ទំនុកតម្កើង 107:38 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤38 ទ្រង់ក៏ប្រទានពរដល់គេដែរ ដើម្បីឲ្យគេបានចំរើនជាច្រើនឡើង ហើយទ្រង់មិនឲ្យហ្វូងសត្វរបស់គេថយចុះឡើយ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល38 ព្រះអង្គប្រទានពរពួកគេ នោះពួកគេក៏កើនចំនួនឡើងយ៉ាងច្រើន; ព្រះអង្គមិនធ្វើឲ្យសត្វស្រុករបស់ពួកគេថយចុះឡើយ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦38 ព្រះអង្គប្រទានពរឲ្យគេចម្រើនឡើងជាច្រើន ហើយព្រះអង្គមិនឲ្យហ្វូងសត្វ របស់គេថយចុះឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥38 ព្រះអង្គប្រទានពរឲ្យពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ព្រះអង្គមិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។ សូមមើលជំពូកអាល់គីតាប38 អុលឡោះប្រទានពរឲ្យពួកគេ ហើយពួកគេក៏បានកើនចំនួនឡើងជាច្រើន ទ្រង់មិនបណ្ដោយឲ្យហ្វូងសត្វរបស់គេ ចុះអន់ថយឡើយ។ សូមមើលជំពូក |
រួចព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងចំរើនគ្រប់ទាំងការ ដែលដៃឯងធ្វើ ឲ្យមានជាបរិបូរ ព្រមទាំងផលកើតពីពោះឯង នឹងផលកើតពីហ្វូងសត្វ ហើយនឹងផលកើតពីដីឯងផង សំរាប់ជាសេចក្ដីល្អ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមានសេចក្ដីអំណរ ដើម្បីប្រោសឲ្យឯងបានសេចក្ដីល្អវិញទៀត ដូចជាពីដើម ទ្រង់បានមានសេចក្ដីអំណរនឹងពួកឰយុកោឯងដែរ
ទ្រង់នឹងស្រឡាញ់ឯង ព្រមទាំងប្រទានពរ ហើយចំរើនឲ្យឯងមានគ្នាច្រើនឡើង ទ្រង់ក៏នឹងប្រទានពរដល់ផលដែលកើតពីពោះឯងមក នឹងផលពីដីឯងផង គឺជាស្រូវ នឹងទឹកទំពាំងបាយជូរ ហើយនឹងប្រេង ព្រមទាំងផលចំរើនពីហ្វូងគោ នឹងកូនពីហ្វូងចៀមរបស់ឯង នៅក្នុងស្រុកដែលទ្រង់បានស្បថនឹងពួកឰយុកោថា ទ្រង់នឹងឲ្យដល់ឯង