Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 27:27 - អាល់គីតាប

27 យ៉ាកកូប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ អ៊ីសា‌ហាក់​ស្គាល់​ក្លិន​សម្លៀក​បំពាក់​របស់​អេសាវ ក៏​ឲ្យ​ពរ​យ៉ាកកូប ដូច​តទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពីអុលឡោះ‌តាអាឡា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

27 យ៉ាកុប​ក៏​ចូលទៅជិត ហើយ​ថើប​ឪពុករបស់គាត់ នោះ​អ៊ីសាក​ធុំក្លិន​សម្លៀកបំពាក់​របស់គាត់ ក៏​ឲ្យពរ​យ៉ាកុប​ថា​៖ “មើល៍! ក្លិន​កូនប្រុស​របស់យើង​ដូច​ក្លិន​ទីវាល​ដែល​ព្រះយេហូវ៉ា​បាន​ប្រទានពរ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 លោក​យ៉ាកុប​ខិត​ទៅ​ជិត ហើយ​ថើប​ឪពុក។ ពេល​នោះ លោក​អ៊ីសាក​ធុំ​ក្លិន​សម្លៀក‌បំពាក់​របស់​កូន រួច​ឲ្យ​ពរ​កូន​ថា៖ «មើល៍ ក្លិន​កូន​របស់​ពុក​ដូច​ជា​ក្លិន​នៃ​ទី​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 លោក​យ៉ាកុប​ក៏​ខិត​ទៅ​ជិត​ឪពុក ហើយ​ថើប​គាត់។ ពេល​នោះ លោក​អ៊ីសាក​ស្គាល់​ក្លិន​សម្លៀក‌បំពាក់​របស់​លោក​អេសាវ ក៏​ឲ្យ​ពរ​លោក​យ៉ាកុប ដូច​ត​ទៅ​នេះ៖ «ក្លិន​របស់​កូន​ប្រៀប​បាន​នឹង​ក្លិន​ចម្ការ មួយ​ដែល​ទទួល​ពរ​ពី​ព្រះ‌អម្ចាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 យ៉ាកុប​ក៏​ចូល​ទៅ​ថើប ហើយ​គាត់​ក៏​ធុំ​ក្លិន​សំលៀក‌បំពាក់​នោះ រួច​គាត់​ឲ្យ​ពរ​ថា មើល ក្លិន​កូន​អញ​ដូច​ជា​ក្លិន​នៃ​វាល ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ឲ្យ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 27:27
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីសា‌ហាក់​សាប​ព្រោះ​ស្រូវ​នៅ​ស្រុក​នោះ ហើយ​ច្រូត​បាន​ផល​មួយ​ជា​មួយ​រយ ដ្បិតអុលឡោះ‌តាអាឡា​ប្រទាន​ពរ​ឲ្យ​គាត់។


បន្ទាប់​មក រ៉ហ្វ៊ីកា​យក​សម្លៀក​បំពាក់​របស់​អេសាវ ជា​កូន​ច្បង គឺ​សម្លៀក​បំពាក់​ស្អាត​ជាង​គេ​នៅ​ក្នុង​ផ្ទះ មក​ពាក់​ឲ្យ​យ៉ាកកូប​ជា​កូន​ពៅ។


បន្ទាប់​មក អ៊ីសា‌ហាក់​ជា​ឪពុក​និយាយ​ទៅ​គាត់​ថា៖ «កូន​អើយ ចូរ​ខិត​មក​ជិត​ឪពុក ហើយ​ថើប​ឪពុក​សិន»។


អ៊ីសា‌ហាក់ ជា​ឪពុក​តប​ទៅ​គាត់​វិញ​ថា៖ «កូន​នឹង​រស់​នៅ​លើ​ដី​ដែល​គ្មាន​ជី​ជាតិ ហើយ​ក៏​គ្មាន​ទឹក​សន្សើម​ធ្លាក់​ពី​លើ​មេឃ​មក​ដែរ។


ពេល​នោះ ភ្នែក​របស់​អ៊ីស្រ‌អែល​ចុះ​អន់​ថយ ព្រោះ​គាត់​ចាស់​ហើយ មើល​អ្វី​ពុំ​ឃើញ​ទៀត​ទេ។ យូសុះ​នាំ​កូន​ចូល​ទៅ​ជិត​ឪពុក អ៊ីស្រ‌អែល​ក៏​ឱប​ថើប​ចៅ។


រួច​គាត់​ឲ្យ​ពរ​យូសុះ​ថា៖ «សូម​អុលឡោះ​ដែល​អ៊ីព្រហ៊ីម និង​អ៊ីសា‌ហាក់​ធ្លាប់​គោរព​បម្រើ សូម​អុលឡោះ​ដែល​ថែ​រក្សា​ពុក តាំង​ពី​ពុក​កើត​មក រហូត​ដល់​សព្វ​ថ្ងៃ​នេះ


គឺ​ទ្រង់​ស្រោច​ស្រព​ស្រែ​ចម្ការ ទ្រង់​ធ្វើ​ឲ្យ​ដី​ដាំ​ដំណាំ​បាន​រាប​ស្មើ ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ភ្លៀង ដក់​នៅ​តាម​វាល​ស្រែ ហើយ​ទ្រង់​ប្រទាន​ពរ​ឲ្យ​គ្រាប់​ពូជ ទាំង‌ឡាយ​ដុះ​ឡើង។


ឧទុម្ពរ​ចាប់​ផ្ដើម​ផ្លែ ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្កា សាយ​ក្លិន​ក្រអូប អូន​សម្លាញ់​មាស​បង​អើយ ចូរ​ក្រោក​ឡើង ស្រី​ស្រស់​ស្អាត​អើយ ចូរ​ចេញ​មក!


ចំពោះ​កូន​ចៅ​របស់​យូសុះ ម៉ូសា​ថ្លែង​ថា: អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេ ភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃ ហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មក ស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។


ដោយ‌សារ​ជំនឿ ណាពី​អ៊ីសាហាក់​បាន​ឲ្យ​ពរ​យ៉ាកកូប និង​អេសាវ​ទុក​សម្រាប់​អនាគត។


ដី​ណា​ទទួល​ទឹក​ភ្លៀង​ដែល​ធ្លាក់​មក​ជា​ញឹក​ញាប់ ហើយ​ផ្ដល់​ភោគ‌ផល​ល្អ​ដល់​អ្នក​ភ្ជួរ​រាស់ ដី​នោះ​ក៏​ទទួល​ពរ​ពី​អុលឡោះ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម