Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 33:36 - អាល់គីតាប

36 ពួក​គេ​ចាក​ចេញ​ពី​អេស៊ាន–‌គេប៊ើរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

36 គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ មក​បោះ​ជំរំ​នៅ​ទី​រហោ‌ស្ថាន​ស៊ីន (គឺ​នៅ​កាដេស)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

36 ពួក​គេ​ចាក​ចេញ​ពី​អេស៊ាន-‌គេប៊ើរ មក​បោះ​ជំរំ​នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​កាដេស។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

36 គេ​ចេញ​ពី​អេស៊ាន-គេប៊ើរ​មក​ស្នាក់​នៅ​ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន គឺ​នៅ​ត្រង់​កាដេស

សូមមើលជំពូក ចម្លង




ជន‌គណនា 33:36
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​សង្កេត​មើល​ស្រុក​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន​រហូត​ដល់​រេហូប ដែល​ជា​ច្រក​ចូល​ក្រុង​ហាម៉ាត់។


ពេល​មក​ដល់ ពួក​គេ​ទៅ​ជួប​ម៉ូសា និង​ហារូន ព្រម​ទាំង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល នៅ​កាដេស​ក្នុង​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។ ពួក​គេ​បាន​រាយ​ការណ៍​ជម្រាប​អ្នក​ទាំង​ពីរ និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​ដោយ​បង្ហាញ​ផ្លែ​ឈើ​របស់​ស្រុក​នោះ​ផង។


សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល បាន​ធ្វើ​ដំណើរ​ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខែ​ទី​មួយ ហើយ​នាំ​គ្នា​បោះ​ជំរំ​នៅ​កាដេស។ សាទី​ម៉ារៀម​បាន​ទទួល​មរណ‌ភាព ហើយ​គេ​បញ្ចុះ​សព​គាត់​នៅ​ទី​នោះ។


ព្រោះ​អ្នក​ទាំង​ពីរ​បាន​ប្រឆាំង​នឹង​បញ្ជា​របស់​យើង ក្នុង​ពេល​ដែល​សហគមន៍​នាំ​គ្នា​បះ​បោរ នៅ​វាល​រហោ‌ស្ថាន​ស៊ីន គឺ​អ្នក​រាល់​គ្នា​ពុំ​បាន​សំដែង​ឲ្យ​ពួក​គេ​ឃើញ​ភាព​បរិសុទ្ធ​របស់​យើង នៅ​ពេល​ប្រជា‌ជន​បះ​បោរ​អំពី​រឿង​ទឹក​ឡើយ»។ ប្រជា‌ជន​បាន​បះ​បោរ​អំពី​រឿង​ទឹក​នេះ នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន។


ពួក​គេ​ចាក​ចេញ​ពី​អាប្រូណា មក​បោះ​ជំរំ​នៅ​អេស៊ាន–‌គេប៊ើរ។


កាល​នៅ​ក្បែរ​ប្រភព​ទឹក​មេរី‌បា នៅ​កាដេស ក្នុង​វាល​រហោ‌ស្ថាន​ស៊ីន អ្នក​ទាំង​ពីរ​បាន​ប្រព្រឹត្ត​ខុស​យ៉ាង​ធ្ងន់​ចំពោះ​យើង នៅ​មុខ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​អ្នក​ទាំង​ពីរ​ពុំ​បាន​លើក​តម្កើង​យើង​ជា​ម្ចាស់​ដ៏​វិសុទ្ធ នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម