ចោទិយកថា 32:13 - អាល់គីតាប អុលឡោះនាំប្រជារាស្ត្ររបស់ទ្រង់ឡើងទៅ រស់នៅតាមតំបន់ភ្នំ ហើយឲ្យពួកគេបរិភោគ ភោគផលដែលដុះនៅតាមចម្ការ ទ្រង់ឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេង នៅតាមកន្លែងដែលមានថ្ម។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចម្រើនពីស្រែចម្ការ ហើយព្រះអង្គបានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា និងប្រេងពីថ្មដ៏រឹង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គ ឡើងទៅរស់នៅតាមតំបន់ភ្នំ ហើយឲ្យពួកគេបរិភោគ ភោគផលដែលដុះនៅតាមចម្ការ ព្រះអង្គឲ្យពួកគេបរិភោគទឹកឃ្មុំ និងប្រេង នៅតាមកន្លែងដែលមានថ្ម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានបញ្ជិះលោកនៅលើទីខ្ពស់នៃផែនដី លោកបានបរិភោគផលចំរើនពីស្រែចំការ ហើយទ្រង់បានឲ្យលោកជញ្ជក់ទឹកឃ្មុំពីថ្មដា នឹងប្រេងពីថ្មដ៏រឹង |
គេនឹងលែងឃើញទឹកឃ្មុំ និងទឹកដោះគោ ដ៏សម្បូណ៌ហូរហៀរ ដូចទឹកជ្រោះ ទឹកទន្លេទៀតហើយ។
ហ្វូងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំ យ៉ាងបរិបូណ៌ ចម្ការអូលីវរបស់ខ្ញុំ ផ្ដល់ប្រេងដ៏ច្រើនហូរហៀរមកខ្ញុំ។
អុលឡោះនឹងប្រទានស្រូវដ៏ល្អៗ មកឲ្យអ៊ីស្រអែលបរិភោគ ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។
ទ្រង់ដឹកនាំពួកគេនៅតាមវាលហួតហែង តែពួកគេមិនស្រេកទឹកទេ។ ទ្រង់ធ្វើឲ្យមានទឹកផុសចេញពីថ្មដា សម្រាប់ពួកគេ ទ្រង់វាយបំបែកថ្ម នោះទឹកក៏ហូរចេញមក។
អុលឡោះតាអាឡានឹងធ្វើឲ្យអ្នកសប្បាយរីករាយ យើងនឹងនាំអ្នកឡើងទៅទីខ្ពស់នៃផែនដី យើងនឹងឲ្យអ្នករស់នៅយ៉ាងសប្បាយ ក្នុងទឹកដីដែលយើងបានចែកឲ្យយ៉ាកកូប ជាបុព្វបុរសរបស់អ្នក»។ នេះជាបន្ទូលដែលចេញមកពី អុលឡោះតាអាឡា។
នាងពាក់សុទ្ធតែមាស និងប្រាក់ ស្លៀកសម្លៀកបំពាក់ដ៏ល្អប្រណីត ធ្វើអំពីសូត្រ និងក្រណាត់ប៉ាក់ដ៏មានតម្លៃ។ នាងបរិភោគសុទ្ធតែម្ហូបអាហារឆ្ងាញ់ពិសេស គឺម្ហូបធ្វើពីម្សៅម៉ដ្ដ ទឹកឃ្មុំ និងប្រេងដ៏មានតម្លៃ។ នាងមានរូបឆោមលោមពណ៌កាន់តែស្អាតឡើងៗ ហើយទទួលឋានៈជាមហាក្សត្រិយានី។
ចំណែកឯយើងវិញ យើងក៏នឹងទះដៃដែរ រហូតទាល់តែស្ងប់កំហឹងរបស់យើង នេះជាពាក្យរបស់យើង ដែលជាអុលឡោះតាអាឡា»។
អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ខ្មាំងសត្រូវបានចំអកឲ្យអ្នក គេពោលថា “ភ្នំដ៏ស្ថិតស្ថេរអស់កល្បជានិច្ចនេះបានមកជាកម្មសិទ្ធិរបស់យើងហើយ!”។
ពេលពួកគេមកដល់កន្លែងសម្បូណ៌សប្បាយ ពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់។ ពេលពួកគេបរិភោគយ៉ាងឆ្អែតឆ្អន់ ពួកគេវាយឫកខ្ពស់ ហេតុនេះហើយបានជាពួកគេបំភ្លេចយើង។
នៅពេលសម្បូណ៌សប្បាយ ប្រសិនបើអ្នកពុំគោរពបម្រើអុលឡោះតាអាឡា ជាម្ចាស់របស់អ្នកដោយអំណរ និងដោយស្មោះអស់ពីចិត្តទេ
អ៊ីស្រអែលអើយ គ្មានព្រះណាអាចផ្ទឹមស្មើ នឹងអុលឡោះជាម្ចាស់របស់អ្នកបានឡើយ ទ្រង់ឆ្លងកាត់ផ្ទៃមេឃ មកសង្គ្រោះអ្នក ដោយនៅយ៉ាងរុងរឿងលើពពក។
អ៊ីស្រអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលអុលឡោះតាអាឡាសង្គ្រោះ ដូចទ្រង់សង្គ្រោះអ្នកឡើយ ទ្រង់ជាខែលការពារអ្នក និងជាដាវ ដែលផ្តល់ឲ្យអ្នកមានជ័យជំនះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កំទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ។
អុលឡោះបានឲ្យអ្នកធ្វើដំណើរក្នុងវាលរហោស្ថានដ៏ធំធេង គួរឲ្យស្ញែងខ្លាច ជាកន្លែងសម្បូណ៌ដោយពស់ភ្លើង និងខ្យាដំរី ជាវាលហួតហែង គ្មានទឹកទាល់តែសោះ។ ទ្រង់ធ្វើឲ្យមានទឹកហូរចេញពីថ្មដ៏រឹងបំផុត សម្រាប់អ្នក។
ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។