Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:38 - អាល់គីតាប

38 មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 មាន​បណ្ដា‌ជន​ដទៃ​ទៀត​ជា​ច្រើន​បាន​ឡើង​ទៅ​ជា‌មួយ​ពួក‌គេ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម ហ្វូង​គោ គឺ​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​សន្ធាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ក៏​មាន​មនុស្ស​សន្ធឹក​គ្រប់​បែប​ឡើង​ទៅ​ជា​មួយ​ដែរ ព្រម​ទាំង​ហ្វូង​ចៀម​ហ្វូង​គោ​គេ ជា​ហ្វូង​សត្វ​មាន​ប្រមាណ​សន្ធឹក​ណាស់

សូមមើលជំពូក ចម្លង




និក្ខមនំ 12:38
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​ឮ​ហ៊ូកុំ​នេះ​ហើយ គេ​ក៏​បំបែក​ជន‌ជាតិ​អ៊ីស្រ‌អែល​ចេញ​ពី​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន។


ម៉ូសា​ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​ទៅ​ទាំង​ក្មេង ទាំង​ចាស់ ទាំង​កូន​ប្រុស និង​កូន​ស្រី ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​នឹង​ចេញ​ទៅ​ធ្វើ​បុណ្យ​ជូនអុលឡោះ‌តាអាឡា»។


នៅ​ទី​នោះ ដោយ​ប្រជា‌ជន​ស្រេក​ទឹក​ខ្លាំង​ពេក ពួក​គេ​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​ម៉ូសា​ទាំង​ពោល​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ឲ្យ​ពួក​យើង ព្រម​ទាំង​កូន​ចៅ និង​ហ្វូង​សត្វ​របស់​ពួក​យើង​ស្លាប់​ដោយ​អត់​ទឹក​ដូច្នេះ?»។


មាន​ស្ត្រី​ម្នាក់​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ប្ដី​ជន‌ជាតិ​អេស៊ីប ហើយ​បាន​កូន​ប្រុស​មួយ។ កូន​ប្រុស​នោះ​ចេញ​ទៅ​កណ្តាល​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ឈ្លោះ​គ្នា​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​នៅ​ក្នុង​ជំរំ។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា: នៅ​គ្រា​នោះ មនុស្ស​ដប់​នាក់​មក​ពី​គ្រប់​ជាតិ​សាសន៍ ដែល​និយាយ​ភាសា​ផ្សេងៗ​គ្នា នឹង​ចាប់​កាន់​ជាយ​អាវ​ជន‌ជាតិ​យូដា​ម្នាក់ ទាំង​ពោល​ថា “ពួក​យើង​នឹង​ទៅ​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ព្រោះ​ពួក​យើង​ឮ​ថា អុលឡោះ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា”»។


ថ្ងៃ​មួយ សាសន៍​ដទៃ​ដែល​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​ចិត្ត​លោភ‌លន់ សូម្បី​តែ​ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​យំ ទាំង​ពោល​ថា៖ «តើ​នរណា​នឹង​ឲ្យ​សាច់​ពួក​យើង​បរិភោគ?


ជន‌ជាតិ​អ៊ីស្រ‌អែល​ជម្រាប​ស្តេច​ទៀត​ថា៖ «យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ ប្រសិន​បើ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផឹក​ទឹក​របស់​ស្តេច នោះ​យើង​ខ្ញុំ​នឹង​បង់​ថ្លៃ។ យើង​ខ្ញុំ​មិន​ធ្វើ​អ្វី​ឡើយ យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​កាត់​ប៉ុណ្ណោះ»។


កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សំបើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ាស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ


ត្រូវ​ទុក​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ក្រុង​នា​នា​ដែល​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ខ្ញុំ​ដឹង​ថា​អ្នក​រាល់​គ្នា​មាន​ហ្វូង​សត្វ​ដ៏​ច្រើន។


យ៉ូស្វេ​អាន​គ្រប់​សេចក្តី​ទាំង​អស់​ដែល​ម៉ូសា​បាន​ចែង​ទុក ឥត​ខ្វះ​ត្រង់​ណា​ឡើយ គាត់​អាន​នៅ​មុខ​អង្គ​ប្រជុំ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល គឺ​រួម​ទាំង​ស្ត្រី ទាំង​ក្មេង និង​ជន​បរទេស​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម