាសពេញក្នុងស្រុកអេស៊ីប។
មានប្រជាជនដទៃទៀតជាច្រើនចេញដំណើរទៅជាមួយពួកគេដែរ ព្រមទាំងមានហ្វូងចៀម និងហ្វូងគោយ៉ាងច្រើនសន្ធឹកសន្ធាប់ទៀតផង។
មានតែពរមកពីអុលឡោះតាអាឡាទេ ដែលធ្វើឲ្យមនុស្សចំរុងចំរើន ការខ្វល់ខ្វាយរបស់មនុស្សមិនអាចបន្ថែមអ្វីបានឡើយ។
ការសរសើរតម្កើង និងសំណើចក្អាកក្អាយ នឹងលាន់ឮឡើងពីក្នុងចំណោមពួកគេ។ យើងនឹងធ្វើឲ្យគេកើនចំនួនច្រើនឡើងៗ គឺគេមិនចុះថយឡើយ។ យើងនឹងលើកតម្កើងពួកគេ គឺគេមិនទន់ទាបទៀតទេ។
យើងនឹងចងសម្ពន្ធមេត្រី ដែលផ្ដល់សេចក្ដីសុខសាន្តជាមួយពួកគេ គឺជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច។ យើងនឹងឲ្យពួកគេរស់នៅក្នុងស្រុករបស់ខ្លួនវិញ ឲ្យពួកគេកើនចំនួនច្រើនឡើង ហើយយើងនឹងតាំងទីសក្ការៈរបស់យើងនៅក្នុងចំណោមពួកគេរហូតតទៅ។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានឲ្យអ្នកបានចំរុងចំរើន ដោយធ្វើឲ្យពូជពង្សរបស់អ្នក និងហ្វូងសត្វរបស់អ្នកកើនចំនួនច្រើនឡើង ហើយក៏ធ្វើឲ្យអ្នកទទួលភោគផលជាច្រើន នៅលើទឹកដីដែលទ្រង់បានសន្យាដល់បុព្វបុរស ថាប្រទានឲ្យអ្នកដែរ។
អុលឡោះប្រទានពរឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នក កើនភោគផលបរិបូណ៌ ហើយហ្វូងសត្វរបស់អ្នក គឺគោ និងចៀមក៏នឹងកើនចំនួនឡើងជាច្រើនដែរ។
អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក នឹងប្រទានឲ្យអ្នកបានចំរុងចំរើន ក្នុងគ្រប់កិច្ចការដែលអ្នកធ្វើ។ ទ្រង់នឹងប្រទានឲ្យអ្នកមានកូនចៅជាច្រើន ហ្វូងសត្វរបស់អ្នក នឹងកើនចំនួនច្រើនឡើង ហើយដីរបស់អ្នកក៏បង្កើតភោគផលយ៉ាងច្រើនដែរ ដ្បិតអុលឡោះតាអាឡាពេញចិត្តប្រទានឲ្យអ្នកមានសុភមង្គល ដូចដូនតារបស់អ្នក។
ទ្រង់នឹងស្រឡាញ់អ្នក ប្រទានពរដល់អ្នក ហើយធ្វើឲ្យអ្នកកើនចំនួនច្រើនឡើង។ អុលឡោះនឹងប្រទានពរ ឲ្យអ្នកមានកូនចៅច្រើន ឲ្យដីរបស់អ្នកបង្កបង្កើតផល មានស្រូវ ស្រាទំពាំងបាយជូរ និងប្រេងដ៏បរិបូណ៌។ ទ្រង់ក៏ប្រទានឲ្យហ្វូងគោ និងហ្វូងចៀមរបស់អ្នកបង្កើតកូនចៅកើនចំនួនឡើងនៅក្នុងស្រុក ដែលទ្រង់សន្យាជាមួយបុព្វបុរសរបស់អ្នក ថានឹងប្រគល់ឲ្យអ្នក។
អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វដែលពុំអាចបង្កើតកូនដែរ