ជនគណនា 25:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 កាលភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុនឃើញដូច្នេះ ក៏ក្រោកឡើង ហើយចេញពីក្រុមជំនុំ ទាំងកាន់លំពែងនៅដៃ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ឃើញដូច្នេះ លោកភីនេហាស ជាកូនរបស់លោកអេឡាសារ ដែលត្រូវជាកូនរបស់លោកបូជាចារ្យអើរ៉ុន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 កាលភីនេហាស ជាកូនអេលាសារ ដែលជាកូនអើរ៉ុនដ៏ជាសង្ឃ បានឃើញ នោះក៏ក្រោកឡើងនៅកណ្តាលពួកជំនុំ ចាប់យកលំពែងនៅដៃ សូមមើលជំពូកអាល់គីតាប7 ឃើញដូច្នេះ លោកភីនេហាសជាកូនរបស់លោកអេឡាសារដែលត្រូវជាកូនរបស់អ៊ីមុាំហារូន ក៏ក្រោកឡើងនៅចំពោះមុខសហគមន៍ ទាំងកាន់លំពែងនៅដៃ។ សូមមើលជំពូក |
ហើយភីនេហាស ជាកូនអេលាសារ ពូជពង្សលោកអើរ៉ុន បម្រើព្រះអង្គនៅមុខហិបនៃសេចក្ដីសញ្ញានៅគ្រានោះ) គឺគេសួរថា៖ «តើយើងខ្ញុំត្រូវចេញទៅច្បាំងនឹងពួកកូនចៅបេនយ៉ាមីន ជាបងប្អូនរបស់យើងខ្ញុំម្ដងទៀត ឬយើងខ្ញុំត្រូវឈប់?» ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូរឡើងទៅចុះ ដ្បិតថ្ងៃស្អែក យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃអ្នករាល់គ្នាហើយ»។