ពេលអ្នកទូរអាអង្វរទ្រង់ ទ្រង់នឹងឆ្លើយតបមកអ្នកវិញ ហើយអ្នកនឹងជូនជំនូន តាមពាក្យដែលលោកបន់។
ជនគណនា 30:2 - អាល់គីតាប ពេលអ្នកណាម្នាក់បន់អុលឡោះតាអាឡា ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសំដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់ តាមពាក្យដែលខ្លួនបានស្បថ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលបុរសណាម្នាក់បន់ព្រះយេហូវ៉ា ឬស្បថសន្យាភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវធ្វើតាមគ្រប់ទាំងពាក្យដែលចេញពីមាត់របស់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលអ្នកណាម្នាក់បន់ព្រះអម្ចាស់ ឬស្បថអំពីរឿងអ្វីមួយ អ្នកនោះត្រូវតែគោរពពាក្យសម្ដីរបស់ខ្លួន គឺត្រូវធ្វើសព្វគ្រប់ទាំងអស់តាមពាក្យដែលខ្លួនបានស្បថ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺបើបុរសណាបន់ដល់ព្រះយេហូវ៉ា ឬនឹងស្បថភ្ជាប់ខ្លួនដោយសម្បថណាមួយ អ្នកនោះមិនត្រូវក្បត់ពាក្យខ្លួនឡើយ គឺត្រូវតែធ្វើតាមសំដីរបស់ខ្លួនគ្រប់ចំពូក |
ពេលអ្នកទូរអាអង្វរទ្រង់ ទ្រង់នឹងឆ្លើយតបមកអ្នកវិញ ហើយអ្នកនឹងជូនជំនូន តាមពាក្យដែលលោកបន់។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់។
ខ្ញុំនឹងយកជំនូនមកជូនអុលឡោះតាអាឡា តាមពាក្យដែលខ្ញុំបានសន្យា នៅចំពោះមុខប្រជាជនទាំងមូលរបស់ទ្រង់
ខ្ញុំសូមសន្យាដោយឥតងាករេថា ខ្ញុំនឹងប្រតិបត្តិតាមហ៊ូកុំ ដ៏សុចរិតដែលទ្រង់បង្គាប់មក។
គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។
ដោយទ្រង់បានប្រោសប្រណីដល់ខ្ញុំ ខ្ញុំអាចលើកតម្កើងទ្រង់ នៅក្នុងអង្គប្រជុំដ៏ធំ ខ្ញុំនឹងលាបំណន់ នៅមុខអស់អ្នកគោរពកោតខ្លាចទ្រង់។
ជំនូនដែលអ្នករាល់គ្នាត្រូវជូនអុលឡោះ គឺពាក្យអរគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះអុលឡោះដ៏ខ្ពង់ខ្ពស់បំផុត។
ឱអុលឡោះអើយ! ខ្ញុំត្រូវតែជូនជំនូន តាមពាក្យដែលខ្ញុំបានសន្យាជាមួយទ្រង់ ខ្ញុំនឹងធ្វើគូរបានអរគុណទ្រង់។
ចូរជូនទៅអុលឡោះតាអាឡា ជាម្ចាស់របស់អ្នករាល់គ្នានូវអ្វីៗ ដែលអ្នករាល់គ្នាបានសន្យាចំពោះទ្រង់ អស់អ្នកដែលនៅជុំវិញអុលឡោះ ដ៏គួរឲ្យស្ញែងខ្លាចអើយ ចូរយកជំនូនមកជូនទ្រង់!
មិនត្រូវយកនាមរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅប្រើឥតបានការនោះឡើយ ដ្បិតអុលឡោះតាអាឡា នឹងមិនអត់អោនឲ្យអ្នកដែលយកនាមរបស់ទ្រង់ទៅប្រើ ឥតបានការរបៀបនេះជាដាច់ខាត។
ចូររិះគិតឲ្យបានដិតដល់ មុននឹងសន្យាជូនអ្វីមួយទៅអុលឡោះដើម្បីកុំឲ្យស្ដាយក្រោយ។
ប្រសិនបើនរណាម្នាក់ស្បថលេងដោយអចេតនា ជាសម្បថដែលមានប្រយោជន៍ ឬអត់ប្រយោជន៍ ទោះបីអំពីរឿងអ្វីក៏ដោយ នៅពេលគេដឹងខ្លួន គេនឹងត្រូវទទួលទោស។
មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាព កំពុងតែរត់នៅលើភ្នំ! អ្នកស្រុកយូដាអើយ ចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ! ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេ គេវិនាសសូន្យទាំងស្រុងហើយ!
ពេលនោះ ជនជាតិអ៊ីស្រអែលទូរអាអុលឡោះតាអាឡាថា៖ «ប្រសិនបើអុលឡោះប្រគល់ជនជាតិនោះមកក្នុងកណ្តាប់ដៃខ្ញុំ ខ្ញុំនឹងបំផ្លាញទីក្រុងទាំងឡាយរបស់ពួកគេជូនផ្តាច់ដល់អុលឡោះ»។
ចូរសង់ក្រុងសម្រាប់កូនចៅរបស់អ្នករាល់គ្នា និងសង់របងវាលស្មៅសម្រាប់ហ្វូងចៀមរបស់អ្នករាល់គ្នា រួចធ្វើតាមពាក្យដែលអ្នករាល់គ្នាបានសន្យានោះចុះ!»។
ពួកអ្នកដឹកនាំកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន ព្រោះអ្នករាល់គ្នានិយាយថា “បើអ្នកណាស្បថដោយយកម៉ាស្ជិទធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកមាសរបស់ម៉ាស្ជិទធ្វើជាសាក្សី ទើបយកជាការបាន”។
អ្នករាល់គ្នានិយាយទៀតថា “អ្នកណាស្បថដោយយកអាសនៈធ្វើជាសាក្សី ពាក្យសម្បថនោះយកជាការពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកជំនូនលើអាសនៈធ្វើជាសាក្សី ទើបយកជាការបាន”។
នៅថ្ងៃបន្ទាប់មកទៀត ជនជាតិយូដាបានឃុបឃិតគ្នា ហើយស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។
គេបាននាំគ្នាទៅជួបពួកអ៊ីមុាំ និងពួកអះលីជំអះជម្រាបថា៖ «យើងខ្ញុំបានស្បថស្បែថានឹងមិនប៉ះពាល់ម្ហូបអាហារអ្វីឡើយ ដរាបណាមិនបានសម្លាប់ប៉ូលសិនទេនោះ។
សូមលោកកុំជឿអ្នកទាំងនោះឡើយ ព្រោះមានពួកគេជាងសែសិបនាក់ពួនស្ទាក់ចាំចាប់គាត់។ គេបានស្បថស្បែថានឹងមិនបរិភោគ ឬផឹកអ្វីឡើយ ដរាបណាមិនបានសម្លាប់លោកប៉ូលសិនទេនោះ។ ឥឡូវនេះ គេប្រុងប្រៀបរួចរាល់អស់ហើយ គេនៅចាំតែការយល់ស្របពីលោកប៉ុណ្ណោះ»។
ខ្ញុំសូមជម្រាបបងប្អូន ដោយមានអុលឡោះជាសាក្សីថា ហេតុដែលខ្ញុំមិនទាន់បានទៅក្រុងកូរិនថូសនោះ គឺមកពីខ្ញុំយោគយល់ដល់បងប្អូន (បើមិនពិតទេសូមអុលឡោះផ្ដាច់ជីវិតខ្ញុំចុះ)។
លោកយែបថាក៏ចេញទៅជាមួយពួកចាស់ទុំនៃស្រុកកាឡាដ ហើយប្រជាជនបានលើកគាត់ឲ្យធ្វើជាមេដឹកនាំ និងជាមេទ័ពរបស់ពួកគេ។ ពេលនោះ លោកយែបថារំលឹកឡើងវិញនូវពាក្យដែលលោកបានព្រមព្រៀងជាមួយពួកចាស់ទុំ នៅចំពោះអុលឡោះតាអាឡា នៅមីសប៉ា។
លុះគំរប់ពីរខែហើយ នាងក៏វិលត្រឡប់មករកឪពុកវិញ រួចគាត់យកនាងធ្វើគូរបាន តាមពាក្យដែលគាត់បានសន្យាជាមួយអុលឡោះជាអម្ចាស់។ នាងពុំដែលបានស្គាល់បុរសណានៅឡើយទេ។ ចាប់ពីពេលនោះ ជនជាតិអ៊ីស្រអែលប្រកាន់ទំនៀមទម្លាប់ដូចតទៅ: