ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 33:13 - អាល់គីតាប

ចំពោះ​កូន​ចៅ​របស់​យូសុះ ម៉ូសា​ថ្លែង​ថា: អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចំពោះ​កុល‌សម្ព័ន្ធ​យ៉ូសែប លោក​ថ្លែង​ថា៖ «ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​អំណោយ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម និង​ពី​ទី​ជម្រៅ​នៅ​ខាង​ក្រោម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំពោះ​កូន​ចៅ​លោក​យ៉ូសែប លោក​ម៉ូសេ​ថ្លែង​ថា: ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា​ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង

សូមមើលជំពូក



ចោទិយ‌កថា 33:13
20 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាកកូប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ អ៊ីសា‌ហាក់​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ ក៏​ឲ្យ​ពរ​យ៉ាកកូប ដូច​តទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា។


អ៊ីសា‌ហាក់ ជា​ឪពុក​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី​ជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។


ឥឡូវ​នេះ កូន​ទាំង​ពីរ​របស់​កូន​ដែល​កើត​នៅ​ស្រុក​អេស៊ីប មុន​ពេល​ពុក​មក​ដល់ ត្រូវ​រាប់​ជា​កូន​របស់​ពុក គឺ​អេប្រា‌អ៊ីម និង​ម៉ាណា‌សេ នឹង​ត្រូវ​រាប់​ជា​កូន​របស់​ពុក​ដូច​រូបេន និង​ស៊ីម្មាន​ដែរ។


យូសុះ​ឆ្លើយ​ថា៖ «នេះ​ជា​កូនៗ​ដែល​អុលឡោះ​ប្រទាន​មក​កូន នៅ​ស្រុក​នេះ»។ អ៊ីស្រ‌អែល​និយាយ​ថា៖ «ចូរ​កូន​នាំ​វា​ចូល​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។


ខ្ញុំ​ប្រៀប​ដូច​ជា​ដើម​ឈើ ដែល​មាន​ឫស​ចាក់​ទៅ​រក​ទឹក ហើយ​នៅ​ពេល​យប់ មាន​សន្សើម​ធ្លាក់​មក​លើ​មែក។


នៅ​ថ្ងៃ​ស្តេច​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​ជួប​ស្តេច នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។


ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​នៅ​លើ​ផែនដី មហា‌សាគរ និង​សត្វ​ដ៏​ធំៗ​នៅ​ក្នុង​សមុទ្រ​អើយ ចូរ​សរសើរ​តម្កើង​ទ្រង់។


កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ តែ​សេចក្ដី​សប្បុរស​របស់​ស្ដេច​ប្រៀប​ដូច​ទឹក​សន្សើម​ធ្លាក់​លើ​ស្មៅ។


ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ផុស​ចេញ​ពី​ទី​ជម្រៅ និង​ឲ្យ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយ‌សារ​តម្រិះ​ដ៏​វាង‌វៃ​របស់​ទ្រង់។


ដ្បិតអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​ខ្ញុំ​ដូច​ត​ទៅ: «យើង​សម្លឹង​មើល​ពី​សូរ៉កា​មក យ៉ាង​ស្ងៀម​ស្ងាត់ ដូច​នៅ​ពេល​ថ្ងៃ​បណ្ដើរ​កូន និង​ដូច​ទឹក​សន្សើម​នៅ​រដូវ​ចម្រូត។


យើង​នឹង​ឲ្យ​ពរ​ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល ដូច​ទឹក​សន្សើម​ធ្លាក់​ចុះ​មក ពួក​គេ​នឹង​រីក​ស្គុស‌ស្គាយ​ដូច​ផ្កា​ចន្ធូ ពួក​គេ​នឹង​ចាក់​ឫស​ដូច​ដើម​ឈើ​នៅ ស្រុក​លីបង់។


កូន​ចៅ​របស់​យ៉ាកកូប​ដែល​នៅ​សេស‌សល់ នឹង​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ហើយ​ស្ថិត​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ជា​ច្រើន ដូច​សិង្ហ​ស្ថិត​នៅ​ក្នុង​ចំណោម​សត្វ​ព្រៃ និង​ដូច​សិង្ហ​ស្ទាវ​ស្ថិត​នៅ​ក្នុង​ចំណោម​ហ្វូង​ចៀម។ ពេល​សិង្ហ​ដើរ​កាត់ វា​ជាន់​កំទេច និង​ហែក​ស៊ី ដោយ​ឥត​មាន​នរណា​ម្នាក់​អាច​រំដោះ ឲ្យ​រួច​បាន​ឡើយ។


យើង​នឹង​ផ្ដល់​ឲ្យ​ស្រុក​បាន​ប្រកប​សេចក្ដី​សុខ‌សាន្ត: ដើម​ទំពាំង‌បាយ‌ជូរ​នឹង​មាន​ផ្លែ​ផ្កា​ឡើង​វិញ ដី​នឹង​ផ្ដល់​ភោគ‌ផល ហើយ​មេឃ​ក៏​បង្អុរ​ទឹក​ភ្លៀង​មក​ដែរ។ យើង​នឹង​ឲ្យ​ប្រជា‌ជន​ដែល​នៅ​សេស‌សល់​ទទួល​ភោគ‌សម្បត្តិ​ទាំង​នោះ​ទុក​ជា​មត៌ក។


រី​ឯ​ពូជ‌ពង្ស​របស់​យូសុះ កូន​ចៅ​លោក​អេប្រា‌អ៊ីម រាប់​តាម​ខ្សែ​ស្រឡាយ តាម​អំបូរ តាម​គ្រួសារ អស់​អ្នក​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ និង​អាច​បម្រើ​កងទ័ព​បាន


សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀង សូម​ឲ្យ​ពាក្យ​សំដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើម ដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខជាតិ​ខៀវ​ខ្ចី ឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ


កំដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើង បង្កើត​ភោគ​ផល​យ៉ាង​ច្រើន រៀង​រាល់​ខែ។


អ៊ីស្រ‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្ត កូន​ចៅ​របស់​យ៉ាកកូប​ស្ថិត​នៅ​ដាច់​ពី​គេ នៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយ ស្រូវ និង​ស្រា​ទំពាំង​បាយ​ជូរ​ថ្មី ព្រម​ទាំង​មាន​សន្សើម​ធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។