Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 8:15 - អាល់គីតាប

15 អុលឡោះ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ​ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យាដំរី ជា​វាល​ហួត​ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ទ្រង់​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ព្រះ‌អង្គ​បាន​នាំ​អ្នក​ដើរ​កាត់​ទី​រហោ‌ស្ថាន​ដ៏​ធំ គួរ​ឲ្យ​ស្ញែង‌ខ្លាច ជា​កន្លែង​ដែល​មាន​ពស់​ភ្លើង និង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត​ឲ្យ​អ្នក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ព្រះអង្គ​បាន​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ក្នុង​វាល​រហោ‌ស្ថាន​ដ៏​ធំ‌ធេង គួរ​ឲ្យ​ស្ញែង​ខ្លាច ជា​កន្លែង​សម្បូណ៌​ដោយ​ពស់​ភ្លើង និង​ខ្យា‌ដំរី ជា​វាល​ហួត‌ហែង គ្មាន​ទឹក​ទាល់​តែ​សោះ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដ៏​រឹង​បំផុត សម្រាប់​អ្នក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ហើយ​បាន​នាំ​ឯង​ដើរ​កាត់​ទី​រហោ‌ស្ថាន​សំបើម​គួរ​ស្ញែង‌ខ្លាច ដែល​មាន​ពស់​ភ្លើង នឹង​ខ្យា‌ដំរី មាន​ដី​ហួត‌ហែង ឥត​មាន​ទឹក តែ​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​ចេញ​ពី​ថ្ម​យ៉ាង​រឹង​ឲ្យ​ឯង

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 8:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​បាន​បំបែក​ថ្ម ធ្វើ​ឲ្យ​មាន​ទឹក​ហូរ​ចេញ​មក​ ប្រៀប​បាន​នឹង​ទន្លេ​ហូរ​នៅ​ក្នុង​វាល​ហួត‌ហែង។


ដែល​បាន​ធ្វើ​ឲ្យ​ផ្ទាំង​សិលា​ប្រែ​ទៅ​ជា​បឹង ហើយ​ធ្វើ​ឲ្យ​ថ្ម​ប្រែ​ទៅ​ជា​ប្រភព​ទឹក។


ទ្រង់​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់ នៅ​វាល​រហោ‌ស្ថាន ដ្បិត​ចិត្ត​មេត្តា‌ករុណា​របស់​ទ្រង់ នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!


សេចក្ដី​ប្រកាស​អំពី​សត្វ​តិរច្ឆាន​នៅ វាល​រហោ‌ស្ថាន​ណេកិប ពួក​គេ​ឆ្លង​កាត់​វាល​ហួត‌ហែង​គួរ​ឲ្យ​ព្រឺ​ខ្លាច ជា​កន្លែង​ដែល​មាន​សត្វ​សិង្ហ មាន​ពស់​វែក និង​មាន​នាគ​ហោះ ពួក​គេ​ដឹក​ជញ្ជូន​ភោគ​ទ្រព្យ​ដ៏​មាន​តម្លៃ លើ​ខ្នង​លា និង​លើ​ខ្នង​អូដ្ឋ យក​ទៅ​ឲ្យ​ប្រជា‌ជាតិ​មួយ​ដែល​ពុំ​អាច ផ្ដល់​ប្រយោជន៍​អ្វី​ដល់​ពួក​គេ​ទាល់​តែ​សោះ។


ដី​បែក​ក្រហែង​នឹង​ក្លាយ​ទៅ​ជា​បឹង‌បួរ ស្រុក​ដែល​ធ្លាប់​តែ​រីង​ស្ងួត បែរ​ជា​មាន​ប្រភព​ទឹក​ផុស​ឡើង​ជា​ច្រើន នៅ​តាម​រូង​ចចក បែរ​ជា​មាន​ដើម​ត្រែង និង​ដើម​កក់​ដុះ​វិញ។


បន្តិច​ទៀត​យើង​នឹង​ធ្វើ​ឲ្យ​មាន ព្រឹត្តិ‌ការណ៍​ថ្មី​កើត​ឡើង ព្រឹត្តិ‌ការណ៍​នោះ​កំពុង​ពន្លក​ចេញ​មក តើ​អ្នក​រាល់​គ្នា​មិន​ឃើញ​ទេ​ឬ? យើង​នឹង​ធ្វើ​ផ្លូវ​មួយ​ក្នុង​វាល​រហោ‌ស្ថាន ព្រម​ទាំង​ធ្វើ​ឲ្យ​មាន​ទន្លេ​ហូរ នៅ​វាល​ហួត‌ហែង​ទៀត​ផង។


ពួក​គេ​មិន​បាន​សួរ​ថា តើអុលឡោះ‌តាអាឡា​នៅ​ឯ​ណា? គឺ​ម្ចាស់​ដែល​បាន​នាំ​ពួក​យើង​ចាក​ចេញ​ពី ស្រុក​អេស៊ីប ហើយ​ដឹក​នាំ​ពួក​យើង​ក្នុង​វាល​រហោ‌ស្ថាន ជា​វាល​ដែល​មាន​តែ​ព្រៃ​ល្បោះ និង​ដី​ក្រហូង ជា​វាល​ហួត‌ហែង ជា​ទី​ស្មសាន ជា​កន្លែង​ដែល​គ្មាន​នរណា​ឆ្លង​កាត់ គ្មាន​មនុស្ស​ណា​រស់​នៅ​បាន។


យើង​បាន​ថែ​ទាំ​អ្នក​នៅ​វាល​រហោ‌ស្ថាន នៅ​លើ​ទឹក​ដី​ហួត‌ហែង។


ម៉ូសា​លើក​ដៃ​ឡើង ហើយ​យក​ដំបង​របស់​គាត់​វាយ​ថ្មដា​ពីរ​ដង ស្រាប់​តែ​មាន​ទឹក​ហូរ​ចេញ​មក​យ៉ាង​បរិបូណ៌។ សហគមន៍​ក៏​នាំ​គ្នា​ផឹក​ទឹក ហើយ​ហ្វូង​សត្វ​ក៏​ផឹក​ដែរ។


ពេល​នោះ អុលឡោះ‌តាអាឡា​ក៏​ធ្វើ​ឲ្យ​មាន​ពស់​ភ្លើង​មក​ចឹក​ពួក​គេ បណ្តាល​ឲ្យ​បាត់​បង់​ជីវិត​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល។


និង​បាន​ពិសា​ទឹក​ដែល​មក​ពី​រស‌អុលឡោះ​ដូច​គ្នា​ទាំង​អស់ ដ្បិត​ពួក​អ្នក​បាន​ពិសា​ទឹក​ហូរ​ចេញ​ពី​ថ្ម​ដា​ដែល​មក​ពី​រស‌អុលឡោះ ជា​ថ្ម​ដា​ដែល​រួម​ដំណើរ​ជា​មួយ​ពួក​អ្នក ថ្ម​នេះ គឺ​អាល់ម៉ា‌ហ្សៀស។


«បន្ទាប់​មក យើង​ចាក​ចេញ​ពី​ភ្នំ​ហោរែប ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ទាំង​មូល​នេះ ជា​វាល​រហោ‌ស្ថាន​ដ៏​ធំ​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ។ យើង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភ្នំ​របស់​ជន‌ជាតិ​អាម៉ូ‌រី ដូចអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​បាន​បង្គាប់។ ពេល​មក​ដល់​កាដេស–បារណា


អុលឡោះ​នាំ​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ឡើង​ទៅ រស់​នៅ​តាម​តំបន់​ភ្នំ ហើយ​ឲ្យ​ពួក​គេ​បរិភោគ ភោគ​ផល​ដែល​ដុះ​នៅ​តាម​ចម្ការ ទ្រង់​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេង នៅ​តាម​កន្លែង​ដែល​មាន​ថ្ម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម