Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 12:28 - អាល់គីតាប

28 ជន‌ជាតិ​អ៊ីស្រ‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្តី​ទាំង​ប៉ុន្មាន ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា និង​ហារូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 បន្ទាប់​មក កូន​ចៅ​អ៊ីស្រា‌អែល​ក៏​នាំ​គ្នា​ចេញ​ទៅ ហើយ​ធ្វើ​តាម​ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ហើយ​នាំ​គ្នា​ទៅ​ធ្វើ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ នឹង​អើរ៉ុន គេ​ក៏​ធ្វើ​សំរេច​ការ​នោះ។

សូមមើលជំពូក ចម្លង




និក្ខមនំ 12:28
23 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ទត​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា គាត់​វាយ​ឈ្នះ​ពួក​ភីលី‌ស្ទីន ហើយ​ដេញ​តាម​ពួក​គេ​ចាប់​តាំង​ពី​ក្រុង​កេ‌បា រហូត​ដល់​ក្រុង​កេ‌ស៊ើរ។


គាត់​ក៏​ចាក​ចេញ​ទៅ ហើយ​ធ្វើ​តាម​បន្ទូលអុលឡោះ‌តាអាឡា គឺ​គាត់​ទៅ​ស្នាក់​អាស្រ័យ​ក្បែរ​ស្ទឹង​កេរីត ដែល​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។


ចូរ​ប្រាប់​ពួក​គេ​ថា: នេះ​ជា​គូរបាន​នៃ​ពិធី​បុណ្យ​រំលង​ជូនអុលឡោះ‌តាអាឡា។ កាល​ពួក​យើង​នៅ​ស្រុក​អេស៊ីប ទ្រង់​ប្រហារ​ជន‌ជាតិ​អេស៊ីប​តែ​បាន​រំលង​ផ្ទះ​របស់​ពួក​យើង​ហើយ​ទុក​ជីវិត​ឲ្យ​ពួក​យើង»។ ប្រជា‌ជន​ក៏​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។


នៅ​កណ្តាល​អធ្រាត្រអុលឡោះ‌តាអាឡា​បាន​ប្រហារ​កូន​ច្បង​ទាំង​អស់ នៅ​ស្រុក​អេស៊ីប គឺ​ចាប់​តាំង​ពី​កូន​ច្បង​របស់​ស្តេច​ហ្វៀរ៉អ៊ូន ដែល​គ្រង​រាជ្យ​រហូត​ដល់​កូន​ច្បង​របស់​អ្នក​ជាប់​គុក ព្រម​ទាំង​កូន​ដំបូង​ទាំង​ប៉ុន្មាន​របស់​ហ្វូង​សត្វ​ដែរ។


ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​តាម​ពាក្យ​ដែល​ម៉ូសា​បាន​ប្រាប់​ពួក​គេ គឺ​ពួក​គេ​សុំ​របស់​របរ​ដែល​ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​សុំ​សម្លៀក​បំពាក់ ពី​ជន‌ជាតិ​អេស៊ីប។


យើង​នឹង​ធ្វើ​ឲ្យ​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​មានះ ហើយ​ដេញ​តាម​អ្នក​រាល់​គ្នា។ ប៉ុន្តែ ពេល​នោះ​យើង​នឹង​ទទួល​សិរី‌រុង‌រឿង ដោយ​វាយ​កំទេច​ស្តេច​ហ្វៀរ៉អ៊ូន និង​កង‌ទ័ព​ទាំង​មូល​របស់​គេ។ ដូច្នេះ ជន‌ជាតិ​អេស៊ីប​នឹង​ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា»។ ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​របស់​ទ្រង់។


លោក​បេតសា‌លាល លោក​អូហី‌លីអាប់ ព្រម​ទាំង​សិប្ប‌ករ​ឯ​ទៀតៗ ដែលអុលឡោះ‌តាអាឡា​ប្រទាន​ប្រាជ្ញា​ឆ្លាត​វាង​វៃ ដើម្បី​ឲ្យ​ពួក​គេ​ចេះ​ធ្វើ​អ្វីៗ​ទាំង​អស់ សម្រាប់​ទី​សក្ការៈ​នាំ​គ្នា​ធ្វើ​ការ​ងារ ស្រប​តាម​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់។


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​សង់​ជំរំ‌សក្ការៈ គឺ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​ចប់​សព្វ​គ្រប់។ ពួក​គេ​ធ្វើ​តាម​បន្ទូល​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ម៉ូសា។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ធ្វើ​គ្រប់​កិច្ចការ​ទាំង​អស់ ដូចអុលឡោះ‌តាអាឡាបាន​បង្គាប់​ម៉ូសា ឥត​ចន្លោះ​ត្រង់​ណា​ឡើយ។


ម៉ូសា​បាន​ត្រួត​ពិនិត្យ​មើល​ការ​ងារ​ទាំង​នោះ ហើយ​ឃើញ​ថា​ពួក​គេ​ធ្វើ​ដូចអុលឡោះ‌តាអាឡា បាន​បង្គាប់​មក​គាត់​មែន គាត់​ក៏​ឲ្យ​ពរ​ពួក​គេ។


ម៉ូសា និង​ហារូន​ក៏​ទៅ​ជួប​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ធ្វើ​តាម​សេចក្តី​ដែល អុលឡោះ‌តាអាឡា​បាន​បង្គាប់​មក​ពួក​គាត់។ ហារូន​បោះ​ដំបង​នៅ​មុខ​ស្តេច​ហ្វៀរ៉អ៊ូន និង​ពួក​មន្ត្រី ហើយ​ដំបង​ក៏​ក្លាយ​ទៅ​ជា​ពស់។


ម៉ូសា និង​ហារូន​ធ្វើ​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា​សព្វ​គ្រប់​ទាំង​អស់។


ម៉ូសា​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រ‌អែល។ គេ​ក៏​នាំ​គ្នា​យក​អ្នក​ប្រមាថអុលឡោះ‌តាអាឡា​ចេញ​ពី​ជំរំ ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់។ ជន‌ជាតិ​អ៊ីស្រ‌អែល​ធ្វើ​តាម​បន្ទូល ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។


ម៉ូសា និង​អ៊ីមុាំ​អេឡាសារ បាន​ធ្វើ​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ម៉ូសា​ប្រគល់​ជ័យ​ភ័ណ្ឌ​ដែល​ញែក​ជា​ជំនូន​របស់អុលឡោះ‌តាអាឡា ទៅ​អ៊ីមុាំ​អេឡាសារ ស្រប​តាម​បន្ទូល​ដែល​អុលឡោះ​បាន​បង្គាប់​មក​គាត់។


ក្នុង​ចំនួន​ពាក់​កណ្តាល​នៃ​ជ័យ​ភ័ណ្ឌ​ដែល​ត្រូវ​បាន​ទៅ​ប្រជា‌ជន​អ៊ីស្រ‌អែល​នេះ ម៉ូសា​យក​មនុស្ស​ម្នាក់ ឬ​សត្វ​មួយ​ក្បាល​ពី​ចំណោម​មនុស្ស ឬ​សត្វ​ហា‌សិប ប្រគល់​ទៅ​ឲ្យ​ពួក​លេវី ដែល​ទទួល​ភារ​កិច្ច​បម្រើ​ការ​ងារ​ជំរំ‌សក្ការៈ​របស់អុលឡោះ‌តាអាឡា ស្រប​តាម​ពាក្យ​ដែល​ទ្រង់​បង្គាប់​មក​គាត់។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម គឺ​បណ្តេញ​អ្នក​ទាំង​នោះ​ចេញ​ពី​ជំរំ។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ធ្វើ​តាម​សេចក្តី​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ម៉ូសា។


យ៉ូស្វេ ជា​កូន​របស់​លោក​នូន ពោរ​ពេញ​ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​ម៉ូសា​បាន​ដាក់​ដៃ​លើ​គាត់។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ស្តាប់​បង្គាប់​យ៉ូស្វេ ដោយ​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


ដោយ‌សារ​ជំនឿ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង និង​ប្រោះ​ឈាម បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ឡើយ។


ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​បែង​ចែក​ស្រុក​នោះ ស្រប​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា បង្គាប់​មក​ម៉ូសា។


នាង​ឆ្លើយ​ថា៖ «ចា៎ស សូម​ឲ្យ​សម្រេច​តាម​ពាក្យ​របស់​អ្នក​ទាំង​ពីរ​ចុះ!»។ បន្ទាប់​មក នាង​បាន​សុំ​ឲ្យ​គេ​ចេញ ហើយ​គេ​ក៏​ចេញ​ដំណើរ​ទៅ។ នាង​បាន​ចង​ខ្សែ​ពណ៌​ក្រហម​នៅ​មាត់​បង្អួច។


ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ធ្វើ​តាម​សេចក្តី​ដែល​យ៉ូស្វេ​បង្គាប់ គឺ​យក​ថ្ម​ដប់​ពីរ​ដុំ​ពី​កណ្តាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដូចអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​យ៉ូស្វេ។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម