Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 20:2 - អាល់គីតាប

2 ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

2 កន្លែង​នោះ​គ្មាន​ទឹក​សម្រាប់​ក្រុម​ជំនុំ​ទេ ដូច្នេះ គេ​ក៏​លើក​គ្នា​មក​ទាស់​នឹង​លោក​ម៉ូសេ ព្រម​ទាំង​អើរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

2 ពេល​នោះ គ្មាន​ទឹក​សម្រាប់​សហគមន៍​ទេ។ ដូច្នេះ ពួក​គេ​ក៏​លើក​គ្នា​ទៅ​ប្រឆាំង​នឹង​លោក​ម៉ូសេ ព្រម​ទាំង​លោក​អើរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

2 កន្លែង​នោះ​គ្មាន​ទឹក​ឲ្យ​ពួក​ជំនុំ​ផឹក​សោះ ដូច្នេះ​គេ​ក៏​មូល​គ្នា​មក​ទាស់​នឹង​ម៉ូសេ ហើយ​នឹង​អើរ៉ុន

សូមមើលជំពូក ចម្លង




ជន‌គណនា 20:2
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ប្រភព​ទឹក​មេរី‌បា ពួក​គេ​បាន​នាំ​គ្នា ធ្វើ​ឲ្យ​អុលឡោះ‌តាអាឡា​ខឹង ហើយ​ម៉ូសា​ទទួល​ទោស ព្រោះ​តែ​ពួក​គេ


«យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​តទៅ: នៅ​ពេល​ព្រលប់​អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំបុ័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។


នៅ​វាល​រហោ‌ស្ថាន​នោះ សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​ម៉ូសា និង​ហារូន។


ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា ដ្បិត​ទ្រង់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ទ្រង់។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។


ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន។ សហគមន៍​ទាំង​មូល​ពោល​មក​កាន់​អ្នក​ទាំង​ពីរ​ថា៖ «បើ​ទុក​ឲ្យ​ពួក​យើង​ស្លាប់​នៅ​ស្រុក​អេស៊ីប​នោះ ប្រសើរ​ជាង​ស្លាប់​នៅ​វាល​រហោ‌ស្ថាន​នេះ!។


សូម​បង​ប្អូន​កុំ​បះបោរ​ប្រឆាំង​នឹង​អុលឡោះ ឬ​ភ័យ​ខ្លាច​អ្នក​ស្រុក​នោះ​ឡើយ ដ្បិត​ពួក​គេ​នឹង​ធ្លាក់​មក​ក្នុង​កណ្តាប់​ដៃ​របស់​យើង គ្មាន​ព្រះ​ណា​ការ​ពារ​ពួក​គេ​បាន​ទេ។ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​យើង​ហើយ កុំ​ខ្លាច​ពួក​គេ​ធ្វើ​អ្វី!»។


លោក​កូរេ ប្រមូល​បក្ស​ពួក​របស់​គាត់​មក​ឈរ​ទល់​មុខ​នឹង​អ្នក​ទាំង​ពីរ នៅ​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។ ពេល​នោះ សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​លេច​មក​ឲ្យ​សហគមន៍​ទាំង​មូល​ឃើញ។


ពួក​គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន​ដោយ​ពោល​ថា៖ «ពួក​គាត់​ធ្វើ​ជ្រុល​ពេក​ហើយ! សហគមន៍​ទាំង​មូល​សុទ្ធ​តែ​ជា​ប្រជា‌ជន​ដ៏​វិសុទ្ធ អុលឡោះ‌តាអាឡា​នៅ​ជា​មួយ​ពួក​គេ​ទាំង​អស់​គ្នា ហេតុ​អ្វី​បាន​ជា​ពួក​គាត់​តាំង​ខ្លួន​ជា​អធិបតី​លើ​ប្រជា‌ជន​របស់អុលឡោះ‌តាអាឡា​ដូច្នេះ?»។


សហគមន៍​លើក​គ្នា​ប្រឆាំង​នឹង​ម៉ូសា ព្រម​ទាំង​ហារូន ប៉ុន្តែ ពេល​ពួក​គេ​បែរ​មុខ​ទៅ​រក​ជំរំ​ជួប​អុលឡោះ‌តាអាឡា នោះ​ស្រាប់​តែ​មាន​ពពក​គ្រប​បាំង​ជំរំ ហើយ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ក៏​លេច​មក​ដែរ


ហើយ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹងអុលឡោះ‌តាអាឡា ព្រម​ទាំង​ម៉ូសា​ថា៖ «ហេតុ​អ្វី​បាន​ជា​អុលឡោះ និង​លោក​នាំ​ពួក​យើង​ចេញ​មក​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​យើង​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ​គ្មាន​អាហារ គ្មាន​ទឹក​ទាល់​តែ​សោះ ហើយ​ពួក​យើង​ក៏​ធុញ​ទ្រាន់​នឹង​នំ​ម៉ាណា​ដ៏​គំរក់​នេះ​ដែរ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម