ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 1:54 - អាល់គីតាប

ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​ធ្វើ​តាម​គ្រប់​ទាំង​អស់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គេ​បាន​ធ្វើ​សំរេច​តាម​ទាំង​អស់។

សូមមើលជំពូក



ជន‌គណនា 1:54
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា និង​ហារូន។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​សង់​ជំរំ‌សក្ការៈ គឺ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ម៉ូសា​បាន​ត្រួត​ពិនិត្យ​មើល​ការ​ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូចអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់​មែន គាត់​ក៏​ឲ្យ​ពរ​ពួក​គេ។


ម៉ូសា​ធ្វើ​តាម​បន្ទូល​ទាំង​អស់ ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​គាត់។


ពេល​ពួក​គាត់​ចូល​ទៅ​ក្នុង​ជំរំ ឬ​ចូល​ទៅ​ជិត​អាសនៈ ពួក​គាត់​តែង​តែ​ធ្វើ​ពិធី​លាង​ជម្រះ ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ម៉ូសា​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់។


មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ​ដែល​បោះ​ជំរំ​នៅ​ជុំវិញ​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រ‌អែល​មិន​បណ្តាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារកិច្ច​បម្រើ​ការ​ងារ នៅ​ក្នុង​ជំរំ‌សក្ការៈ​នៃ​សន្ធិ‌សញ្ញា»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា និង​ហារូន​ថា៖


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។


កូន​ស្រី​របស់​លោក​ស្លូផិហាត​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ម៉ូសា ហារូន និង​សហគមន៍​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​អនុវត្ត​តាម​បន្ទូល​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ស្តី​អំពី​ពួក​លេវី។


ប្រសិន​បើ​ពពក​ស្ថិត​នៅ​លើ​ជំរំ‌សក្ការៈ ចំនួន​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​មួយ​ឆ្នាំ ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​តែ​បោះ​ជំរំ​នៅ​ទី​នោះ គឺ​ពួក​គេ​មិន​ចេញ​ដំណើរ​ឡើយ។ ពេល​ណា​ពពក​អណ្តែត​ឡើង ទើប​ពួក​គេ​ចេញ​ដំណើរ។


ពួក​គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​រំលង នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ នា​ថ្ងៃ​ទី​ដប់​បួន​កើត​ក្នុង​ខែ​ទី​មួយ ក្រោយ​ពេល​ថ្ងៃ​លិច។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ត្រូវ​បង្រៀន​គេ​ឲ្យ​ប្រតិបត្ដិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា។ ចូរ​ដឹង​ថា ខ្ញុំ​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​អវសាន​កាល​នៃ​ពិភព​លោក»។


ចំណែក​ឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា ដោយ​ឥត​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។


សាំយូ‌អែល​មាន​ប្រសាសន៍​ថា៖ «តើអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​គូរបាន​ដុត ព្រម​ទាំង​គូរបាន​ផ្សេងៗ ខ្លាំង​ជាង​ការ​ស្តាប់​បង្គាប់​ទ្រង់​ឬ? ទេ! ការ​ស្តាប់​បង្គាប់​ប្រសើរ​ជាង​ធ្វើ​គូរបាន​ទៅ​ទៀត ការ​យក​ចិត្ត​ទុក​ដាក់​ស្តាប់ ក៏​ប្រសើរ​ជាង​ការ​ជូន​ខ្លាញ់​ចៀម​ឈ្មោល​ដែរ។