Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូប 9:13 - អាល់គីតាប

13 ពេល​ទ្រង់​ខឹង​ហើយ ទ្រង់​មិន​ប្រែ​ចិត្ត​ទេ ទ្រង់​បង្ក្រាប​សត្វ​សំបើម​នៅ​ក្នុង​សមុទ្រ និង​បរិវារ​របស់​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 ព្រះ​មិន​ព្រម​ដក​សេចក្ដី​ក្រោធ​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដែល​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ពេល​ព្រះអង្គ​ព្រះ‌ពិរោធ​ហើយ ព្រះអង្គ​មិន​ប្រែ​ព្រះ‌ហឫទ័យ​ទេ ព្រះអង្គ​បង្ក្រាប​សត្វ​សម្បើម​នៅ​ក្នុង​សមុទ្រ និង​បរិវារ​របស់​វា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 ព្រះ‌ទ្រង់​មិន​ព្រម​ដក​សេចក្ដី​ក្រោធ​ទ្រង់​ទៅ​វិញ​ទេ ឯ​ពួក​ជំនួយ​ដ៏​មាន​ចិត្ត​អួត​អាង គេ​ត្រូវ​ក្រាប​ចុះ​នៅ​ក្រោម​ទ្រង់

សូមមើលជំពូក ចម្លង




យ៉ូប 9:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បង្ក្រាប​សមុទ្រ ដោយ‌សារ​អំណាច​របស់​ទ្រង់។ ទ្រង់​កំទេច​សត្វ​ដ៏​សំបើម​នៅ​ក្នុង​សមុទ្រ ដោយ‌សារ​តម្រិះ​របស់​ទ្រង់។


“ក្នុង​ចំណោម​អស់​អ្នក​ដែល​ស្គាល់​ខ្ញុំ មាន​អ្នក​ខ្លះ​កើត​នៅ​ស្រុក​អេស៊ីប អ្នក​ខ្លះ​កើត​នៅ​ស្រុក​បាប៊ី‌ឡូន ខ្លះ​ទៀត​នៅ​ស្រុក​ភីលី‌ស្ទីន ខ្លះ​ទៀត​នៅ​ស្រុក​ទីរ៉ុស និង​ខ្លះ​ទៀត​នៅ​ស្រុក​អេត្យូ‌ពី”


ទ្រង់​បាន​ជាន់ និង​សម្លាប់​នាគ​រាជ​ ទ្រង់​បាន​កំចាត់‌កំចាយ​ខ្មាំង​សត្រូវ ដោយ‌សារ​អំណាច​ដ៏​ខ្លាំង​ក្លា​របស់​ទ្រង់។


ជំនួយ​របស់​ស្រុក​អេស៊ីប គ្រាន់​តែ​ជា​ការ​ស្រមើ‌ស្រមៃ​ប៉ុណ្ណោះ គឺ​ពុំ​មាន​ប្រយោជន៍​អ្វី​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ងារ​ឲ្យ ស្រុក​អេស៊ីប​ថា «ពួក​រត់​ខ្វែង​ដៃ​ខ្វែង​ជើង តែ​មិន​បាន​ការ​អ្វី»។


ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ‌តាអាឡា ខឹង​ទាស់​នឹង​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ទ្រង់​លើក​ដៃ វាយ​ប្រហារ​ពួក​គេ ពេល​នោះ ភ្នំ​ទាំង‌ឡាយ​នឹង​ត្រូវ​រង្គើ ហើយ​នឹង​មាន​សាក‌សព​ដូច​ជា​សំរាម នៅ​ពាស‌ពេញ​តាម​ដង​ផ្លូវ។ ទោះ​បី​យ៉ាង​នេះ​ក្ដី កំហឹង​របស់ ទ្រង់​នៅ​តែ​មិន​ស្ងប់​ដែរ ទ្រង់​លើក​ដៃ​គំរាម​ពួក​គេ​ដដែល។


ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សំដែង​អំណាច! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ អំណាច​ទ្រង់ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សំបើម​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម