នៅយប់នោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ទំនុកតម្កើង 103:20 - អាល់គីតាប ម៉ាឡាអ៊ីកាត់ដ៏ខ្លាំងពូកែរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! អស់អ្នកតែងតែអនុវត្តតាម បន្ទូលរបស់ទ្រង់ ហើយស្ដាប់តាមបញ្ជារបស់ទ្រង់ជានិច្ច។ ព្រះគម្ពីរខ្មែរសាកល ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទេវតាដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! អស់លោកតែងតែអនុវត្តតាម ព្រះបន្ទូលរបស់ព្រះអង្គ ហើយស្ដាប់តាមព្រះបញ្ជារបស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ា អស់ពួកទេវតា របស់ទ្រង់អើយ ជាអ្នកដែលមានឥទ្ធិឫទ្ធិខ្លាំង ហើយក៏ប្រតិបត្តិតាមបង្គាប់ទ្រង់ ដោយស្តាប់តាមព្រះសូរសៀងនៃព្រះបន្ទូលទ្រង់ |
នៅយប់នោះម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡាបានចេញមកវាយទីតាំងទ័ពរបស់ពួកអាស្ស៊ីរី ហើយប្រហារជីវិតពួកគេអស់មួយសែនប្រាំបីម៉ឺនប្រាំពាន់នាក់។ លុះព្រឹកឡើងពេលភ្ញាក់ពីដំណេក គេឃើញមានសាកសពនៅពាសពេញទីតាំងទ័ព។
ម៉ាឡាអ៊ីកាត់ទាំងអស់អើយ ចូរសរសើរតម្កើងទ្រង់! ពពួកម៉ាឡាអ៊ីកាត់ទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់!
ចូរឲ្យអ្វីៗសព្វសារពើសរសើរតម្កើង នាមអុលឡោះតាអាឡា ដ្បិតពេលទ្រង់មានបន្ទូល នោះអ្វីៗទាំងអស់កើតមានឡើង។
ពពួកម៉ាឡាអ៊ីកាត់របស់អុលឡោះអើយ ចូរនាំគ្នាតម្កើងអុលឡោះតាអាឡា ចូរលើកតម្កើងសិរីរុងរឿង និងអំណាចរបស់អុលឡោះតាអាឡា។
ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកម៉ាឡាអ៊ីកាត់ ទ្រង់ប្រទានឲ្យគេ បរិភោគឆ្អែតទាំងអស់គ្នា។
នៅពីលើទ្រង់ មានពពួកម៉ាឡាអ៊ីកាត់។ ម៉ាឡាអ៊ីកាត់នីមួយៗមានស្លាបប្រាំមួយ គឺស្លាបពីរសម្រាប់បាំងមុខ ស្លាបពីរសម្រាប់បាំងជើង និងស្លាបពីរទៀតសម្រាប់ហើរ។
រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាម៉ាឡាអ៊ីកាត់មីកែល ដើម្បីជួយគាំទ្រគាត់។
អុលឡោះតាអាឡាចេញបញ្ជាទៅកងទ័ពរបស់ទ្រង់ ដែលមានចំនួនច្រើនលើសលប់ និងខ្លាំងពូកែ។ ពួកវាធ្វើតាមបញ្ជារបស់ទ្រង់ ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាជាថ្ងៃដ៏មហិមា និងគួរឲ្យស្ញែងខ្លាច គ្មាននរណាអាចទ្រាំទ្របានឡើយ។
អ្នកស្មានថា ខ្ញុំមិនអាចអង្វរករអុលឡោះជាបិតាខ្ញុំឲ្យចាត់ម៉ាឡាអ៊ីកាត់ជាងដប់ពីរកងពល មកជួយខ្ញុំបានភ្លាមៗទេឬ?
សូមសំដែងនាមដ៏វិសុទ្ធរបស់ទ្រង់ ឲ្យមនុស្សលោកស្គាល សូមឲ្យនគរទ្រង់បានមកដល់ សូមឲ្យផែនការរបស់ទ្រង់ បានសម្រេចនៅលើផែនដី ដូចនៅសូរ៉កាដែរ។
ម៉ាឡាអ៊ីកាត់តបវិញថា៖ «ខ្ញុំឈ្មោះជីព្រអេល ជាអ្នកបម្រើអុលឡោះ ទ្រង់បានចាត់ខ្ញុំឲ្យនាំដំណឹងល្អនេះ មកប្រាប់អ្នក
ម៉ាឡាអ៊ីកាត់ទាំងនោះសុទ្ធតែជាវិញ្ញាណ ដែលនៅបម្រើអុលឡោះ ទ្រង់ចាត់ពួកគេឲ្យមកបំពេញមុខងារ ជាប្រយោជន៍ដល់អស់អ្នកដែលត្រូវទទួលការសង្គ្រោះទុកជាមត៌ក!