ពួកគេភ្លេចថាអុលឡោះបានសង្គ្រោះពួកគេ ដោយស្នាដៃដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
ចោទិយកថា 32:18 - អាល់គីតាប អ្នកបានប្រមាថមាក់ងាយអុលឡោះដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចទ្រង់ដែលផ្តល់ជីវិតឲ្យអ្នក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះដ៏ជាថ្មដាដែលបង្កើតអ្នកមក នោះអ្នកមិនរវល់ ហើយអ្នកបានបំភ្លេចព្រះដែលបានផ្តល់កំណើតដល់ខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបានប្រមាថមាក់ងាយព្រះអង្គ ដែលជាថ្មដា ហើយបានបង្កើតអ្នកមក អ្នកបានបំភ្លេចព្រះជាម្ចាស់ដែលផ្ដល់ជីវិត ឲ្យអ្នក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯព្រះដ៏ជាថ្មដាដែលទ្រង់បង្កើតឯង នោះឯងឥតរវល់វិញ គឺបានបំភ្លេចព្រះដែលបានបង្កើតជីវិតឯងមក។ |
ពួកគេភ្លេចថាអុលឡោះបានសង្គ្រោះពួកគេ ដោយស្នាដៃដ៏ឧត្តុង្គឧត្ដមនៅស្រុកអេស៊ីប
អុលឡោះតាអាឡាជាថ្មដាការពារខ្ញុំ ជាបន្ទាយដ៏រឹងមាំរបស់ខ្ញុំ ជាម្ចាស់ដែលជួយរំដោះខ្ញុំ ទ្រង់ជាម្ចាស់នៃខ្ញុំ ជាថ្មដាសម្រាប់ខ្ញុំពឹងជ្រក ទ្រង់ជាខែល ជាកម្លាំងដែលសង្គ្រោះខ្ញុំ និងជាជំរកដ៏មាំមួនរបស់ខ្ញុំ។
សូមឲ្យមនុស្សអាក្រក់ គឺប្រជាជាតិទាំងប៉ុន្មានដែលបំភ្លេចអុលឡោះ វិលទៅរកផ្នូរខ្មោចវិញទៅ។
អ៊ីស្រអែលអើយ អ្នកបានបំភ្លេចអុលឡោះ ដែលជាអ្នកសង្គ្រោះ អ្នកពុំបាននឹកឃើញម្ចាស់ ដែលជាកំពែងការពារអ្នកទេ។ ហេតុនេះហើយបានជាអ្នកដាំដំណាំ សម្រាប់ជូនជាសក្ការៈដល់ព្រះដទៃ។
ពេលមែកឈើងាប់ វាបាក់ធ្លាក់ពីដើម ស្រីៗមកប្រមូលយកទៅដុត។ ប្រជាជននេះមិនដឹងខុសត្រូវអ្វីសោះ ហេតុនេះហើយបានជាអុលឡោះជាម្ចាស់របស់ពួកគេ លែងអាណិតមេត្តាពួកគេ ម្ចាស់ដែលបានបង្កើតពួកគេមក លែងអត់អោនដល់ពួកគេទៀតហើយ។
(សូមឲ្យអ្នកនៅជំនាន់នេះយក បន្ទូលរបស់អុលឡោះតាអាឡាទៅពិចារណាចុះ!) អ៊ីស្រអែលអើយ តើយើងប្រៀបបាននឹង វាលរហោស្ថាន ឬស្រុកដ៏ងងឹត សម្រាប់អ្នករាល់គ្នាឬ? ហេតុអ្វីបានជាប្រជាជនរបស់យើងពោលថា “យើងជាមនុស្សមានសេរីភាព យើងមិនចង់វិលទៅរកទ្រង់វិញទេ!”។
មិនដែលមានស្ត្រីក្រមុំណា ភ្លេចគ្រឿងអលង្ការរបស់ខ្លួន ហើយក្រមុំដែលត្រូវរៀបការក៏មិនភ្លេច ខ្សែក្រវាត់មាសរបស់ខ្លួនដែរ។ រីឯប្រជាជនរបស់យើងវិញ គេបានភ្លេចយើង តាំងពីយូរលង់ណាស់មកហើយ។
មានសំឡេងលាន់ឮឡើង នៅតាមកំពូលភ្នំ គឺជាសំរែកយំសោក និងសំរែកអង្វរករ របស់ជនជាតិអ៊ីស្រអែល ដ្បិតពួកគេបានវង្វេងចេញពីមាគ៌ា គេបានបំភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់គេ។
អ្នកខ្លះទទួលសំណូក ដើម្បីធ្វើឃាតគេ ពួកគេទារការប្រាក់ហួសកំរិត សង្កត់សង្កិន ជំរិតយកប្រាក់គ្នា។ យេរូសាឡឹមអើយ អ្នកបានបំភ្លេចយើងចោលហើយ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ៊ីស្រអែលបំភ្លេចអុលឡោះដែលបានបង្កើតខ្លួនមក ហើយគេនាំគ្នាសង់វិមានផ្សេងៗ។ រីឯយូដាវិញ គេសង់ទីក្រុង ដែលមានកំពែងរឹងមាំកាន់តែច្រើន តែយើងនឹងឲ្យភ្លើងឆាបឆេះក្រុងរបស់គេ ព្រមទាំងឆេះកំទេចវិមានរបស់ពួកគេផង។
អ៊ីស្រអែល បានធំធាត់ មានកម្លាំងរឹងប៉ឹង (ពិតមែនហើយ អ្នកបានធំធាត់ និងមាំមួន!) ហើយគេក៏បោះបង់ចោលអុលឡោះតាអាឡា ដែលបានបង្កើតខ្លួនមក គេបានមាក់ងាយអុលឡោះដែលជាថ្មដា និងជាអ្នកសង្គ្រោះរបស់ខ្លួន។
អុលឡោះតាអាឡាជាថ្មដា ហើយស្នាដៃរបស់ទ្រង់ល្អឥតខ្ចោះ។ មាគ៌ារបស់ទ្រង់សុទ្ធតែទៀងត្រង់។ អុលឡោះជាម្ចាស់ដ៏ស្មោះត្រង់ ទ្រង់មិនអយុត្តិធម៌ឡើយ ដ្បិតទ្រង់សុចរិត និងយុត្តិធម៌។
ពេលណាអ្នកមានភោគផលបរិភោគឆ្អែតហើយ ចូរប្រយ័ត្នក្រែងលោអ្នកភ្លេចអុលឡោះតាអាឡា ជាម្ចាស់ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប ជាស្រុកដែលអ្នកធ្វើជាទាសករ។
ចូរប្រយ័ត្ន ក្រែងអ្នកភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ហើយលែងកាន់តាមបទបញ្ជា ហ៊ូកុំរបស់ទ្រង់ ដែលខ្ញុំប្រគល់ឲ្យអ្នកនៅថ្ងៃនេះ។
ចូរប្រយ័ត្នក្រែងលោអ្នកមានចិត្តអួតអាង ហើយភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ដែលបាននាំអ្នកចេញមកពីស្រុកអេស៊ីប ជាកន្លែងដែលអ្នកធ្វើជាទាសករ។
ប្រសិនបើអ្នកបំភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ទៅជំពាក់ចិត្តនឹងព្រះដទៃ ប្រសិនបើអ្នកគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះ ខ្ញុំសូមប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់នៅថ្ងៃនេះថា អ្នករាល់គ្នាមុខជាវិនាសសូន្យពុំខាន។
ប៉ុន្តែ ពួកគេបានភ្លេចអុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ទ្រង់ក៏ប្រគល់ពួកគេទៅក្នុងកណ្តាប់ដៃរបស់លោកស៊ីសេរ៉ា ជាមេទ័ពនៅក្រុងហាសោរ ក្នុងកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន និងក្នុងកណ្តាប់ដៃរបស់ស្តេចជនជាតិម៉ូអាប់ ដែលបានធ្វើសង្គ្រាមជាមួយពួកគេ។