ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ អុលឡោះតាអាឡាបាននៅជាមួយគាត់។
ជនគណនា 25:7 - អាល់គីតាប ឃើញដូច្នេះ លោកភីនេហាសជាកូនរបស់លោកអេឡាសារដែលត្រូវជាកូនរបស់អ៊ីមុាំហារូន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុនឃើញដូច្នេះ ក៏ក្រោកឡើង ហើយចេញពីក្រុមជំនុំ ទាំងកាន់លំពែងនៅដៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឃើញដូច្នេះ លោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ |
ដោយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ ធ្វើជាអ្នកដឹកនាំ។ អុលឡោះតាអាឡាបាននៅជាមួយគាត់។
ជាកូនរបស់លោកអប៊ីសួរ ជាកូនរបស់លោកភីនេហាស ជាកូនរបស់អេឡាសារ ជាកូនរបស់មូស្ទីហារូន។
កូនចៅលេវីនាំគ្នាធ្វើតាមបង្គាប់របស់ម៉ូសា ហើយនៅថ្ងៃនោះ មានជនជាតិអ៊ីស្រអែលប្រមាណបីពាន់នាក់ត្រូវបាត់បង់ជីវិត។
លោកអេឡាសារ កូនប្រុសរបស់ហារូន បានរៀបការជាមួយកូនស្រីលោកពូធាល នាងបង្កើតបានកូនប្រុសម្នាក់ជូនលោកគឺ ភីនេហាស។ អ្នកទាំងនេះជាមេគ្រួសារនៃកុលសម្ព័ន្ធលេវី តាមអំបូររបស់ពួកគេ។
សម្ពន្ធមេត្រីដែលយើងចងជាមួយលេវីនោះ គឺយើងផ្ដល់ជីវិត និងសេចក្ដីសុខសាន្តដល់គេ ហើយឲ្យគេគោរពកោតខ្លាចនាមយើង និងភ័យញាប់ញ័រនៅចំពោះមុខយើង។
ម៉ូសាចាត់ទាហានទាំងនោះទៅច្បាំង ហើយចាត់អ៊ីមុាំភីនេហាស ជាកូនរបស់លោកអេឡាសារជាអ្នកកាន់គ្រឿងសក្ការៈ និងត្រែសម្រាប់ផ្លុំប្រកាសសឹក ទៅជាមួយដែរ។
ហើយមានលោកភីនេហាស ជាកូនរបស់លោកអេឡាសារ និងជាចៅរបស់ហារូន ជាអ្នកបម្រើទ្រង់នៅទីនោះ។ ជនជាតិអ៊ីស្រអែលទូរអាសួរអុលឡោះតាអាឡាថា៖ «តើយើងខ្ញុំត្រូវទៅប្រយុទ្ធទល់នឹងពួកពុនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំទៀត ឬយើងខ្ញុំត្រូវនៅស្ងៀម?»។ អុលឡោះតាអាឡាឆ្លើយតបមកវិញថា៖ «ចូរចេញទៅចុះ ស្អែកយើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នករាល់គ្នាហើយ»។
ថ្ងៃមួយ ស្តេចសូលកំពុងនៅក្នុងម៉ាស្ទិទទាំងកាន់លំពែងផង។ ពេលនោះ អុលឡោះបណ្តោយឲ្យអ៊ីព្លេសមកចូលស្តេច ក្នុងពេលដែលទតកំពុងតែលេងពិណ។