ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ សំរែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។
ទំនុកតម្កើង 102:9 - អាល់គីតាប ខ្ញុំបរិភោគទាំងទុក្ខសោក ខ្ញុំបរិភោគលាយជាមួយទឹកភ្នែក ព្រះគម្ពីរខ្មែរសាកល ទូលបង្គំបានហូបផេះដូចជាអាហារ ហើយលាយគ្រឿងផឹករបស់ទូលបង្គំជាមួយទឹកភ្នែក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំទទួលទានផេះដូចជាអាហារ ហើយទូលបង្គំផឹកលាយជាមួយទឹកភ្នែក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំបរិភោគទាំងទុក្ខសោក ទូលបង្គំបរិភោគលាយជាមួយទឹកភ្នែក ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំបានទទួលទានផែះទុកជាអាហារ ហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក |
ខ្ញុំមានតែការស្រែកថ្ងូរ ជំនួសអាហារ សំរែកឈឺចាប់របស់ខ្ញុំ ចេះតែហូរចេញមកដូចទឹក។
ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើអុលឡោះទៅ!» ខ្ញុំមុខជាសរសើរតម្កើងទ្រង់តទៅមុខទៀត ទ្រង់សង្គ្រោះខ្ញុំ ហើយទ្រង់ជាម្ចាស់នៃខ្ញុំ។
ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើអុលឡោះជាម្ចាស់របស់ឯងនៅឯណា?»។
ពួកគេដាក់ថ្នាំបំពុលនៅក្នុងម្ហូបអាហាររបស់ខ្ញុំ ហើយនៅពេលខ្ញុំស្រេកទឹក គេបែរជាយកទឹកខ្មេះ មកឲ្យខ្ញុំទៅវិញ។
គេចាប់ចិត្តនឹងអ្វីដែលជាផេះ ចិត្តគំនិតលេលារបស់គេនាំខ្លួនគេឲ្យ វង្វេងវង្វាន់លែងដឹងអ្វីសោះ។ រូបព្រះរបស់គេពុំអាចរំដោះគេបានទេ ប៉ុន្តែ គេមិនថា រូបដែលគេកាន់នេះ ជាព្រះក្លែងក្លាយឡើយ។
កុំប្រកាសដំណឹងនេះនៅក្រុងកាថឡើយ ហើយក៏កុំបង្ហូរទឹកភ្នែកដែរ។ កុំដេកននៀលលើដីនៅក្រុងបេត-លេ-អាប្រា ឲ្យសោះ។
ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកអុលឡោះតាអាឡា ជាម្ចាស់នៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចទ្រង់។