រួចហើយ ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេក នៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
ជនគណនា 20:1 - អាល់គីតាប សហគមន៍អ៊ីស្រអែលទាំងមូល បានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ សាទីម៉ារៀមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅអ៊ីស្រាអែល គឺក្រុមជំនុំទាំងមូល បានមកដល់ទីរហោស្ថានស៊ីន នៅខែទីមួយ ហើយប្រជាជនស្នាក់នៅកាដេស។ នាងម៉ារាមបានស្លាប់នៅទីនោះ ហើយគេក៏បញ្ចុះសពគាត់នៅទីនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហគមន៍អ៊ីស្រាអែលទាំងមូលបានធ្វើដំណើរទៅដល់វាលរហោស្ថានស៊ីន នៅខែទីមួយ ហើយនាំគ្នាបោះជំរំនៅកាដេស។ អ្នកស្រីម៉ារាមបានទទួលមរណភាព ហើយគេបញ្ចុះសពគាត់នៅទីនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកកូនចៅអ៊ីស្រាអែល គឺជាពួកជំនុំទាំងអស់គ្នា ក៏មកដល់ទីរហោស្ថានស៊ីន នៅខែចេត្រ ហើយអាស្រ័យនៅត្រង់កាដេស ឯម៉ារាមនាងក៏ស្លាប់ ហើយគេបញ្ចុះសពនាងនៅទីនោះទៅ។ |
រួចហើយ ស្តេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដែស គេវាយជនជាតិអាម៉ាឡេក នៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
សំឡេងរបស់អុលឡោះតាអាឡា បានធ្វើឲ្យកក្រើកវាលរហោស្ថាន អុលឡោះតាអាឡាធ្វើឲ្យរញ្ជួយ វាលរហោស្ថានកាដេស។
ពេលនោះ សាទីម៉ារៀមជាអ្នកថ្លែងបន្ទូលនៃអុលឡោះដែលជាបងស្រីរបស់ហារូន ក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
បងស្រីរបស់ទារកចូលមក ហើយប្រាប់បុត្រីស្តេចហ្វៀរ៉អ៊ូនថា៖ «តើនាងចង់ឲ្យខ្ញុំទៅរកមេដោះ ក្នុងចំណោមស្ត្រីជាតិហេប្រឺ មកបំបៅកូននេះឲ្យនាងឬទេ?»។
ព្រំប្រទល់ខាងត្បូងលាតសន្ធឹងចាប់ពីតាម៉ារ រហូតដល់ប្រភពទឹកមេរីបា នៅវាលរហោស្ថានកាដេស និងរហូតដល់ទឹកអូដែលហូរចាក់ទៅក្នុងសមុទ្រមេឌីទែរ៉ាណេ។
តើមកពីយើងបាននាំអ្នកចេញពី ស្រុកអេស៊ីបឬ? តើមកពីយើងបានលោះអ្នក ឲ្យរួចពីទាសភាពឬ? តើមកពីយើងចាត់ម៉ូសា ហារូន និងម៉ារាម ឲ្យនាំមុខអ្នកឬ?
មារ៉ាម និងហារូនមានប្រសាសន៍ជំទាស់នឹងម៉ូសា ស្តីអំពីស្ត្រីសាសន៍គូសដែលគាត់បានយកមកធ្វើជាភរិយា។
ពពកក៏រសាត់ឡើងចាកចេញពីជំរំដែរ។ ពេលនោះ ម៉ារៀមក៏កើតឃ្លង់ពេញខ្លួន មានពណ៌ដូចកប្បាស។ ហារូនបែរទៅរកម៉ារៀម ឃើញគាត់កើតឃ្លង់។
គេឲ្យម៉ារៀម នៅខាងក្រៅជំរំអស់រយៈពេលប្រាំពីរថ្ងៃ។ ពេលនោះ ប្រជាជនមិនចេញដំណើរទៅមុខឡើយ គឺគេនៅរង់ចាំរហូតដល់សាទីម៉ារៀមអាចវិលចូលមកក្នុងជំរំវិញ។
ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុកចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។
ពេលមកដល់ ពួកគេទៅជួបម៉ូសា និងហារូន ព្រមទាំងសហគមន៍អ៊ីស្រអែលទាំងមូល នៅកាដេសក្នុងវាលរហោស្ថានប៉ារ៉ាន។ ពួកគេបានរាយការណ៍ជម្រាបអ្នកទាំងពីរ និងសហគមន៍អ៊ីស្រអែលទាំងមូលដោយបង្ហាញផ្លែឈើរបស់ស្រុកនោះផង។
យើងខ្ញុំស្រែកអង្វរអុលឡោះតាអាឡា ហើយទ្រង់ស្តាប់ពាក្យអង្វររបស់យើងខ្ញុំ។ ទ្រង់បានចាត់ម៉ាឡាអ៊ីកាត់មួយរូប ឲ្យមកនាំយើងខ្ញុំចេញពីស្រុកអេស៊ីប។ ឥឡូវនេះ យើងខ្ញុំបានមកដល់កាដេស ជាក្រុងដែលនៅជាប់នឹងដែនដីរបស់ស្តេច។
គាត់ដោះសម្លៀកបំពាក់ចេញពីហារូន ហើយពាក់ឲ្យលោកអេឡាសារ ជាកូន។ ហារូនទទួលមរណភាពនៅលើកំពូលភ្នំនោះ។ ម៉ូសា និងលោកអេឡាសារនាំគ្នាចុះពីភ្នំមកវិញ។
ភរិយារបស់លោកអាំរ៉ាម ឈ្មោះនាងយ៉ូកិបិត ជាកូនរបស់លេវីដែលកើតនៅស្រុកអេស៊ីប។ នាងបង្កើតកូនជូនលោកអាំរ៉ាមបីនាក់ គឺហារូន ម៉ូសា និងនាងម៉ារៀមជាបងស្រីរបស់លោក។
ព្រោះអ្នកទាំងពីរបានប្រឆាំងនឹងបញ្ជារបស់យើង ក្នុងពេលដែលសហគមន៍នាំគ្នាបះបោរ នៅវាលរហោស្ថានស៊ីន គឺអ្នករាល់គ្នាពុំបានសំដែងឲ្យពួកគេឃើញភាពបរិសុទ្ធរបស់យើង នៅពេលប្រជាជនបះបោរអំពីរឿងទឹកឡើយ»។ ប្រជាជនបានបះបោរអំពីរឿងទឹកនេះ នៅកាដេស ក្នុងវាលរហោស្ថានស៊ីន។
ចាប់ពីពេលដែលពួកយើងធ្វើដំណើរពីកាដេស–បារណា មកទល់ពេលឆ្លងកាត់ជ្រោះសេរេដ មានរយៈពេលទាំងអស់សាមសិបប្រាំបីឆ្នាំ គឺរហូតដល់អស់អ្នកដែលមានអាយុពេញវ័យធ្វើសឹកសង្គ្រាម នៅជំនាន់នោះ បានបាត់បង់ជីវិតអស់ ដូចអុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ជាមួយពួកគេ។
កាលនៅក្បែរប្រភពទឹកមេរីបា នៅកាដេស ក្នុងវាលរហោស្ថានស៊ីន អ្នកទាំងពីរបានប្រព្រឹត្តខុសយ៉ាងធ្ងន់ចំពោះយើង នៅមុខជនជាតិអ៊ីស្រអែល គឺអ្នកទាំងពីរពុំបានលើកតម្កើងយើងជាម្ចាស់ដ៏វិសុទ្ធ នៅក្នុងចំណោមជនជាតិអ៊ីស្រអែលទេ។
នៅពេលជនជាតិអ៊ីស្រអែលចេញពីស្រុកអេស៊ីប ពួកគេបានឆ្លងកាត់វាលរហោស្ថានរហូតដល់សមុទ្រក្រហម ហើយក៏មកដល់កាដែស។