Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 2:34 - អាល់គីតាប

34 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ​បញ្ជា​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

34 ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

34 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

34 ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ គឺ​គេ​បាន​ដំឡើង​ត្រសាល​របស់​គេ​ត្រង់​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​គ្រួសារ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។

សូមមើលជំពូក ចម្លង




ជន‌គណនា 2:34
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ពេល​ណា​ខ្ញុំ​ពិនិត្យ​មើល បទ​បញ្ជា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ នោះ​ខ្ញុំ​នឹង​មិន​ត្រូវ​អាម៉ាស់​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដូចអុលឡោះ‌តាអាឡាបាន​បង្គាប់​ម៉ូសា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។


ម៉ូសា​ជំរឿន​ប្រជា‌ជន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ដូចអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​គាត់។


ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កង​ពល​របស់​គេ​រៀងៗ​ខ្លួន។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​វាល​រហោ‌ស្ថាន​ស៊ីណៃ តាម​លំដាប់​លំដោយ​ដែល​កំណត់​ទុក​ស្តី​អំពី​ការ​ចេញ​ដំណើរ​នេះ។ ពពក​ឈប់​នៅ​វាល​រហោ‌ស្ថាន​ប៉ារ៉ាន។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ចេញ​ដំណើរ ជា​ក្បួន​ទ័ព​របស់​គេ តាម​លំដាប់​លំដោយ​បែប​នេះ​ឯង។


«ជន‌ជាតិ​អ៊ីស្រ‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សំគាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង​ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ​វិញ​ជំរំ​ជួប​អុលឡោះ‌តាអាឡា តែ​នៅ​ឆ្ងាយ​បន្តិច។


ចំណែក​ឯ​កុល‌សម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ពាក្យ​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់ កូន​ចៅ​យ៉ាកកូប​ឡើយ ហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា កើត​មាន​ដល់ កូន​ចៅ​អ៊ីស្រ‌អែល​ដែរ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ពួក​គេ នៅ​ជា​មួយ​ពួក​គេ ពួក​គេ​ប្រកាស​ថា ទ្រង់​ជា​ស្តេច​របស់​ពួក​គេ។


គាត់​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រ‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ រស​របស់​អុលឡោះ​ក៏​មក​សណ្ឋិត​លើ​បាឡាម


នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​ហារូន និង​ម៉ូសា នៅ​គ្រា​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា​នៅ​លើ​ភ្នំ​ស៊ីណៃ។


ស្វាមី‌ភរិយា​ទាំង​ពីរ​នាក់​នេះ​ជា​មនុស្ស​សុចរិត ជា​ទី​គាប់​ចិត្ត​អុលឡោះ ហើយ​គាត់​គោរព​តាម​បទ​បញ្ជា និង​ឱវាទ​របស់​អុលឡោះ‌ជាអម្ចាស់ ឥត​មាន​ទាស់​ត្រង់​ណា​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម