អុលឡោះតាអាឡាឃើញអ៊ីស្រអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។
ទំនុកតម្កើង 107:12 - អាល់គីតាប ទ្រង់ធ្វើឲ្យពួកគេបាក់ស្បាត ដោយសារទុក្ខវេទនា ពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយ ពួកគេឲ្យក្រោកឡើងវិញបានឡើយ។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ ព្រះអង្គបានបន្ទាបចិត្តរបស់ពួកគេដោយការនឿយហត់; ពួកគេបានជំពប់ ហើយគ្មានអ្នកណាជួយឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះ ព្រះអង្គក៏បន្ទាបចិត្តគេ ដោយការនឿយហត់ គេដួលចុះ ហើយគ្មានអ្នកណាជួយបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គធ្វើឲ្យពួកគេបាក់ស្បាត ដោយសារទុក្ខវេទនា ពួកគេធ្លាក់ទឹកចិត្ត ហើយគ្មាននរណាជួយ ពួកគេឲ្យក្រោកឡើងវិញបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បានជាទ្រង់បន្ទាបចិត្តគេ ដោយការនឿយហត់ គេបានដួលចុះ ឥតមានអ្នកណាជួយឡើយ |
អុលឡោះតាអាឡាឃើញអ៊ីស្រអែលរងនូវភាពអាម៉ាស់យ៉ាងធ្ងន់ធ្ងរ គឺទាំងអ្នកជា ទាំងអ្នកងារ ហើយគ្មាននរណាម្នាក់សង្គ្រោះពួកគេឡើយ។
អេលីយ៉ាសាក់កំពុងមានប្រសាសន៍នៅឡើយ អ្នកបម្រើចូលមកដល់ ហើយស្តេចពោលថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យយើងរងទុក្ខវេទនាដូច្នេះ តើឲ្យយើងសង្ឃឹមអ្វីលើទ្រង់ទៀត?»។
ប៉ុន្តែ ភោគផលដ៏សម្បូណ៌ហូរហៀរទាំងនេះ បែរជាបម្រុងទុកសម្រាប់ស្ដេចនានា ដែលទ្រង់ឲ្យយើងខ្ញុំធ្វើជាចំណុះ ព្រោះតែអំពើបាបរបស់យើងខ្ញុំ។ គេត្រួតត្រាលើរូបកាយយើងខ្ញុំ និងប្រើប្រាស់សត្វពាហនៈរបស់យើងខ្ញុំ តាមអំពើចិត្តរបស់គេ យើងខ្ញុំរងទុក្ខវេទនាខ្លាំងណាស់!»។
ពេលទ្រង់ខឹងហើយ ទ្រង់មិនប្រែចិត្តទេ ទ្រង់បង្ក្រាបសត្វសំបើមនៅក្នុងសមុទ្រ និងបរិវាររបស់វា។
សូមមើលជុំវិញខ្ញុំមើល៍ គ្មាននរណាម្នាក់អើពើនឹងខ្ញុំទេ ខ្ញុំគ្មានកន្លែងជ្រកកោន ហើយក៏គ្មាននរណាម្នាក់រវីរវល់នឹងខ្ញុំដែរ។
ច្រើនឆ្នាំក្រោយមក ស្តេចស្រុកអេស៊ីបស្លាប់។ កូនចៅអ៊ីស្រអែលដែលរស់ក្នុងភាពជាទាសករនាំគ្នាស្រែកថ្ងូរ ហើយសូមអង្វរអុលឡោះសំរែករបស់គេលាន់ឮឡើងដល់ទ្រង់។
យើងនឹងឲ្យសត្រូវដែលធ្វើបាបអ្នក ផឹកពីពែងនេះវិញ។ គឺពួកនោះដែលធ្លាប់ពោលមកអ្នកថា “ក្រាបចុះ ទុកឲ្យយើងដើរលើខ្នងឯង!” ពេលនោះ អ្នកក៏ក្រាបចុះ ធ្វើដូចដី និងដូចផ្លូវដែលគេដើរជាន់។
ឥឡូវនេះ តើយើងទទួលផលអ្វី? - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេយកប្រជាជនរបស់យើងទៅដោយមិនបង់ថ្លៃ ជនកំណាចទាំងនោះស្រែកជយឃោស -នេះជាបន្ទូលរបស់អុលឡោះតាអាឡា - គេនាំគ្នាប្រមាថនាមរបស់យើងជារៀងរាល់ថ្ងៃ។
យើងរំពៃមើល តែគ្មាននរណាម្នាក់មកជួយទេ យើងអស់សង្ឃឹម ព្រោះគ្មាននរណាម្នាក់គាំទ្រឡើយ ដូច្នេះ យើងក៏ប្រើអំណាចរបស់យើង ដើម្បីឈ្នះ ហើយប្រើកំហឹងរបស់យើង ដើម្បីគាំទ្រយើង។
ពួកភីលីស្ទីនចូលទៅចាប់គាត់ ហើយខ្វេះភ្នែកគាត់ទាំងពីរទៀតផង។ ពួកគេនាំគាត់ទៅក្រុងកាសា ដោយយកច្រវាក់លង្ហិនមកដាក់គាត់ និងបង្ខំគាត់ឲ្យបង្វិលត្បាល់កិននៅក្នុងគុក។
រួចគាត់ស្រែកថា៖ «សូមឲ្យខ្ញុំស្លាប់ជាមួយពួកភីលីស្ទីនចុះ!»។ គាត់បញ្ចេញកម្លាំងច្រានសសរអស់ទំហឹង ហើយវិហារក៏រលំលើពួកស្តេចត្រាញ់ និងជនជាតិភីលីស្ទីនទាំងប៉ុន្មានដែលនៅទីនោះ។ អស់អ្នកដែលស្លាប់ជាមួយគាត់ មានចំនួនច្រើនជាងអ្នកដែលគាត់បានសម្លាប់កាលពីនៅមានជីវិតទៅទៀត។