Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 20:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទីមួយ ហើយ​ប្រជាជន​ស្នាក់​នៅ​កាដេស។ នាង​ម៉ារាម​បាន​ស្លាប់​នៅ​ទី​នោះ ហើយ​គេ​ក៏​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ អ្នក​ស្រី​ម៉ារាម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 រីឯ​ពួក​កូន​ចៅ​អ៊ីស្រាអែល គឺ​ជា​ពួក​ជំនុំ​ទាំង​អស់​គ្នា ក៏​មក​ដល់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ចេត្រ ហើយ​អាស្រ័យ​នៅ​ត្រង់​កាដេស ឯ​ម៉ារាម​នាង​ក៏​ស្លាប់ ហើយ​គេ​បញ្ចុះ​សព​នាង​នៅ​ទី​នោះ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

1 សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ សាទី​ម៉ារៀម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង




ជន‌គណនា 20:1
23 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្ដេច​ទាំង​នោះក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-មីសផាត (គឺ​ក្រុង​កាដេស) ក៏​វាយ​ស្រុក​អាម៉ា‌ឡេក​ទាំង​អស់ និង​ពួក​អាម៉ូរី​ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-តាម៉ារ។


ព្រះ‌សូរ‌សៀង​របស់​ព្រះ‌យេហូវ៉ា កក្រើក​ទី​រហោ‌ស្ថាន ព្រះ‌យេហូវ៉ា​អង្រួន​ទី​រហោ‌ស្ថាន​ការដេស។


ពេល​នោះ ហោរា​ម៉ារាម បង​ស្រី​របស់​លោក​អើរ៉ុន យក​ក្រាប់​មក​កាន់​នៅ​ដៃ ហើយ​ស្ត្រី​ទាំង​អស់​ក៏​ចេញ​ទៅ​តាម ទាំង​បន្ទរ​ក្រាប់ ហើយ​លោត​កញ្ឆេង។


បង​ស្រី​របស់​កូន​នោះ​ក៏​ឈរ​មើល​ពី​ចម្ងាយ ចង់​ដឹង​ថា​នឹង​កើត​មាន​ហេតុ​យ៉ាង​ណា​ដល់​កូន​នោះ។


ពេល​នោះ បង​ស្រី​របស់​ទារក​ទូល​បុត្រី​ផារ៉ោន​ថា៖ «តើ​ព្រះ‌នាង​ចង់​ឲ្យ​ខ្ញុំ​ម្ចាស់​ទៅ​រក​មេ‌ដោះ ពី​ពួក​ស្ត្រី​សាសន៍​ហេព្រើរ មក​បំបៅ​កូន​នេះ​ថ្វាយ​ព្រះ​នាង​ឬ​ទេ?»


ឯ​ព្រំ​ដែន​ខាង​ត្បូង លាត​សន្ធឹង​ចាប់​ពី​តាម៉ារ រហូត​ដល់​ទឹក​មេរីបា-កាដេស តាម​ជ្រោះ​ទឹក​អេស៊ីព្ទ ដែល​ហូរ​ធ្លាក់​ទៅ​សមុទ្រ​ធំ។ នេះ​ជា​ព្រំ‌ដែន​ខាង​ត្បូង។


ដ្បិត​យើង​បាន​នាំ​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ក៏​លោះ​ឯង​ចេញ​ពី​ផ្ទះ​របស់​ពួក​បាវ​បម្រើ ហើយ​បាន​ចាត់​ម៉ូសេ អើរ៉ុន និង​ម៉ារាម​ឲ្យ​នាំ​មុខ​ឯង


កាល​គេ​កំពុង​នៅ​ហាសិរ៉ូត ម៉ារាម និង​លោក​អើរ៉ុន​និយាយ​ទាស់​នឹង​លោក​ម៉ូសេ ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក​ជា​ស្ត្រី​សាសន៍​គូស ដ្បិត​លោក​បាន​យក​ស្ត្រី​សាសន៍​គូស​ធ្វើ​ជា​ប្រពន្ធ។


កាល​ពពក​អណ្ដែត​ឡើង​ផុត​ពី​លើ​ត្រសាល នោះ​មើល៍ ម៉ារាម​ក៏​កើត​ឃ្លង់ ស​ដូច​ហិមៈ។ អើរ៉ុន​បែរ​មក​រក​ម៉ារាម ឃើញ​នាង​កើត​ឃ្លង់។


ដូច្នេះ គេ​ក៏​បង្ខាំង​ម៉ារាម​នៅ​ខាង​ក្រៅ​ជំរំ​រយៈ​ពេល​ប្រាំពីរ​ថ្ងៃ ហើយ​ប្រជាជន​មិន​ចេញ​ដំណើរ​ទៅ​មុខ​ឡើយ រហូត​ទាល់​តែ​បាន​នាំ​ម៉ារាម​មក​វិញ។


ដូច្នេះ ពួកគេ​ក៏​ឡើង​ទៅ​សង្កេត​មើល​ស្រុក​នោះ ចាប់​ពី​ទី​រហោ‌ស្ថាន​ស៊ីន រហូត​ដល់​ស្រុក​រេហុប ក្បែរ​ស្រុក​ហាម៉ាត។


ពួកគេ​បាន​មក​ជួប​លោក​ម៉ូសេ និង​អើរ៉ុន ព្រម​ទាំង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ នៅ​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក‌គេ​ក៏​បាន​រាយការណ៍​ជូន​លោក​ទាំង​ពីរ និង​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់ ហើយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


តែ​កាល​យើង​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ព្រះ‌អង្គ​ក៏​ឮ​សំឡេង​យើង​ខ្ញុំ ហើយ​ចាត់​ទេវតា​មួយ​មក​នាំ​យើង​ខ្ញុំ​ចេញ​ពី​ស្រុក​អេស៊ីព្ទ។ ឥឡូវ​នេះ មើល៍ យើង​ខ្ញុំ​នៅ​កាដេស ជា​ក្រុង​មួយ​នៅ​ជាប់​នឹង​ដែនដី​របស់​ព្រះកុរណា។


ក្រោយ​ពី​គេ​បាន​ចេញ​ដំណើរ​ពី​កាដេស កូន​ចៅ​អ៊ីស្រា‌អែល គឺ​ក្រុម​ជំនុំ​ទាំង​មូល បាន​មក​ដល់​ភ្នំ​ហោរ។


លោក​ម៉ូសេ​ដោះ​សម្លៀក‌បំពាក់​ពី​អើរ៉ុន ហើយ​យក​ទៅ​បំពាក់​ឲ្យ​អេលាសារ ជា​កូន​របស់​លោក រួច​លោក​អើរ៉ុន​ក៏​ស្លាប់​នៅ​លើ​កំពូល​ភ្នំ​នោះ​ទៅ។ លោក​ម៉ូសេ និង​អេលាសារ​ក៏​ចុះ​ពី​លើ​ភ្នំ​មក​វិញ។


ប្រពន្ធ​របស់​អាំរ៉ាម​ឈ្មោះ​យ៉ុកិបិត ជា​កូន​របស់​លេវី ដែល​លេវី​បាន​បង្កើត​នៅ​ស្រុក​អេស៊ីព្ទ។ កូន​ដែល​នាង​បាន​បង្កើត​ជូន​អាំរ៉ាម​មាន អើរ៉ុន ម៉ូសេ និង​ម៉ារាម ជា​បង​ស្រី​របស់​គេ។


ព្រោះ​អ្នក​បាន​បះបោរ​ប្រឆាំង​នឹង​ពាក្យ​របស់​យើង នៅ​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ពេល​ក្រុម​ជំនុំ​ឈ្លោះ​ជា‌មួយ​យើង ។ អ្នក​មិន​បាន​សម្ដែង​ឲ្យ​ពួកគេ​ឃើញ​ពី​ភាព​បរិសុទ្ធ​របស់​យើង​នៅ​ចំពោះ​មុខ​ពួកគេ នៅ​កន្លែង​ទឹក​ឡើយ»។ (គឺ​ជា​ទឹក​មេរីបា នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន)។


គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន (គឺ​នៅ​កាដេស)។


ដូច្នេះ អ្នក​រាល់​គ្នា​បាន​ស្នាក់​នៅ​ត្រង់​កាដេស​ជា​ច្រើន​ថ្ងៃ គឺ​អ្នក​រាល់​គ្នា​ស្នាក់​នៅ​ទី​នោះ​ជា​យូរ»។


ឯ​វេលា​ដែល​ពួក​យើង​បាន​ដើរ​ពី​កាដេស-បារនា រហូត​ដល់​យើង​បាន​ឆ្លង​ស្ទឹង​សេរេត មាន​រយៈ​ពេល​សាមសិប​ប្រាំបី​ឆ្នាំ ទាល់​តែ​ជំនាន់​មនុស្ស​ដែល​ជំនាញ​ក្នុង​ចម្បាំង​ទាំង​អស់​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​គេ។


ព្រោះ​អ្នក​បាន​រំលង​ទាស់​នឹង​យើង នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល ត្រង់​ទឹក​មេរីបា​នៅ​ស្រុក​កាដេស ក្នុង​ទី​រហោ‌ស្ថាន​ស៊ីន ព្រោះ​អ្នក​មិន​បាន​លើក​យើង​ជា​បរិសុទ្ធ នៅ​កណ្ដាល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទេ ។


តែ​កាល​គេ​ឡើង​ពី​ស្រុក​អេស៊ីព្ទ​មក សាសន៍​អ៊ីស្រា‌អែល​បាន​ដើរ​កាត់​ទី​រហោ‌ស្ថាន រហូត​ដល់​សមុទ្រ​ក្រហម ហើយ​ក៏​មក​ដល់​កាដេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម