ប៉ុន្តែ ស្តេចយ៉ូអាហាសទូរអាអង្វរអុលឡោះតាអាឡា អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យទូរអាអង្វរនេះ ដ្បិតទ្រង់ឃើញស្តេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រអែល
ទំនុកតម្កើង 102:20 - អាល់គីតាប ដើម្បីស្ដាប់សំរែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។ ព្រះគម្ពីរខ្មែរសាកល ដើម្បីសណ្ដាប់សម្រែកថ្ងូររបស់អ្នកទោស ហើយដោះលែងអ្នកដែលត្រូវបានតម្រូវឲ្យស្លាប់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីស្តាប់សំឡេងស្រែកថ្ងូររបស់ពួកឈ្លើយ ហើយដោះលែងអស់អ្នក ដែលគេកាត់ទោសឲ្យស្លាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីស្ដាប់សម្រែកថ្ងូររបស់អ្នកដែលជាប់ឃុំឃាំង និងដើម្បីរំដោះអស់អ្នក ដែលគេកាត់ទោសប្រហារជីវិត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងស្តាប់ដំងូររបស់ពួកឈ្លើយ ហើយនឹងស្រាយលែងអស់អ្នកដែលបានដំរូវឲ្យត្រូវស្លាប់ |
ប៉ុន្តែ ស្តេចយ៉ូអាហាសទូរអាអង្វរអុលឡោះតាអាឡា អុលឡោះតាអាឡាទ្រង់ស្តាប់ពាក្យទូរអាអង្វរនេះ ដ្បិតទ្រង់ឃើញស្តេចស្រុកស៊ីរីជិះជាន់សង្កត់សង្កិនប្រជាជនអ៊ីស្រអែល
អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរអុលឡោះពីទីក្រុង ប៉ុន្តែ ទ្រង់ធ្វើព្រងើយ មិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។
ទ្រង់រកយុត្តិធម៌ឲ្យអស់អ្នក ដែលត្រូវគេសង្កត់សង្កិន ទ្រង់ប្រទានអាហារដល់អស់អ្នក ដែលស្រេកឃ្លាន អុលឡោះតាអាឡាដោះលែងអ្នកជាប់ឃុំឃាំង
សូមស្ដាប់សំឡេងថ្ងូររបស់ពួកអ្នកទោស ហើយដោយទ្រង់មានអំណាច សូមរំដោះអ្នកដែលមានទោស ដល់ជីវិតទាំងនោះផង។
អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងបានឃើញទុក្ខលំបាករបស់ប្រជារាស្ត្រយើងនៅស្រុកអេស៊ីប យើងក៏បានឮសំរែករបស់គេ ព្រោះតែមេត្រួតត្រាវាយដំដែរ។ យើងដឹងអំពីទុក្ខវេទនារបស់ពួកគេហើយ។
ព្រមទាំងធ្វើឲ្យពិភពលោកក្លាយទៅជា ទីស្មសានដ៏ស្ងាត់ជ្រងំ និងកំទេចទីក្រុងនានា ហើយមិនដែលដោះលែងឈ្លើយសឹក ទាល់តែសោះនុ៎ះ?”។
អុលឡោះតាអាឡាអើយ! សូមមើលពីសូរ៉កា ជាដំណាក់ដ៏វិសុទ្ធរបស់ទ្រង់ ហើយប្រទានពរដល់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ និងប្រទានពរដល់ទឹកដីដែលទ្រង់ប្រទានមកយើងខ្ញុំ ស្របតាមពាក្យដែលទ្រង់បានសន្យា ជាមួយបុព្វបុរសរបស់យើងខ្ញុំ គឺស្រុកដ៏សម្បូណ៌សប្បាយនេះ”»។