ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 31:19 - អាល់គីតាប

ចូរ​សរសេរ​បទ​ចំរៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​ចេះ​ច្រៀង ហើយ​ឲ្យ​បទ​ចំរៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ចូរ​សរសេរ​បទ​ចម្រៀង​នេះ ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ។ ចូរ​ដាក់​បទ​ចម្រៀង​នេះ​នៅ​ក្នុង​មាត់​របស់​គេ ដើម្បី​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​បន្ទាល់​ឲ្យ​យើង ទាស់​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​សរសេរ​បទ​ចម្រៀង​នេះ​ទុក ព្រម​ទាំង​បង្រៀន​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ចេះ​ច្រៀង ហើយ​ឲ្យ​បទ​ចម្រៀង​នេះ​ធ្វើ​ជា​សាក្សី​របស់​យើង ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ​ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សំរាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល

សូមមើលជំពូក



ចោទិយ‌កថា 31:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក នាង​ត្រូវ​ចូល​ទៅ​ជួប​ទត ហើយ​ជម្រាប​តាម​ពាក្យ​ខ្ញុំ​បង្គាប់»។ លោក​យ៉ូអាប់​បាន​ប្រាប់​ពាក្យ​ទាំង​ប៉ុន្មាន ដែល​នាង​ត្រូវ​និយាយ។


ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុក ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹង ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​ដែល​នឹង​កកើត​ឡើង​វិញ នាំ​គ្នា​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!


អ្នក​នឹង​ប្រាប់​គាត់​ឲ្យ​និយាយ​ជំនួស នូវ​សេចក្តី​ដែល​អ្នក​ត្រូវ​និយាយ។ រីឯ​យើង​វិញ យើង​នឹង​ស្ថិត​នៅ​ជា​មួយ​អ្នក​ទាំង​ពីរ ក្នុង​ពេល​ដែល​អ្នក​ទាំង​ពីរ​និយាយ ហើយ​ប្រាប់​អំពី​អ្វីៗ​ដែល​អ្នក​ទាំង​ពីរ​ត្រូវ​ធ្វើ។


យើង​ធ្វើ​ឲ្យ​មាត់​អ្នក​ពោល​ពាក្យ​របស់​យើង យើង​លាត​ដៃ​ធ្វើ​ជា​ម្លប់​ការពារ​អ្នក ដោយ​លាត​សន្ធឹង​ផ្ទៃ​មេឃ ចាក់​គ្រឹះ​នៃ​ផែនដី ហើយ​ពោល​ទៅ​កាន់​អ្នក​ក្រុង​ថា “អ្នក​ជា​ប្រជា‌ជន​របស់​យើង”។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា៖ «រីឯ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយ​អ្នក​ទាំង​នោះ​មាន​ដូច​ត​ទៅ: រស​របស់​យើង​សណ្ឋិត​លើ​អ្នក​ហើយ យើង​ឲ្យ​អ្នក​ប្រកាស​បន្ទូល​របស់​យើង​ចាប់​ពី​ពេល​នេះ​រហូត​អស់‌កល្ប​ត​ទៅ។ យើង​នឹង​មិន​ដក​បន្ទូល​នេះ​ចេញ​ពី​មាត់​អ្នក មាត់​កូន​ចៅ និង​ពូជ‌ពង្ស​របស់​អ្នក​ឡើយ» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


បន្ទាប់​មក អុលឡោះ‌តាអាឡា​លាត​ដៃ​មក​ពាល់​មាត់​ខ្ញុំ ហើយ​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «យើង​ដាក់​ពាក្យ​របស់​យើង​ក្នុង​មាត់​អ្នក​ហើយ


ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី -ដ្បិត​ពួក​គេ​ជា​ពូជ​អ្នក​បះ‌បោរ- ពួក​គេ​នឹង​ដឹង​ថា មាន​ណាពី​មួយ​នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ពួក​គេ។


គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា ទៅ​ឲ្យ​លោក​ទេសា‌ភិបាល និង​ឲ្យ​ស្ដេច​នានា​កាត់​ទោស ព្រោះ​តែ​អ្នក​រាល់​គ្នា​តាម​ខ្ញុំ។ ប៉ុន្ដែ ពេល​នោះ ជា​ឱកាស​សម្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ផ្ដល់​សក្ខី‌ភាព ឲ្យ​ពួក​គេ និង​ឲ្យ​សាសន៍​ដទៃ ដឹង​ឮ​ទៅ​វិញ។


អ្នក​ណា​ផាត់​ខ្ញុំ​ចោល ហើយ​មិន​ទទួល​ពាក្យ​ខ្ញុំ អ្នក​នោះ​មាន​ចៅ‌ក្រម​កាត់​ទោស​រួច​ស្រេច​ទៅ​ហើយ គឺ​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយ​នឹង​កាត់​ទោស​គេ នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់។


ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​អំពី​បន្ទូល​របស់​អុលឡោះគឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្តាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​អ្នក​ធ្វើ​ដំណើរ ពេល​អ្នក​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។


នៅ​ថ្ងៃ​នោះ យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ទាំង​ស្រុង ព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​បែរ​ទៅ​គោរព​ព្រះ​ឯ​ទៀតៗ។


«ចូរ​យក​ហ៊ូកុំ​នេះ ទៅ​ទុក​ជា​មួយ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ គីតាប​នេះ​ជា​បន្ទាល់​ទាស់​នឹង​អ្នក


ម៉ូសា​បាន​ថ្លែង​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​បទ​ចំរៀង​នេះ ឲ្យ​អង្គ​ប្រជុំ​ទាំង​មូល​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ស្តាប់ រហូត​ដល់​ចប់។


«ផ្ទៃ​មេឃ​អើយ ចូរ​ត្រង់​ត្រាប់​ស្តាប់​សេចក្តី ដែល​ខ្ញុំ​នឹង​ថ្លែង! ផែនដី​អើយ ចូរ​ស្តាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!


ចូរ​បង្រៀន​កូន​ចៅ​របស់​អ្នក អំពី​បន្ទូល​របស់​អុលឡោះគឺ​ត្រូវ​និយាយ​ឲ្យ​វា​ស្តាប់ ពេល​អ្នក​នៅ​ផ្ទះ ពេល​ធ្វើ​ដំណើរ ពេល​ចូល​ដំណេក និង​ពេល​ក្រោក​ពី​ដំណេក។


យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «មើល៍! ថ្ម​នេះ​ជា​សាក្សី​របស់​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​សេចក្តី​ទាំង​ប៉ុន្មាន​ដែលអុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​យើង ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី រារាំង​អ្នក​រាល់​គ្នា​កុំ​ឲ្យ​ក្បត់​ម្ចាស់​របស់​អ្នក​រាល់​គ្នា»។