Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 1:43 - អាល់គីតាប

43 ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្តាប់​ឡើយ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡា ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត​អាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 ដូច្នេះ ខ្ញុំ​ក៏​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​មិន​បាន​ស្តាប់​ទេ គឺ​បាន​បះ‌បោរ​ទាស់​ទទឹង​នឹង​បញ្ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ​ទាំង​ចិត្ត​ព្រហើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​ពុំ​ស្ដាប់​ឡើយ អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ដោយ​អួត‌អាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ដូច្នេះ​អញ​ក៏​ប្រាប់​ដល់​ឯង​រាល់​គ្នា តែ​ឯង​មិន​បាន​ស្តាប់​តាម​សោះ គឺ​បាន​ទាស់​ទទឹង​នឹង​បង្គាប់​នៃ​ព្រះ‌យេហូវ៉ា​វិញ ក៏​ឡើង​ទៅ​ក្នុង​ស្រុក​ភ្នំ​នោះ ដោយ​មាន​ចិត្ត​អួត‌អាង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 1:43
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​ទ្រង់​តែងតែ នាំ​គ្នា​បះ‌បោរ ពួក​គេ​ធ្វើ​ឲ្យ​រស​ដ៏‌វិសុទ្ធ​របស់​អុលឡោះ ព្រួយ​ចិត្ត ហើយ​ប្រឆាំង​នឹង​ពួក​គេ​វិញ គឺ​រស​របស់​អុលឡោះ​នេះ​ហើយ​ដែល​បាន​ប្រហារ​ពួក​គេ។


ពួក​គេ​ក្រោក​ពី​ព្រលឹម ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ ទាំង​ពោល​ថា៖ «មក៍! ពួក​យើង​ឡើង​ទៅ​កន្លែង​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល ដ្បិត​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប»។


ប្រជា‌ជន​តាំង​ចិត្ត​មានះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ តែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា និង​ម៉ូសា​ពុំ​បាន​ចាក​ចេញ​ពី​ក្នុង​ជំរំ​ទេ។


ផ្ទុយ​ទៅ​វិញ បើ​នរណា​ម្នាក់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ប្រព្រឹត្ត​អំពើ​បាប​ដោយ​ចេតនា បាន​សេចក្តី​ថា​គេ​ប្រមាថអុលឡោះ‌តាអាឡា។ ត្រូវ​ដក​មនុស្ស​ប្រភេទ​នេះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។


អស់​លោក​ចិត្ដ​រឹង​រូស​អើយ! អស់​លោក​មាន​ចិត្ដ​មាន​ត្រចៀក​ដូច​សាសន៍​ដទៃ ចេះ​តែ​ជំទាស់​ប្រឆាំង​នឹង​រស‌អុលឡោះ​ដ៏​វិសុទ្ធ​ជា‌និច្ច គឺ​មិន​ខុស​ពី​បុព្វ‌បុរស​របស់​អស់​លោក​ទេ!


ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ពុំ​ព្រម​ឡើង​ទៅ​ស្រុក​នោះ​ទេ អ្នក​រាល់​គ្នា​បះ​បោរ​ប្រឆាំង​នឹង​បញ្ជា​របស់អុលឡោះ‌តាអាឡាជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា


អ្នក​ណា​តាំង​ចិត្ត​មានះ មិន​ព្រម​ធ្វើ​តាម​ពាក្យ​របស់​អ៊ីមុាំ ដែល​បាន​ទទួល​តំណែង​បម្រើអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ឬ​មិន​ស្តាប់​ពាក្យ​របស់​ចៅ​ក្រម​ទេ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។ ធ្វើ​ដូច្នេះ អ្នក​នឹង​ដក​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម