Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 1:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ពួក​អ៊ីស្រា‌អែល​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​ធ្វើ​តាម​គ្រប់​ទាំង​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ពួក​កូន​ចៅ​អ៊ីស្រាអែល​ក៏​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ គេ​បាន​ធ្វើ​សំរេច​តាម​ទាំង​អស់។

សូមមើលជំពូក ចម្លង

អាល់គីតាប

54 ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

សូមមើលជំពូក ចម្លង




ជន‌គណនា 1:54
17 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។


ដូច្នេះ ការ​សង់​រោង​ឧបោ‌សថ និង​ត្រសាល​ជំនុំ​ក៏​បាន​ចប់​សព្វ​គ្រប់។ កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​ធ្វើតាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


លោក​ម៉ូសេ​ពិនិត្យ​មើល​គ្រប់​ការ​ទាំង​អស់​នោះ ហើយ​ឃើញ​ថា គេ​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​មែន គឺ​គេ​បាន​ធ្វើ​ការ​នោះ​រួច​ស្រេច​ទាំង​អស់ រួច​លោក​ម៉ូសេ​ក៏​ឲ្យ​ពរ​ពួក‌គេ។


លោក​ម៉ូសេ​បាន​ធ្វើ​អស់​ទាំង​‌ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក គឺ​លោក​ធ្វើ​ការ​នោះ​សម្រេច​ទាំង​អស់។


ពេល​ពួក​លោក​ចូល​ទៅ​ក្នុង​ត្រសាល​ជំនុំ ហើយ​ពេល​ពួក​លោក​ចូល​ទៅ​ជិត​អាស‌នា ពួក​លោក​តែង​លាង​សម្អាត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


លោក​ម៉ូសេ​បាន​រាប់​ចំនួន​បណ្ដា‌ជន​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក។


តែ​ពួក​លេវី​ត្រូវ​បោះ​ជំរំ​នៅ​ជុំ‌វិញ​រោង​ឧបោសថ​នៃ​សេចក្ដី‌សញ្ញា ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី‌ក្រោធ​ធ្លាក់​មក​លើ​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ហើយ​ពួក​លេវី​ត្រូវ​រក្សា​រោង​ឧបោសថ​នៃ​សេចក្ដី​សញ្ញា​នោះ»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖


ពួក​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​គ្រប់​សេចក្ដី​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បង្គាប់​លោក​ម៉ូសេ គឺ​គេ​បាន​បោះ​ជំរំ​តាម​ទង់‌ជ័យ​របស់​ខ្លួន ហើយ​គ្រប់​គ្នា​ក៏​ចេញ​ដំណើរ​ទៅ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ​រៀង​ខ្លួន។


ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​ធ្វើ​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ


លោក​ម៉ូសេ អើរ៉ុន និង​ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់ ក៏​បាន​ធ្វើ​ចំពោះ​ពួក​លេវី ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​លោក​ម៉ូសេ គឺ​ប្រជាជន​អ៊ីស្រា‌អែល​បាន​ធ្វើ​ដូច្នោះ​ចំពោះ​ពួក​លេវី។


ទោះ​ជា​រយៈ​ពេល​ពីរ​ថ្ងៃ ឬ​មួយ​ខែ ឬ​យូរ​ជាង​នេះ​ក្ដី ដរាប​ណា​ពពក​បន្ត​នៅ​ពី​លើ​រោង​ឧបោសថ ស្ថិត​ជាប់​នៅ​ទី​នោះ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បន្ត​នៅ​តែ​ក្នុង​ជំរំ មិន​ចេញ​ដំណើរ​ឡើយ តែ​វេលា​ណា​ដែល​ពពក​អណ្ដែត​ឡើង នោះ​ទើប​គេ​ចេញ​ដំណើរ។


គេ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​រំលង​នៅ​ទី​រហោ‌ស្ថាន​ស៊ី‌ណាយ នៅ​ថ្ងៃ​ទី​ដប់​បួន​ក្នុង​ខែ​ទីមួយ នៅ​វេលា​ថ្ងៃ​លិច ។ កូន​ចៅ​អ៊ីស្រា‌អែល​ក៏​បាន​ធ្វើ​យ៉ាង​ដូច្នោះ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ។


ហើយ​បង្រៀន​ឲ្យ​គេ​កាន់​តាម​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​បង្គាប់​អ្នក​រាល់​គ្នា ហើយ​មើល៍ ខ្ញុំ​ក៏​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ជា​រៀង​រាល់​ថ្ងៃ រហូត​ដល់​គ្រា​ចុង​បំផុត»។ អាម៉ែន។:៚


អស់​ទាំង​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី​ឡើយ»។


លោកសាំយូ‌អែល​ទូល​ឆ្លើយ​ថា៖ «តើ​ព្រះ‌យេហូវ៉ា​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​តង្វាយ​ដុត និង​យញ្ញ‌បូជា ឲ្យ​ស្មើ​នឹង​ការ​ស្តាប់​តាម​ព្រះ​យេហូវ៉ា​ឬ? ការពិត ដែល​ស្តាប់​បង្គាប់ នោះ​វិសេស​លើស​ជាង​យញ្ញ‌បូជា ហើយ​ដែល​ផ្ទៀង​ត្រចៀក នោះ​ក៏​វិសេស​ជាង​ខ្លាញ់ នៃ​ចៀម​ឈ្មោល​ទៅ​ទៀត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម