Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 32:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ព្រះ​ដ៏​ជា​ថ្មដា​ដែល​បង្កើត​អ្នក​មក នោះ​អ្នក​មិន​រវល់ ហើយ​អ្នក​បាន​បំភ្លេច​ព្រះ​ដែល​បាន​ផ្តល់​កំណើត​ដល់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះអង្គ ដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់​ដែល​ផ្ដល់​ជីវិត ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ឯ​ព្រះ​ដ៏​ជា​ថ្មដា​ដែល​ទ្រង់​បង្កើត​ឯង នោះ​ឯង​ឥត​រវល់​វិញ គឺ​បាន​បំភ្លេច​ព្រះ​ដែល​បាន​បង្កើត​ជីវិត​ឯង​មក។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 អ្នក​បាន​ប្រមាថ​មាក់‌ងាយ​អុលឡោះដែល​ជា​ថ្ម​ដា ហើយ​បាន​បង្កើត​អ្នក​មក អ្នក​បាន​បំភ្លេច​ទ្រង់​ដែល​ផ្តល់​ជីវិត​ឲ្យ​អ្នក។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 32:18
19 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ភ្លេច​ព្រះ​ដែល​សង្គ្រោះ​គេ ជា​ព្រះ​ដែល​បាន​ធ្វើ​ការ​យ៉ាង​ធំ​សម្បើម នៅ​ស្រុក​អេស៊ីព្ទ


ព្រះ‌យេហូវ៉ា​ជា​ថ្ម​ដា ជា​បន្ទាយ​របស់​ទូល‌បង្គំ និង​ជា​អ្នក​ជួយ​រំដោះ​របស់​ទូល‌បង្គំ ព្រះ​នៃ​ទូល‌បង្គំ ជា​ថ្ម​ដា​ដែល​ទូល‌បង្គំ​ពឹង​ជ្រក ជា​ខែល​នៃ​ទូល‌បង្គំ ជា​ស្នែង​នៃ​ការ​សង្គ្រោះ​របស់​ទូល‌បង្គំ និង​ជា​ជម្រក​ដ៏​មាំ​មួន​របស់​ទូល‌បង្គំ។


មនុស្ស​អាក្រក់​នឹង​ត្រូវ​វិល​ទៅរក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​វិញ គឺ​គ្រប់​ទាំង​សាសន៍​ដែល​ភ្លេច​ព្រះ។


ពី​ព្រោះ​អ្នក​បាន​ភ្លេច​ព្រះ​ដែល​ជួយ​សង្គ្រោះ​អ្នក ហើយ​មិន​បាន​នឹក​ចាំ​ពី​ព្រះ​ដ៏​ជា​ថ្មដា​នៃ​កម្លាំង​អ្នក ហេតុ​នោះ​បាន​ជា​អ្នក​ដាំ​ដំណាំ​ដែល​គាប់​ចិត្ត​អ្នក ព្រម​ទាំង​ផ្សាំ​មែក​ប្លែកៗ​ផង។


កាល​ណា​មែក​ស្វិត​ក្រៀម​ទៅ​ហើយ នោះ​នឹង​ត្រូវ​កាច់​ចេញ ហើយ​ពួក​ស្រីៗ​នឹង​មក​ដុត​ចោល ពី​ព្រោះ​ជន​ជាតិ​នេះ​ឥត​មាន​យោបល់ ហេតុ​ដូច្នេះ ព្រះ​ដែល​បាន​បង្កើត​គេ ព្រះ‌អង្គ​នឹង​មិន​ប្រណី​ដល់​គេ​ឡើយ ព្រះ​ដែល​បាន​សូន​គេ​ឡើង ព្រះ‌អង្គ​នឹង​មិន​ផ្តល់​ព្រះ‌គុណ​ដល់​គេ​សោះ។


ឱ​តំណ​មនុស្ស​នេះ​អើយ ចូរ​មើល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ តើ​យើង​ដូច​ជា​ទី​រហោ‌ស្ថាន ដល់​សាសន៍​អ៊ីស្រា‌អែល ឬ​ជា​ទី​ងងឹត​សូន្យ​សុង​ឬ? ហេតុ​អ្វី​បាន​ជា​ប្រជា​ប្រជា‌រាស្ត្រ​របស់​យើង​ពោល​ថា "យើង​បាន​ផ្តាច់​ចំណង ហើយ​យើង​មិន​ព្រម មក​ឯ​ព្រះ‌អង្គ​ទៀត​ឡើយ" ដូច្នេះ?


តើ​ស្រី​ក្រមុំ​នឹង​ភ្លេច​គ្រឿង​ប្រដាប់​របស់​ខ្លួន​បាន​ឬ​ទេ? តើ​ប្រពន្ធ​ថ្មោង​ថ្មី​នឹង​ភ្លេច​គ្រឿង​តែង​ខ្លួន សម្រាប់​រៀប‌ការ​ឬ​ទេ? ប៉ុន្តែ ប្រជា‌រាស្ត្រ​របស់​យើង បាន​ភ្លេច​យើង​ជា​យូរ​ថ្ងៃ​ហើយ នឹង​រាប់​មិន​បាន​ឡើយ។


មាន​ឮ​សំឡេង​នៅ​លើ​ទី​ខ្ពស់​ត្រងិល គឺ​ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​យំ ហើយ​ទូល‌អង្វរ ដោយ​ព្រោះ​គេ​បាន​បង្ខូច​ផ្លូវ​ខ្លួន ហើយ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​ខ្លួន។


នៅ​ក្នុង​អ្នក​គេ​បាន​ស៊ី​សំណូក ដើម្បី​កម្ចាយ​ឈាម អ្នក​បាន​យក​ទាំង​ការ និង​កម្រៃ​ផង ហើយ​បាន​សង្កត់‌សង្កិន​អ្នក​ជិត​ខាង​អ្នក ឲ្យ​បាន​ចំណេញ​ដោយ​ចិត្ត​លោភ ក៏​បាន​ភ្លេច​យើង​ទៅ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ដ្បិត​អ៊ីស្រា‌អែល​បាន​បំភ្លេច​ព្រះ​ដែល​បង្កើត​ខ្លួន ក៏​សង់​វិមាន​ផ្សេងៗ​ឡើង ហើយ​យូដា​បាន​សង់​ទី​ក្រុង ដែល​មាន​កំផែង​ការ​ពារ​កាន់​តែ​ច្រើន តែ​យើង​នឹង​ចាត់​ភ្លើង​ទៅ​លើ​ទី​ក្រុង​របស់​គេ ភ្លើង​នោះ​នឹង​បំផ្លាញ​ទី​មាំ​មួន​របស់​គេ​ទៅ។


យ៉ាកុប​បាន​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ យេស៊ូរុន បាន​ឡើង​សាច់ ហើយ​បាន​ធាត់​ឡើង គេ​បាន​ចម្រើន​សាច់​ឡើង បាន​ត្រឡប់​ជា​ក្រាស់​មាំ ក៏​ធាត់រលោង រួចគេ​បោះ‌បង់​ចោល​ព្រះ​ដែល​បង្កើត​ខ្លួន ហើយ​បាន​មើល‌ងាយ​ដល់​ថ្មដា​នៃការ​សង្គ្រោះ​របស់​ខ្លួន។


ព្រះ‌អង្គ​ជា​ថ្មដា ការ​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវរប​ស់​ព្រះ‌អង្គ​សុទ្ធ​តែ​យុត្តិ‌ធម៌ ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ‌ត្រង់ ឥត​មាន​សេចក្ដី​ទុច្ចរិត​ណា​ឡើយ ព្រះ‌អង្គ​ក៏​ត្រឹម‌ត្រូវ ហើយ​ទៀង​ត្រង់។


នោះ​ចូរ​ប្រយ័ត្ន ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ព្រះ‌អង្គ​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពីផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ។


ចូរ​ប្រយ័ត្ន​ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​មិន​កាន់​តាម​អស់​ទាំងបទ​បញ្ជា ច្បាប់ និង​បញ្ញត្តិ​របស់​ព្រះ‌អង្គ ដែលខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។


នោះ​ក្រែង​អ្នក​មាន​ចិត្ត​អួត‌អាង រួច​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីព្ទ ពី​ផ្ទះ​ដែល​អ្នក​ធ្វើ​ជា​ទាសករ


តែ​ប្រសិន‌បើ​អ្នក​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ហើយ​ទៅ​ប្រព្រឹត្ត​តាម​ព្រះ​ដទៃ ទាំង​គោរព​ប្រតិ‌បត្តិ និ​ង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ នោះ​ខ្ញុំសូម​ព្រមាន​អ្នក​រាល់​គ្នា​យ៉ាង​មុត​មាំ​នៅ​ថ្ងៃ​នេះ​ថា អ្នក​រាល់​គ្នា​នឹង​ត្រូវ​វិនាស​ជា​មិន​ខាន។


ប៉ុន្តែ គេ​បាន​ភ្លេច​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​គេ​ចោល ព្រះ‌អង្គ​បាន​លក់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស៊ី‌សេរ៉ា ជា​មេ‌ទ័ព​ក្រុង​ហា‌សោរ ហើយ​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​ភីលី‌ស្ទីន និង​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ស្តេច​សាសន៍​ម៉ូអាប់ ដែល​បាន​មក​ច្បាំង​នឹង​គេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម