រីឯបុរសណា ដែលគ្មានសញ្ញាសំគាល់ខតាន់ នៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះ ឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្តាច់សម្ពន្ធមេត្រីរបស់យើងហើយ»។
ជនគណនា 15:30 - អាល់គីតាប ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាបដោយចេតនា បានសេចក្តីថាគេប្រមាថអុលឡោះតាអាឡា។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកណាដែលធ្វើបាបដោយចេតនា ទោះបើជាអ្នកស្រុក ឬជាអ្នកប្រទេសក្រៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវកាត់អ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្ទុយទៅវិញ បើនរណាម្នាក់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ប្រព្រឹត្តអំពើបាប ដោយចេតនាបានសេចក្ដីថាគេប្រមាថព្រះអម្ចាស់។ ត្រូវដកមនុស្សប្រភេទនេះចេញពីចំណោមប្រជាជនរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែឯអ្នកណាដែលធ្វើបាបដោយឥតមានខ្លាច ទោះបើជាអ្នកស្រុក ឬជាអ្នកស្នាក់នៅក្តី អ្នកនោះឈ្មោះថាប្រមាថដល់ព្រះយេហូវ៉ាហើយ ត្រូវតែកាត់អ្នកយ៉ាងនោះចេញពីសាសន៍របស់ខ្លួន |
រីឯបុរសណា ដែលគ្មានសញ្ញាសំគាល់ខតាន់ នៅលើរូបកាយទេ ត្រូវកាត់កាល់បុរសនោះ ឲ្យដាច់ចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះអ្នកនោះបានផ្តាច់សម្ពន្ធមេត្រីរបស់យើងហើយ»។
សូមការពារខ្ញុំឲ្យរួចពីចិត្តអួតបំប៉ោង សូមកុំឲ្យចិត្តអួតបំប៉ោងនេះ ធ្វើជាម្ចាស់លើខ្ញុំបានឡើយ ធ្វើដូច្នេះ ខ្ញុំនឹងបានឥតសៅហ្មង ឥតជាប់ជំពាក់នឹងអំពើបាបដ៏ធ្ងន់នេះទេ។
មកពីខ្ញុំស្រឡាញ់ដំណាក់របស់ទ្រង់ បានជាគេប្រហារជីវិតខ្ញុំ ពាក្យត្មះតិះដៀលរបស់អស់អ្នក ដែលតិះដៀលទ្រង់បានធ្លាក់មកលើខ្ញុំ។
ឱអុលឡោះតាអាឡាអើយ សូមកុំភ្លេចឲ្យសោះថា បច្ចាមិត្តបានត្មះតិះដៀលទ្រង់ សាសន៍ល្ងីល្ងើនោះបានជេរ ប្រមាថនាមទ្រង់!។
អុលឡោះអើយ សូមក្រោកឡើង ការពារកិត្តិនាមរបស់ទ្រង់ សូមកុំបំភ្លេចពាក្យដែលជនល្ងីល្ងើទាំងនេះ បានត្មះតិះដៀលទ្រង់ជារៀងរាល់ថ្ងៃ។
អុលឡោះតាអាឡាអើយ ប្រជាជាតិជិតខាង បានធ្វើឲ្យទ្រង់បាត់បង់កិត្តិយស ដូច្នេះ សូមធ្វើឲ្យគេបាត់បង់កិត្តិយសវិញ មួយជាប្រាំពីរ។
អុលឡោះតាអាឡាអើយ ខ្មាំងសត្រូវរបស់ទ្រង់ នាំគ្នាបំបាក់មុខស្ដេច ដែលទ្រង់ចាក់ប្រេងតែងតាំង គឺទោះបីខ្ញុំទៅទីណាក៏ដោយ ក៏ពួកគេនាំគ្នាបំបាក់មុខខ្ញុំជានិច្ច។
ប៉ុន្តែ ប្រសិនបើអ្នកណាម្នាក់សម្លាប់មនុស្សដោយចេតនា ទោះបីគេរត់មកជ្រកនៅអាសនៈរបស់យើងក្តី ក៏ត្រូវយកគេចេញទៅសម្លាប់ដែរ។
អ្នកណាផ្សំប្រេងដូចប្រេងសក្ការៈ ឬយកប្រេងនេះទៅលាបលើមនុស្សសាមញ្ញធម្មតា ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជន»។
អ្នកណាសង្កត់សង្កិនជនក្រីក្រ អ្នកនោះប្រមាថអុលឡោះដែលបានបង្កើតពួកគេ អ្នកណាជួយជនក្រីក្រ អ្នកនោះលើកតម្កើងទ្រង់វិញ។
ហេតុនេះ កូនមនុស្សអើយ ចូរប្រាប់ជនជាតិអ៊ីស្រអែលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ដូនតារបស់អ្នករាល់គ្នាចេះតែនាំគ្នាប្រមាថយើង ដោយក្បត់ចិត្តយើង។
ប្រសិនបើបុរសម្នាក់ប្រព្រឹត្តអំពើផិតក្បត់ជាមួយស្ត្រីដែលមានប្ដីហើយ អ្នកនោះផិតក្បត់ជាមួយប្រពន្ធអ្នកដទៃ។ បុរស និងស្ត្រីដែលប្រព្រឹត្តអំពើផិតក្បត់ដូច្នេះ ត្រូវទទួលទោសដល់ស្លាប់។
រីឯយើង យើងនឹងដាក់ទោសបុរសនោះ យើងនឹងដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន ព្រោះគេបានប្រគល់កូនចៅរបស់ខ្លួនទៅឲ្យព្រះម៉ូឡុក ជាហេតុបណ្តាលឲ្យទីសក្ការៈរបស់យើងទៅជាសៅហ្មង ហើយបង្អាប់បង្អោនឈ្មោះបរិសុទ្ធរបស់យើងទៀតផង។
ប្រសិនបើមាននរណាម្នាក់ក្បត់យើង ដោយបែរទៅរកគ្រូអន្ទងខ្មោច និងគ្រូទាយជោគរាសីយើងនឹងដាក់ទោសអ្នកនោះ ហើយដកគេចេញពីចំណោមប្រជាជនរបស់ខ្លួន។
ហ៊ូកុំស្តីពីអំពើបាប ដែលគេប្រព្រឹត្តដោយអចេតនានេះ ត្រូវអនុវត្តដូចគ្នា ចំពោះជនជាតិអ៊ីស្រអែល ជាម្ចាស់ស្រុក និងជនបរទេសដែលរស់នៅជាមួយពួកគេ។
ប្រសិនបើនរណាម្នាក់មិនសៅហ្មង ហើយមិនធ្វើដំណើរទៅណា តែមិនចូលរួមធ្វើបុណ្យរំលងទេ អ្នកនោះនឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន ដ្បិតគេមិនបានជូនជំនូនទៅអុលឡោះតាអាឡាតាមពេលកំណត់។ អ្នកនោះត្រូវទទួលទោសតាមអំពើបាបរបស់ខ្លួន។
បើអ្នកណាពោលពាក្យទាស់នឹងបុត្រាមនុស្ស អុលឡោះនឹងលើកលែងទោសឲ្យបាន រីឯអ្នកដែលពោលពាក្យទាស់នឹងរសអុលឡោះដ៏វិសុទ្ធ ទោះបីនៅក្នុងលោកនេះ ឬស្លាប់ទៅក្ដី ក៏ទ្រង់មិនលើកលែងទោសឲ្យដែរ»។
ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្តាប់ឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់អុលឡោះតាអាឡា ហើយនាំគ្នាឡើងទៅលើភ្នំដោយអួតអាង។
ប៉ុន្តែ យើងនឹងបារម្ភ ក្រែងលោខ្មាំងសត្រូវយល់ច្រឡំ ហើយចំអក និងប្រមាថមើលងាយយើង ដោយពោលថា “ពួកយើងជាមនុស្សខ្លាំងពូកែ គឺមិនមែនអុលឡោះតាអាឡាទេដែលសម្រេចការនេះ”។
ក្រោយពីយើងបានស្គាល់សេចក្ដីពិតច្បាស់ហើយ ប្រសិនបើយើងប្រព្រឹត្ដអំពើបាបដោយចេតនានោះ មុខជាគ្មានគូរបានណាអាចធ្វើឲ្យយើងរួចពីបាបបានទៀតឡើយ
ចុះចំណង់បើអ្នកដែលមើលងាយបុត្រារបស់អុលឡោះ ដោយបន្ថោកឈាមនៃសម្ពន្ធមេត្រី ជាឈាមដែលប្រោសឲ្យគេបានទៅជាបរិសុទ្ធ ហើយប្រសិនបើគេត្មះតិះដៀលរសអុលឡោះដ៏មានគុណ សូមបងប្អូនគិតមើល៍ តើគេនឹងត្រូវទទួលទោសខ្លាំងយ៉ាងណាទៅទៀត!
ជាពិសេសទ្រង់ដាក់ទណ្ឌកម្មអស់អ្នកដែលប្រព្រឹត្ដអំពើថោកទាប បំពេញតាមតណ្ហារបស់និស្ស័យលោកីយ៍ ហើយមាក់ងាយអស់ទាំងអំណាចត្រួតត្រា។ តួនក្លែងក្លាយទាំងនោះវាយឫកខ្ពស់ ព្រហើនក្អេងក្អាង មិនញញើតនឹងជេរប្រមាថពួកម៉ាឡាអ៊ីកាត់ ដែលប្រកបដោយសិរីរុងរឿងឡើយ។
ប្រសិនបើអ្នកណាម្នាក់ ឃើញបងប្អូនប្រព្រឹត្ដអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ ត្រូវតែទូរអាអង្វរអុលឡោះ ហើយទ្រង់នឹងប្រទានជីវិតឲ្យបងប្អូននោះ។ ខ្ញុំនិយាយតែពីអំពើបាប ដែលមិនបណ្ដាលឲ្យស្លាប់ប៉ុណ្ណោះ។ មានអំពើបាបម្យ៉ាងដែលបណ្ដាលឲ្យស្លាប់ ចំពោះអំពើបាបនោះ ខ្ញុំមិនសុំឲ្យសូមអង្វរទេ។
ប្រសិនបើមនុស្សម្នាក់ប្រព្រឹត្តអំពើបាបទៅលើម្នាក់ទៀត អុលឡោះនឹងរកខុសត្រូវឲ្យ ផ្ទុយទៅវិញ ប្រសិនបើគេប្រព្រឹត្តអំពើបាបទៅលើអុលឡោះតាអាឡា តើនឹងមាននរណារកខុសត្រូវឲ្យ?»។ កូនៗលោកអេលីពុំព្រមស្តាប់តាមពាក្យទូន្មានរបស់ឪពុកឡើយ ដ្បិតអុលឡោះតាអាឡាបានសម្រេចប្រហារជីវិតពួកគេចោល។
ហេតុនេះហើយបានជាយើងប្រាប់ក្រុមគ្រួសារអេលីយ៉ាងម៉ឺងម៉ាត់ថា យើងមិនលើកលែងទោសរបស់ពួកគេទេ ទោះបីពួកគេយកគូរបាន ឬជំនូនអ្វីមកជូនយើងក៏ដោយ»។