នៅពេលថ្ងៃ ទ្រង់ដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់បំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
ទំនុកតម្កើង 105:39 - អាល់គីតាប ទ្រង់បានដាក់ពពកបាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានលាតពពកធ្វើជារបាំង ក៏ប្រទានភ្លើងដើម្បីបំភ្លឺទៅលើយប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានលាតពពកជាម្លប់គ្របបាំងគេ ហើយប្រទានភ្លើងជាពន្លឺបំភ្លឺនៅពេលយប់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានដាក់ពពក*បាំងពីលើពួកគេ ហើយប្រទានដុំភ្លើងមកបំភ្លឺពួកគេ នៅពេលយប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានលាតពពក សំរាប់គ្របបាំងគេ ព្រមទាំងភ្លើង សំរាប់បំភ្លឺនៅពេលយប់ |
នៅពេលថ្ងៃ ទ្រង់ដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់បំភ្លឺផ្លូវពួកគេដោយដុំភ្លើង។
ក៏ទ្រង់ពុំបានបោះបង់ចោលពួកគេ នៅវាលរហោស្ថានឡើយ ព្រោះទ្រង់មានចិត្តអាណិតអាសូរ ពួកគេយ៉ាងខ្លាំង។ នៅពេលថ្ងៃ ទ្រង់នៅតែដឹកនាំពួកគេ ដោយដុំពពក នៅពេលយប់ ទ្រង់នៅតែបំភ្លឺផ្លូវពួកគេ ដោយដុំភ្លើង។
នៅពេលថ្ងៃ ទ្រង់ដឹកនាំគេដោយដុំពពក ហើយរាល់យប់ទ្រង់ដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។
លុះពេលទៀបភ្លឺអុលឡោះតាអាឡាដែលនៅក្នុងដុំភ្លើង និងដុំពពកមើលទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។
បន្ទាប់មក អុលឡោះតាអាឡានឹងបង្កើតដុំពពក និងផ្សែង នៅពេលថ្ងៃ ហើយពន្លឺដ៏ចិញ្ចែងចិញ្ចាច ដូចភ្លើងដែលឆេះយ៉ាងសន្ធោសន្ធៅ នៅពេលយប់ ឲ្យមកស្ថិតលើភ្នំស៊ីយ៉ូនទាំងមូល និងលើអង្គប្រជុំនានា ក្នុងពេលគេប្រារព្ធធ្វើពិធីបុណ្យ។ សិរីរុងរឿងរបស់អុលឡោះតាអាឡានឹងគ្របបាំងការពារអ្វីៗទាំងអស់។
ទ្រង់បានជួយអ្នករាល់គ្នានៅវាលរហោស្ថាន រហូតទាល់តែអ្នករាល់គ្នាមកដល់ទីនេះ។